យោងតាមការចុះផ្សាយពី Reuters កាលពីថ្ងៃទី ២៣ ថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុន ផលិតរថយន្ដកូរ៉េខាងត្បូង Hyundai និង Kia បានប្រកាសប្រមូលរថយន្ដយកជាង ៥៧ មុឺន គ្រឿង មកត្រួតពិនិត្យ និងជួសជុល ដោយសង្ស័យមានបញ្ហាអាចឆាបឆេះដោយចៃដន្យ។
រថយន្ដ ៥៧១០០០ គ្រឿងនេះ រួមមានម៉ូដែលដូចជា Hyundai Santa Cruz សេរី ២០២២ - ២០២៣, Hyundai Santa Fe សេរី ២០១៩ - ២០២៣, Santa Fe Hybrid ២០២១-២០២៣, Santa Fe Plug in Hybrid ២០២២ - ២០២៣ និង Kia Carnival ២០២២ - ២០២៣ ដោយគេរកឃើញថា ខ្សែចម្លងចរន្ដអគ្គិសនីមួយចំនួន នៅ ក្នុងរថយន្ដអាចឆាបឆេះ ដោយចៃដន្យ ដោយសារតែ រងសម្ពាធពីការផ្ទុះដាច់សៀគ្វីណាមួយ។
គួររំឭកថា កាលពីឆ្នាំ ២០២២ កន្លងទៅ Hyundai ក៏ធ្លាប់ធ្វើការ ប្រកាសប្រមូលរថយន្ដមកត្រួតពិនិត្យ ដោយសារមូលហេតុស្រដៀងគ្នានេះ ម្ដងរួចមកហើយ ដែលកាលនេះជារថយន្ដ Hyundai Palisade ចំនួន ២៤៥ ០៣០ គ្រឿង នេះបើតាមការឲ្យដឹងពី ភ្នាក់ងាររដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក (អាមេរិក) (the National Highway Traffic Safety Administration: NHTSA)។
គួរបញ្ជាក់ផងដែរថា ការកោះហៅនេះ គឹសម្រាប់រថយន្ដ Hyundai និង Kia ដែលបានចេញលក់ ក្នុង/ពី ទីផ្សារសហរដ្ឋអាមេរិក ហើយ ក្រុមហ៊ុននឹង ត្រួតពិនិត្យ ដំឡើង fuse និង ប្ដូរខ្សែដែលមានបញ្ហាថ្មី ឬជួសជុលតែម្ដងក្នុងករណីមានបញ្ហាច្រើន ជូនអតិថិជន ដោយមិនគិតថ្លៃសេវា ដោយក្រុមហ៊ុននឹងជូនដំណឹងដល់ ម្ចាស់រថយន្ដ ដែលមានបញ្ហា តាមរយៈ email និងណែនាំថា ឲ្យចតរថយន្ដក្រៅផ្ទះ (កន្លែងបិទជិត ឬ អាចងាយនឹងឆេះរាលដាល) រហូតដល់ពេលរថយន្ដត្រូវបានក្រុមការងារ ក្រុមហ៊ុនយកមកពិនិត្យ និងជួសជុលរួចរាល់។
ប្រភព៖ Reuters
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី