Hyundai និង Kia ល្វីងមុខ ត្រូវអស់លុយជាង ២ ពាន់លានដុល្លារ ដោយសារឡានលក់ហើយ តែមានបញ្ហាម៉ាស៊ីន

អ្នកទស្សនា
113
0/ AKlasseAuto Promotion
kw2.jpg

កាលពីពេលថ្មីៗនេះ បើតាមការចុះផ្សាយពី Ruetre បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង​ Hyundai និងក្រុមហ៊ុនដៃគូរបស់ខ្លួន​ Kia បានប្រកាសប្រមូលរថយន្ដទាំងពីរម៉ាកសរុបជាង ៣ លានគ្រឿង ចូលរោងចក្រត្រួតពិនិត្យវិញ ដោយសាររកឃើញថា ម៉ាស៊ីនរថយន្ដ អាចមានបញ្ហាឆាបឆេះ ចៃដន្យហើយ អតិថិជនទាមទារប្ដូរម៉ាស៊ីន នាំឲ្យក្រុមហ៊ុនព្យាករណ៍ថាអាចចំណាយទឹកប្រាក់ដល់ទៅជាង ២ ពាន់លានដុល្លារ។ 

kw4.jpg

តាមការឲ្យដឹងពី Bloomberg ក៏បានបង្ហាញដែរថា ក្នុងទឹកប្រាក់ ២ ពាន់លានដុល្លារនេះ Hyundai Motor Co ត្រូវខាតអស់ជាង ៩០៩ លាន ស្មើនឹង ៤៤% នៃចំណូល ខណៈ Kia Motor Corp ត្រូវខាត ១.០៧ ពាន់លានដុល្លារ ស្មើនឹង ៦៦% នៃចំណូលសរុបរបស់ខ្លួន ក្នុងឆមាសទី ៣ ឆ្នាំនេះ។ 

kw3.jpg

ក្នុងនោះរថយន្ដ Hyundai ចំនួន ២.៤ លានគ្រឿង និង Kia ១.៨ លានគ្រឿង ត្រូវបានគេរកឃើញថា មានបញ្ហា ដោយម្ចាស់ឡានស្នើសុំឲ្យក្រុមហ៊ុនផ្លាស់ប្ដូរម៉ាស៊ីន Theta GDI របស់រថយន្ដនេះចេញ ដោយហេតុខ្លាចមានបញ្ហា ដូចកាលពីកើតឡើងនៅឆ្នាំ ២០២០ កន្លងទៅ និងកាលពីឆ្នាំ ២០១៥ និង ២០១៧ ផងដែរ ដែលភាគច្រើនមានក្នុងរថយន្ដម៉ូដែល Sonata, Santa Fe និង Optima ក្នុងទីផ្សារសហរដ្ឋអាមេរិក។ 

kw6.jpg

លោក Cha Seong-ju ប្រធានគ្រប់គ្រងផ្នែក គុណភាពនៃក្រុមហ៊ុន Hyundai Motor Co បានមានចេញសារ អភ័យទោសដល់អតិថិជនថា ៖

“ពួកយើងពិតជា សូមអភ័យទោសដោយស្មោះ ពីការស្នើសុំកោះហៅមកត្រួតពិនិត្យ ទាក់ទងនឹងម៉ាស៊ីន Theta (II) GDI នេះម្ដងហើយ ម្ដងទៀតនេះ។ ពួកយើងនឹងប្រឹងប្រែងធ្វើយ៉ាងណាប្រែសម្រួលគុណភាព ម៉ាស៊ីននេះឲ្យមានគុណភាពល្អប្រសើរជាងមុន ដើម្បីកុំឲ្យមានការហៅច្រើនលើកច្រើនសារនេះកើតឡើងម្ដងទៀត” ។

Cha Seong-ju ប្រធានគ្រប់គ្រងផ្នែក គុណភាពនៃក្រុមហ៊ុន Hyundai Motor Co
kw5.jpg

គួបបញ្ចាក់ផងដែរថា មុនគ្នាប៉ុន្មានថ្ងៃនេះ តាមការចុះផ្សាយពី Carscoops ក៏បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរក៏បានប្រកាស ប្រមូលរថយន្ដសរុប ១២២ ០០០ គ្រឿង ក្នុងទីផ្សារអាមេរិក និងកាណាដា ស្មើនឹង ៨ ម៉ូដែល ផលិតឆ្នាំ ២០២០ និង ២០២២ និងផ្អាកការលក់រថយន្ដថ្មីម៉ូដែលទាំងនេះ ផងដែរ ដោយសារត្រូវការដោះស្រាយបញ្ហា ប្រព័ន្ធប្រអប់លេខដំណើរការមិនប្រក្រតី ដែលអាចធ្វើឲ្យឡានដើរខុសការបញ្ជា បង្កឲ្យអ្នកបើកមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។ 

អត្ថបទ​៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More