មិនប្រើសាំង មិនប្រើអគ្គិសនីសុទ្ធ ឡានបញ្ចេញជាតិទឹករបស់ Hyundai ត្រៀមបើកទំព័រ ថ្មីនៃជំនាន់ឡានគ្មានជាតិពុល

អ្នកទស្សនា
128
0/ AKlasseAuto Promotion
h.jpg

ក្រុមហ៊ុនផលិតឡានល្បីរបស់កូរ៉េខាងត្បូង Hyundai អង្រួនកម្មវិធី តាំងពិពរណ៌រថយន្ដ Los Angeles Auto show កាលពីពេលថ្មីៗនេះ ជាមួយ concept រថយន្ដថ្មី រូបរាងប្លែក ពិសេស មិនមែនអគ្គិសនីធម្មតា ដូចឡានដទៃទេ តែប្រើប្រាស់ប្រព័ន្ធ Hybrid អ៊ីដ្រូសែន-អគ្គិសនី បំណងជាការត្រួសត្រាយផ្លូវ សម្រាប់រថយន្ដម៉ូដែលបន្ដបន្ទាប់ទៀតរបស់ខ្លួន។ 

Hyundai-Vision-N-74-1.jpeg

Concept រថយន្ដថ្មីនេះ មានឈ្មោះថា Hyundai N Vision 74 ត្រូវបានយកស្ដាយរចនាតាមគម្រូរថយន្ដ Hyundai Pony Coupe ឆ្នាំ ១៩៧៤ ពីអ្នក design រថយន្ដល្បីឈ្មោះ លោក Giorgetto Giugiaro គ្រាន់តែលើម៉ូដែលថ្មីនេះ ត្រូវបានកែលម្អ ជាបែប ស្ព័រ និង កាត់ម៉ូដសម័យទំនើប ជាពិសេស គឺមិនដំណើរការដោយម៉ាស៊ីនសាំង ឬ ថ្មអគ្គិសនី ធម្មតានោះទេ តែប្រើប្រាស់ប្រព័ន្ធ Hybrid អគ្គិសនី និង អ៊ីដ្រូសែន។ 

h2.jpg

តាមការចុះផ្សាយពី Carscoops បានឲ្យដឹងថា​ Hyundai N Vision 74 មានធុងអ៊ីដ្រូសែនចំណុះ ៤.២ គក ដែលអាចបំពេញបានឡើងវិញប្រើពេល ៥ នាទី ហើយ អ៊ីដ្រូសែន អាចដុតចំហេះម៉ាស៊ីនចំហេះក្នុងបាន ជាមួយនឹងថាមពល ៨៥kW (ប្រហែល ១១៣សេះ) និងសាកអាគុយថាមពល ៦២kWh របស់រថយន្ដ ជាមួយនឹង e-GMP Platform អាគុយក៏អាចបញ្ជូលថាមពលធម្មតាតាម DC Charger ៨០០V technology របស់ Hyundai ផងដែរ

2022-Hyundai-N-Vision-74-Concept-23.jpg

ជាមួយគ្នានេះ វាមានម៉ូទ័រអគ្គិសនី ដំណើរការ ដាច់ដោយឡែកលើកង់ក្រោយនីមួយៗ ដែលអាចផលិតថាមពលសរុប បាន ៥០០kW និងកម្លាំងបានជិត ៦៧០ សេះ បន្ថែមពីលើកម្លាំងម៉ាស៊ីន ព្រមទាំងអាចវាអាចរត់បានធចម្ងាយ ៥៩៨ គម និងជាន់បានល្បឿនអតិបរមា ២៥០គម/ម៉។

2022-Hyundai-N-Vision-74-LA-Auto-Show-3.jpeg

តាមសម្ដីលោក Sang Yup Lee ប្រធានមជ្ឍមណ្ឌល Design (Hyundai Global Design Center) និងអនុប្រធានប្រតិបត្តិ ប្រចាំក្រុមហ៊ុន Hyundai Motor Company បានមានប្រសាសន៍ថា៖ 

Concept រថយន្ដ Hyundai N Vision 74 នេះ ត្រូវបានធ្វើឡើងដោយប្រើប្រាស់ Hyundai DNA ស្ដង់ដារ ដែលនឹងដើរតួជាគម្រូការរចនា និង អភិវឌ្ឍទៅរថយន្ដ Hyundai សេរីថ្មីៗ តទៀតនៅថ្ងៃអនាគត។

លោក Sang Yup Lee ប្រធានមជ្ឍមណ្ឌល Design (Hyundai Global Design Center)

អត្ថបទ៖ Andra 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More