ក្រោយពីក្លាយជាក្រុមហ៊ុនផលិតរថយន្ដឈានមុខគេលំដាប់ថ្នាក់ទី ៣ បន្ទាប់ពីក្រុមហ៊ុនយក្ស Volkswagen និង Toyota ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង Hyundai បានផ្ដោតលើការ ផ្សព្វផ្សាយលក់ឡានអគ្គិសនីរបស់ខ្លួនទ្វេដង ទៅកាន់ទីផ្សារគ្រប់ច្រកល្ហក់ ដោយថ្មីៗនេះ រថយន្ដអគ្គិសនីបច្ចេកវិទ្យាខ្ពស់របស់ខ្លួន Hyundai ioniq 6 បានបោះជំហានមកដល់ទីផ្សារអាស៊ាន ជាមួយសមត្ថភាព សាកមួយពេញជិះបានលើស ៦១៥ គម។
តាមការចុះផ្សាយពី MalayMail.com បានឲ្យដឹងថា ក្រុមហ៊ុន Hyundai Malaysia (Hyundai Sime Darby Motors) ធ្លាប់បាននាំយករថយន្ដអគ្គិសនីដូចជា Kona និង Ioniq 5 មកម្ដងហើយ ដោយលើកនេះនឹងស្វាគមន៍ Ioniq 6 វិញម្ដង ក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយនឹងការរចនា sleek ជាងមុន និងស្ព័រ ទាន់សម័យជាងមុន។
Hyundai ioniq 6 ត្រូវបានរចនារូបរាងលក្ខណៈ Aerodynamics ដែលមើលទៅស្រដៀងនឹង 911 របស់ Porsche ប្រភេទ coupe ទ្វារ ៤ និងបែបបទទាន់សម័យជាងមុន ជាមួយ pixel design លើ daytime running light ចង្កៀងមុខ , ចង្កៀងក្រោយអូសមួយល្វែងពេញ ជាដើម។
Ioniq 6 ប្រើប្រាស់ Hyundai/Kia e-GMP platform មាន ៣ trim model ដូចជា SE, SEL, និង Limited ដែលមានជម្រើសប៉ុង ១ (real-wheel drive single motor) ផលិតកម្លាំងបាន ២២៥ សេះ និងប៉ុង ២ (All-wheel-drive dual motor) កម្លាំង ៣២០ សេះ ជាន់ស្ទុះពី 0 ទៅ 100 km/h ប្រើពេល ៥វិនាទី និងល្បឿនអតិបរមា 185 km/h។
ខាងក្នុង មានអេក្រង់ Digital ២ ទំហំ ១២.៣ អិង អាចភ្ជាប់ Apple CarPlay និង Android Auto បាន និងប្រព័ន្ធជំនួយការបើកបរពិសេសដូចជា automated emergency braking, standard lane departure warning, adaptive cruise control ជាដើម។
សម្រាប់តម្លៃ ក្នុងទីផ្សារមាឡ៉េស៊ីអាចចល្លោះពី ៤៧២០០ ដុល្លារឡើងទៅ ៦១៤០០ ដុល្លារ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី