ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់ កូរ៉េខាងត្បូង Hyundai បានប្រកាសបោះទុនវិនិយោគជាទឹកប្រាក់ ២៨ លានដុល្លារ សាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្ដអគ្គិសនី និងថ្មរថយន្ដអគ្គិសនី របស់ខ្លួននៅក្នុងប្រទេសថៃ ដែលគ្រោងនឹងចេញចាប់ទីផ្សារឡានអគ្គិសនីនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៦ នេះ។
យោងតាមការឲ្យដឹងពី Bangkok Post ថា ក្នុងរយៈពេលថ្មីៗនេះ ទិន្នន័យនៃការប្រើប្រាស់រថយន្ដអគ្គិសនី នៅក្នុងប្រទេសថៃ មានការកើនឡើងជាគំហុក ដែលធ្វើឲ្យមានក្រុមហ៊ុនរថយន្ដអគ្គិសនីជាច្រើន ចាប់អារម្មណ៍បណ្ដាក់ទុន ធ្វើរោងចក្រនៅទីនេះជាបន្ដបន្ទាប់ ជាក់ស្ដែង ដូចជា ក្រុមហ៊ុនរថយន្ដអគ្គិសនីល្បីឈ្មោះចិន BYD និង Great Wall Motors ជាដើមបានកំពុងតែវាយលុកទីផ្សាររថយន្ដអគ្គិសនីថៃ នាពេលបច្ចុប្បន្ន និងយកទីតាំងប្រទេសថៃ ជាគោល សម្រាប់ដាក់រោងចក្រផ្គុំ និងដំឡើងរថយន្ដអគ្គិសនីរបស់ខ្លួនដើម្បីនាំចេញទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ផងដែរ ហើយនេះ ក៏ជាកត្ដាមួយដែលជម្រុញឲ្យ Hyundai សម្រេចបោះលុយវិនិយោគទុនធ្វើរោងចក្ររថយន្ដគ្គិសនីរបស់ខ្លួននៅទីនេះដែរ។
តាមការឲ្យដឹងពី ក្រុមប្រឹក្សាផ្នែកវិនិយោគថៃ (Board of Investment: BOI) បានឲ្យដឹងថា រោងចក្រផ្គុំ និងដំឡើងរថយន្ដអគ្គិសនី និងថ្មរថយន្ដអគ្គិសនី តម្លៃ ២៨ លានដុល្លារ របស់ Hyundai នេះ នឹងសាងសង់ឡើងនៅ ក្នុងតំបន់សេដ្ខកិច្ចពិសេស ក្បែររាជធានី បាងកក ដែលនឹងចាប់ផ្ដើមសង្វាក់ផលិតកម្មនៅរង្វង់ឆ្នាំ ២០២៦ ខាងមុខនេះ។
BOI បានបន្ថែមទៀតថា រោងចក្រនេះ នឹងផ្ដល់ជាអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មក្នុងស្រុករបស់ថៃ ជាពិសេសលើជំនួញផ្នែកសង្វាក់ផ្គត់ផ្គង់ វត្ថុធាតុដើម និង គ្រឿងបង្គុំផ្សេងៗទៀត ដែលមាននៅក្នុងប្រទេសថៃស្រាប់ ដែលមិនត្រឹមតែជួយបន្ធូរបន្ថយតម្លៃរថយន្ដអគ្គិសនីនាំចូលនោះទេ ដែលអាចឲ្យប្រជាពលរដ្ឋថៃ ប្រើប្រាស់បានសមរម្យនោះទេ តែថែមទាំងទទួលបានដៃគូអភិវឌ្ឍន៍អាជីវកម្មក្នុងស្រុកផងដែរ។
សូមជម្រាបជូនដែរថា ខណៈកំណើននៃការប្រើប្រាស់រថយន្ដអគ្គិសនីនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានការកើនឡើងជា លំដាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃ បានក្លាយជាទីតាំងស្នូលធំមួយ ក្នុងការផលិត និងចែកចាយយានយន្ដ ដែលគ្របដណ្ដប់ស្ទើរ ៥៥% នៃការនាំចេញរថយន្ដអគ្គិសនីសរុបនៅក្នុងតំបនើអាស៊ីអាគ្នេយ៍ នៅក្នុងត្រីមាសទី ១នៃឆ្នាំ ២០២៤ នេះ នេះបើតាមការឲ្យដឹងពី Counterpoint Research។
អត្ថបទ៖ Andra
ប្រភព៖ Bangkok Post
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?