ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង Hyundai ប្រចាំប្រទេស អូស្រ្ដាលីបានប្រកាសគម្រោងធ្វើឡានអគ្គិសនី pick up របស់ខ្លួន ដែលនឹងមកប្រជែងទីផ្សារឡានអគ្គិសនី ជាពិសេស Ford នៅឆ្នាំ ២០២៤ ខាងមុខឆាប់ៗនេះ។
តាមការចុះផ្សាយពី Car Expert បានឲ្យដឹងថា ក្នុងកម្មវិធីសម្ភោធ Hyundai Sonata កាលពីពេលថ្មីៗនេះ លោក John Kett ប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai អូស្រ្ដាលី បានឲ្យដឹងថា បន្ទាប់ពីសង្កេតឃើញថាទីផ្សារឡានអគ្គិសនីប្រភេទ pick up កំពុងតែមានការចាប់អារម្មណ៍ច្រើន ដោយក្រៅពី Ford មានក្រុមហ៊ុនផលិតឡានអគ្គិសនីល្បីៗដូចជា BYD ដែលគ្រោងចេញឡានអគ្គិសនី pick up របស់ខ្លួនចុងឆ្នាំ ២០២៥ នេះ និង Toyota ទើបតែបង្ហាញមុខ Hilux EV ជា concept ឡានអគ្គិសនី pick up យករាង Hilux ជាមួយនឹងការរំពឹងទទួលបានទិន្នផលលក់ខ្ពស់ផងដែរនោះ Hyundai គិតថា វាជាឱកាសល្អមួយសម្រាប់ក្រុមហ៊ុនបណ្ដាក់ទុនវិនិយោគលើការផលិតនេះ ស្របពេល Hyundai ក៏កំពុងតែអនុវត្តគម្រោងផ្ដោតការផលិតឡានអគ្គិសនីសុទ្ធស្រាប់។
លោកបានបន្ដទៀតថា សម្រាប់ព័ត៌មានលម្អិតផ្សេងៗទាក់ទងជាមួយនឹង Hyundai អគ្គិសនី pick up នេះ ក្រុមហ៊ុននឹងបង្ហាញឲ្យដឹងនៅរង្វង់ដើមឆ្នាំ ២០២៤ ដោយក្រុមហ៊ុនត្រូវការចំណាយពេលគិតគូរលើការផលិតរថយន្ដ pick up ដែលប្រើប្រាស់អគ្គិសនីមែន តែមានគុណភាពល្អ មានសមត្ថភាពខ្ពស់ ធន់នឹងការប្រើប្រាស់ ជាពិសេសគឺមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅ និងបើកផ្លូវសម្រាប់ក្រុមហ៊ុនប្រកួតប្រជែងទីផ្សារផងដែរ។
បន្ថែមពីនេះ មានការលេចឮថា Kia ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hyundai ក៏កំពុងតែធ្វើការលើរថយន្ដអគ្គិសនី pick up ដូចគ្នា ដែលមានឈ្មោះថា Tasman ដូច្នេះ គេរំពឹងថា Hyundai អគ្គិសនី pick up នេះ អាចនឹងប្រើប្រាស់ platform ឬ មុខងារមួយចំនួន និង spec ប្រហាក់ប្រហែលគ្នានឹង Tasman នេះដែរ។
ក្រៅតែពីទីផ្សារអូស្រ្ដាលី Hyundai EV Pick up ក៏មានគម្រោងបញ្ជូនទៅទីផ្សារ ផ្សេងៗទៀតដែលពេញនិយមប្រើប្រាស់រថយន្ដ pick up ដូចជា អាមេរិក, ថៃ, និងអាហ្រ្វិក ខាងត្បូងផងដែរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងទេដែល Hyundai បញ្ចេញឡាន pick up ដូចជា Hyundai Santa Cruz ទទួលបានការគាំទ្រប្រើប្រាស់គួរឲ្យកត់សម្គាល់ជាមួយទិន្នផលលក់ដល់ទៅ ២៦៣% នៅបំណាច់ឆ្នាំ ២០២២ ដោយលើកនេះ Hyundai ចង់ណែនាំប្រភេទអគ្គិសនីវិញម្ដង ស្របពេលដែលតម្រូវការក៏មានការកើនឡើងផងដែរនោះ គេរំពឹងថានេះជាជំហានល្អមួយសម្រាប់ Hyundai ប្រកួតប្រជែងក្នុងទីផ្សារនេះបានទាន់ពេលវេលា។
ប្រភព៖ Car Expert
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!