ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីរបស់កូរ៉េខាងត្បូង Hyundai កំពុងសម្ងំអភិវឌ្ឍន៍ប៉ាតង់ធ្វើប្រព័ន្ធ បច្ចេកវិទ្យាសាកឡានអគ្គិសនី ឥតខ្សែ ជាមួយសមត្ថភាពបញ្ចូលថាមពលបានរហ័ស គ្រោងបំពាក់លើរថយន្ដអគ្គិសនីម៉ូដែលក្រោយៗរបស់ខ្លួន ជិតបានសម្រេចហើយ។
តាមការចុះផ្សាយពី CarBuzz កាលពីពេលថ្មីៗ បានឲ្យដឹងថា មកទល់ពេលនេះ ប៉ាតង់សាកឡានអគ្គិសនីឥតខ្សែរបស់ Hyundai ត្រូវបាន ក្រុមហ៊ុនអភិវឌ្ឍស្រាវជ្រាវជាបន្ដបន្ទាប់ ក្រោយពីបានដាក់ទៅ ការិយាល័យកម្មសិទ្ធបញ្ញាកូរ៉េ (Korean Intellectual Property Office: KIPO) ដែលក្រុមហ៊ុនបានបរិយាយថា បច្ចេកវិទ្យានេះ ធ្វើឲ្យការបញ្ចូលថាមពលរថយន្ដបានលឿនរហ័ស និង បង្ការការខ្ជះខ្ជាយថាមពល។
សូមជម្រាបថា បច្ចេកវិទ្យា សាកឡានអគ្គិសនីឥតខ្សែ ដែលក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង មួយនេះ កំពុងតែធ្វើ គឺដំណើរការស្រដៀងគ្នានឹងការសាកទូរសព្ឌ័ smartphone ឥតខ្សែ ដូច្នោះដែរ ដោយប្រើប្រាស់បន្ទះ អេឡិចត្រូម៉ាញ៉េទិច (Electromagnetism) ដែលមួយភ្ជាប់នឹងបាតរថយន្ដ និងមួយទៀត ដាក់លាតលើផ្ទៃរាបស្មើ (សម្រាប់រថយន្ដបើកបរពីលើដើម្បីសាក) ជាប់ទៅនឹងប្រភពថាមពលអគ្គិសនី ដែលអាចឲ្យអ្នកប្រើប្រាស់ ដាក់បាននៅតាម ចំណតរថយន្ដនៅផ្ទះ, ក្នុងផ្សារទំនើបជាដើម។
Hyundai បានឲ្យដឹងថា ការធ្វើប្រព័ន្ធនេះត្រូវចំណាយពេលយូរសម្រាប់ផលិត ដើម្បីឲ្យស្របទៅនឹងការចង់បាន ដោយបច្ចុប្បន្ននេះ វានៅមានកម្រិតនៅឡើយ ទាក់ទងនឹងល្បឿននៃការបញ្ចូលថាមពល ដែលក្រុមហ៊ុនកំពុងតែត្រួតពិនិត្យ និងកែលម្អបន្ថែមទៀត។
គួររំឭកថា បច្ចេកវិទ្យា Wireless EV charging System នេះ ត្រូវបាន Hyundai ប្រកាសបង្ហាញប៉ាតង់ ដំបូងកាលពីឆ្នាំ ២០១៩ ជាមួយនឹងប្រព័ន្ធចតរថយន្ដស្វ័យប្រវត្តិ ដែលគ្រោងប្រើលើថយន្ដអគ្គិសនី ត្រកូល Ioniq របស់ខ្លួន និង រថយន្ដអគ្គិសនី បុត្រសម្ព័ន្ធ Kia ក្នុងនោះក្រុមហ៊ុនក៏បានបង្ហើបថា នឹងចេញបច្ចេកវិទ្យា បើកបរស្វ័យប្រវត្តិកម្រិត ៤ នៅឆ្នាំ ២០២៥ និងស្វ័យប្រវត្តិសុទ្ធនៅឆ្នាំ ២០៣០ ផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី