កាលពីពេលថ្មីៗនេះ មានដំណឹងលេចឮមួយថា Hyundai កំពុងតែ ធ្វើការលើគម្រោងបំពាក់បាណាមុខបែប full colour LED Matrix Display លើរថយន្ដរបស់ខ្លួន ដែលអាចបង្ហាញអក្សរ, រូបភាពផ្សេងៗ ស្រដៀងគ្នាទៅនឹងផ្ទាំងប៉ាដា LED ផ្សាយពាណិជ្ជកម្មដូច្នោះដែរ។
ផ្ទាំង LED នេះមានទំហំ 71×33 ប្រភេទ RGB LED Display នឹងត្រូវបានរកឃើញដោយ អ្នកប្រើប្រាស់គណនី Reddit ម្នាក់ក្នុង វេបសាយ Texas Instruments forum ។ បើតាមការឲ្យដឹងពី Carscoops ថា Hyundai មិនទាន់បានផ្ដល់ព័ត៌មានផ្សេងៗទាក់ទងនឹងគម្រោងនេះនោះទេ តែ ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូងមួយនេះ ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ចំពោះ concept នេះកាលពីមុនមក ដោយកាលពីខែ មិនា ឆ្នាំ ២០២២ កន្លងទៅ Hyundai បានបង្ហោះវីដេអូមួយក្នុង channel Youtube របស់ខ្លួន ស្ដីពីគម្រោង UTILe ឬ Concept of Mobis: Future Exterior ជាមួយនឹងក្រុមហ៊ុនដៃគូ Mobis របស់ខ្លួន ដែលមានលក្ខណៈស្រដៀងគ្នានេះ ដោយរថយន្ដមាន បាណាមុខ LED ដែលបង្ហាញអក្សរ និងូបភាពផ្សងៗ ដូចក្នុងវីដេអូខាងក្រោម៖
មកទល់ពេលនេះ គេមិនទាន់អាចសន្និដ្ឋានឲ្យច្បាស់ថា តើក្រុមហ៊ុន Hyundai នឹងដាក់បាណាប្រភេទនេះ លើរថយន្ដជំនាន់ក្រោយៗរបស់ ខ្លួនមែន ឬអត់នោះទេ តែបើតាម the Drive បានឲ្យដឹងថា Hyundai តែងតែបង្ហាញ ចំណាប់អារម្មណ៍របស់ខ្លួនទាក់ទងនឹងការអភិវឌ្ឍរថយន្ដមានបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដូចជា Interactive Smart Face និង Digital Front End Modules ជាដើម ហើយ បើសិនជាក្រុមហ៊ុនសម្រេចថានឹងដាក់ដំឡើងវាជាផ្លូវការ វាអាចនឹងភ្ជាប់មកជាមួយរថយន្ដអគ្គិសនីជំនាន់ថ្មី ច្រើនជាងរថយន្ដធម្មតា។
គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងបាណា LED នេះ ធ្លាប់មានក្រុមហ៊ុនផលិតរថយន្ដល្បីៗផ្សេងៗទៀត បានព្រាងទុកពីមុនមកហើយដែរ ដូចជា BMW លើ concept i Vision Circular របស់ខ្លួន, Honda និង Sony លើ Afeela, ជាដើម តែបញ្ហាអាចស្ថិតត្រង់ មានប្រទេស និងតំបន់មួយចំនួន ដូចជា រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ភ្លើងពណ៌ផ្សេងនៅលើរថយន្ដ(ខាងក្រៅ) ព្រោះវាអាចរំខានការផ្ដោតអារម្មណ៍អ្នកបើកបរដទៃ លើដងផ្លូវ ឬអាចច្រឡំនឹងឡានសង្គ្រោះបន្ទាន់ជាដើម។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី