ក្រុមហ៊ុនរថយន្ដក៉ូរេខាងត្បូង Hyundai ថ្មីៗនេះ បានសម្រេចបង្ហាញបច្ចេកវិទ្យាទំនើប អនុញ្ញាតឲ្យកង់រថយន្ដទាំងបួន បត់បាន ៩០ ដឺក្រេ ផ្លាស់ទីពីចំហៀងបាន ឈ្មោះថា e-Corner System ស្រដៀងទៅនឹងបច្ចេកវិទ្យា Crab Walk របស់រថយន្ដអគ្គិសនី Hummer EV របស់ GMC គ្រោងចេញឆ្នាំ ២០២៥។
តាមរយៈ Engadget បានឲ្យដឹងថា បច្ចេកវិទ្យានេះ ត្រូវបាន Hyundai នាំយកមកបង្ហាញនៅក្នុងកម្មវិធីតាំងបង្ហាញ បច្ចេកវិទ្យា CES កាលពីឆ្នាំ ២០១៨ និង ២០២១ កន្លងទៅ ដែលទើបនឹងបញ្ចេញរូបរាងច្បាស់លាស់កាលពីពេលថ្មីៗនេះ ដោយបំពាក់ទៅលើរថយន្ដអគ្គិសនីទំនើបពេញនិយមរបស់ខ្លួន Hyundai Ioniq 5 ។
បច្ចេកវិទ្យា e-Corner System នេះ ត្រូវបានបង្កើតនឹងអភិវឌ្ឍដោយក្រុមបច្ចេកវិទ្យា Hyundai Mobis ដែលវាអាចផ្លាស់ទីបាន ៤ បែប ដូចជា Crab Driving កង់ទាំងបួនបត់ ៩០ ដឺក្រេពេញហើយផ្លាស់ទីទៅចំហៀង ងាយស្រួលពិសេសសម្រាប់ការចតឡានស្របនឹងចញ្ចើមផ្លូវ និងកន្លែងចង្អៀត,
Zero Turn កង់ទាំងបួនធ្វើចលនាបត់ខ្លួនមួយជុំ ៣៦០ ដឺក្រេ រក្សាដងខ្លួននៅមួយកន្លែង,
Diagonal Driving រថយន្ដអាចផ្លាស់ទីជាបន្ទាត់ទ្រេតពីចំណុចមួយ ទៅចំណុចមួយទៀតបាន ងាយស្រួលសម្រាប់ពេលវាជែង ឬប្ដូរគន្លង, និងបែប
Pivot Turn ដែលអាចឲ្យវាបត់បានមួយជុំខ្លួន ៣៦០ ដឺក្រេ ដែល lock ផ្នែកខាងមុខ ឲ្យនៅនឹងមួយកន្លែង ងាយស្រួលសម្រាប់ការចតឡានទទឹង។
បើតាមការឲ្យដឹងពី Autoblog ថា Hyundai Mobis គ្រោងនឹងដាក់បច្ចេកវិទ្យា e-Corner System នេះចូលទៅក្នុង រថយន្ដអគ្គិសនីជំនាន់ក្រោយៗរបស់ Hyundai ដែលឆាប់បំផុតគឺក្នុងរង្វង់ឆ្នាំ ២០២៥ ខាងមុខនេះ។
ប្រភព៖ Hyundai Mobis
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី