ថ្មីៗ ក្រុមហ៊ុនរថយន្ដល្បីពីកូរ៉េខាងត្បូង Hyundai បានបង្ហាញមុខរថយន្ដអគ្គិសនីតូចម៉ូដែលថ្មី ជាមួយរូបរាងគួរឲ្យស្រឡាញ់ សម្រាប់អតិថិជនប្រើប្រាស់ក្នុងក្រុង និងត្រៀមបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី Busan International Mobility Show នៅ Busan ប្រទេសកូរ៉េខាងត្បូង ចុងខែមិថុនានេះ។
រថយន្ដអគ្គិសនីតូចច្រឡឹងមួយនេះមានឈ្មោះពីរដែលថា Hyundai Inster ដែលចេញមកពីពាក្យ “intimate” ណិង “innovative” ជាប្រភេទ subcompact EV ដែលតាមការអះអាងពីក្រុមហ៊ុនថា Inster អាចរត់បានចម្ងាយ ៣១៥ ទៅ ៣៥៥គម រាល់ពេលសាកពេញម្ដង ដោយប្រើថ្មប្រភេទ លីចូមអ៊ីយ៉ុងផូស្វាត (lithium iron phospate) ថាមពល ៤៨.៦kWh។
វាត្រូវបានរចនារូបរាង យកគម្រូតាម Hyundai Casper SUV ប្រើសាំងនៅកូរ៉េ បែបជា “Bulldog” design ជាមួយនឹងចង្កៀងមូលៗ ដែលមើលទៅឆ្នាស់ឆ្នើមតែគួរឲ្យស្រឡាញ់ ជាពិសេស ដោយសារតែវាជាឡានអគ្គិសនីម៉ូដែលថ្មី វាអាចនឹងប្រើប្រាស់ theme បែប Degital Pixel ពីគ្រួសារ Ioniq ដែរ។
ថ្វីត្បិតតែូបរាងតូច តែផ្នែកខាងក្នុងរបស់វាត្រូវបានរចនាឲ្យមានលក្ខណៈទូលាយ ផាសុខភាពសម្រាប់អ្នកជិះ មានបំពាក់កុងទ័រ digital ជាមួយប្រព័ន្ធបច្ចេកវិទ្យា និងមុខងារបញ្ជាទំនើបជាង Casper ដែលប្រើប្រាស់ប្រព័ន្ធ Software របស់ Hyundai ដែលបំពាក់លើ Kona ជំនាន់ទី ១ ដោយគេរំពឹងថា Inster នឹងត្រូវបំពាក់ជាមួយប្រព័ន្ធ software “ccNC” ជំនាន់ថ្មីរបស់ Hyundai។
Hyundai បានឲ្យដឹងដែរថា Inster នឹងចាប់ផ្ដើមការផលិតនៅរង្វង់ខែ កក្កដា ឆ្នាំនេះ មានវត្តមាននៅទីផ្សារអឺរ៉ុបដំបូងគេនៅរង្វង់ចុងឆ្នាំ ២០២៤ នេះ ជាមួយនឹងតម្លៃទាបជាង ២២០០០ ដុល្លារ ហើយនិងចេញក្នុងទីផ្សារកំណើត (កូរ៉េខាងត្បូង) ជាមួយនឹងឈ្មោះ Casper Electric នៅកំឡុងពេលដំណាលគ្នានេះ ព្រមទាំងមានគម្រោងនាំចេញទៅកាន់ទីផ្សររថយន្ដអគ្គិសនីច្រើនជាង ៥០ ប្រទេសបន្ថែមទៀត ព្រមទាំងមាន version ចង្កូតស្ដាំទៅកាន់ប្រទេសដែលបើកបរប្រកាន់ឆ្វេងដូចជា ទីផ្សារជប៉ុនជាដើម។
អត្ថបទ៖ Andra
ប្រភព៖ Electrive
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ