Stargazer ជាឡានចំណូលថ្មីស្រឡាង របស់ Hyundai ដែលមានវត្តមាននៅស្រុកខ្មែរ ក្នុងឆ្នាំ២០២៣ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង សម្រាប់បងប្អូនដែលមានតម្រូវការរថយន្ដ MPV កៅអី ៣ជួរ ឬ ៧កៅអី។
ក្រៅពីរូបរាងប្លែក ស្រដៀងទៅនឹងបងធំ Staria តែរាងតូចជាងបន្ដិច ជាមួយ ប្រវែងតួរខ្លួនសរុប ៤៤៦០ម.ម ទទឹង ១៧៨០ម.ម កម្ពស់ ១៦៩០ម.ម ពីដីមកបាត ១៨៥ម.ម ជាមួយទម្ងន់ ១.២តោន។
ផ្នែកខាងមុខប្រើចង្កៀងប្រភេទ Full LED ក្រៅពីមុខងារបិទបើកអូតូ វាមានប្រពន្ធ Auto High Beam ចេះតម្លើងទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិពេលមានឡានមកខាងមុខ ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ដែរ។
តម្លៃ ៣ម៉ឺនជាងមែន ប៉ុន្ដែដូចជាមិនសាមញ្ញពេកទេ ផ្នែកខាងក្នុងជាច្រើនស្រោបដោយស្បែក ជាមួយកៅអី ៣ជួរ អាចជិះបាន ៧ ទៅ ៨នាក់ នឹងសល់ឃ្លុបក្រោយ អាចដាក់អីវ៉ានបានគួរសមទៀត។
Stargazer បំពាក់បន្ថែមកុងទ័រឌីជិថល អាចប្ដូរបាន ៤របៀប និងមានមុខងារវាស់សម្ពាធកង់ ហើយក៏បំពាក់ភ្លើង beam ផងដែរ។
ក្រៅពីនឹងក៏មានប្រព័ន្ធ Smart Key ជាមួយមុខងារបញ្ជាឆេះពីចម្ងាយ អេក្រង់កណ្ដាល ៨អ៉ីងភ្ជាប់ Apple Carplay & Android Auto ប្រភេទ Wireless មានការម៉េរាក្រោយជំនួយដោយ សេនស័រចូលចត កញ្ចក់ក្ដោបអូតូ Speaker ប្រភេទ Bose Premium ពោងសុវត្ថិភាព ៦គ្រាប់ មុខងារសាក់ថ្មទូរសព្ទ័ឥខ្សែ ហើយផ្ទៃខាងក្នុងក៏មានកន្លែងដាក់អីវ៉ានក៏ដូចជាដបទឹកជិត២០កន្លែងឯណោះ។
សម្រាប់រថយន្ដ MPV តម្លៃ ៣ម៉ឺនដុល្លារជាង បើនិយាយពីប្រព័ន្ធសុវត្ថិភាពចំពោះ Stargazer វិញត្រូវបាន Hyundai ដាក់មកមួយឈុតតែម្ដង ដែលរួមមាន៖
១/ មុខងារផ្ដល់សញ្ញាពេលវ៉ាជែង និងជួយទាញចង្កូតពេលឡានប្ដូរគន្លងប្រសិនមានឧបសគ្គ Blind Spot Collision Avoidance Assist ។
២/ ប្រព័ន្ធរក្សាឡានមិនឲ្យបើកបរចាក់គន្លងផ្លូវ Lane Keeping Assist ។
៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Distant Warning ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលបើកទ្វារឡាន ហើយមានឧបសគ្គមកពីខាងក្រោយ ជាមួយមុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ដែរថា៖ Stargazer ម៉ាស៊ីនសាំងជំនាន់ថ្មីទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១១៥សេះ កម្លាំងរមួល ១៤៤ញូតុនម៉ែត្រ បង្វិកង់ដោយប៉ុង១ បំពាក់យាន់កង់ទំហំ ១៧អ៉ីង រត់ដោយប្រអប់លេខប្រភេទ IVT។
មានជំនួយដោយ Drive Mode ដូចជា៖ Eco, Normal, Sport, Smart Mode ជាដើមជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រក្នុង១០០គីឡូម៉ែត្រ សន្សំសំចៃគ្រាន់បើ។
ចំពោះតម្លៃវិញហាក់ធូរថ្លៃគ្រាន់បើ បច្ចុប្បន្នខាងក្រុមហ៊ុនបញ្ចុះតម្លៃពិសេសមកត្រឹម ៣១,០០០ដុល្លារប៉ុណ្ណោះ ខណៈចេញដំបូង ៣៦,០០០ដុល្លារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ មាន់ថ្មីពីកូរ៉េ Hyundai Stargazer MPV ៧កៅអីមួយនេះ? សម្រាប់មតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន។
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ