ថ្មីៗនេះ ស្ថាប័នសុវត្ថិភាពផ្លូវថ្នល់អាមេរិក (Insurance Institute for Highway Safety: IIHS) ទើបតែបានប្រកាសជ័យលាភីរថយន្ដបែប Passenger car ឬឡានអ្នកដំណើរធម្មតា ដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេលើសុវត្ថិភាពប្រចាំឆ្នាំ ២០២៤ (Top Safety Pick Award 2024) ដោយស្ដង់ដារសុវត្ថិភាពសម្រាប់ឆ្នាំនេះ ផ្ដោតទៅលើភាពធន់នឹងការប៉ះទង្គិចនៃរថយន្ដទៅលើអ្នកដំណើរផ្នែកខាងក្រោយ និងទៅកាន់អ្នកធ្វើដំណើរថ្មើរជើង។
ពានរង្វាន់នេះត្រូវបានបែងចែកជា ២ ដោយមាន Top Safety Pick Award សម្រាប់ពានរង្វាន់លើសុវត្ថិភាពបើកបរពេលថ្ងៃ និង Top Safety Pick+ Award ដែលផ្ដល់ដល់រថយន្ដដែលមានប្រៀបលើការបើកបរពេលយប់។ រីឯចំណាត់ថ្នាក់ត្រូវបានបែងចែកទៅតាមប្រភេទរថយន្ដនីមួយៗ ដូចជារថយន្ដខ្នាតតូច (Small cars), ខ្នាតកណ្ដាល (Midsize Cars), ខ្នាតធំ (Large Cars), ប្រណិតខ្នាតកណ្ដាល (Midsize Luxury Cars), ប្រណិតខ្នាតធំ (Large Luxury Cars), SUV ខ្នាតតូច (Small SUVs), SUV ខ្នាតកណ្ដាល (Midsize SUVs), SUV ខ្នាតធំ (Large SUVs), និង SUV ប្រណិតខ្នាតកណ្ដាល (Midsize Luxury SUVs)។
សម្រាប់ពានរង្វាន់ Top Safety Pick Award លើ Small cars បានទៅលើ Hyundai Elantra, Subaru Impreza, និង Toyota Prius Prime; Midsize Cars បានទៅ Subaru Outback, និង Toyota Camry; Large Cars បានទៅ Toyota Crown; Midsize Luxury Cars បានទៅ BMW 5 series និង Mercedes Benz C-Class; Large Luxury Cars បានទៅ Genesis G80 និង Genesis G90; Small SUVs បានទៅ BMW X1, Honda CR-V, Hyundai Ioniq 5, Hyundai Tucson, Kia Sportage, Lexus UX, Lexus RZ, និង Subaru Soltera; Midsize SUVs បានទៅ Honda Pilot, Hyundai Palisade, Jeep Grand Cherokee, Jeep Grand Cherokee L, Mazda CX-90 PHEV, Nissan Ariya, Toyota Highlander, Volkswagen Atlas, និង Volkswagen Atlas Cross Sport; Large SUVs បានទៅ Audi Q7, Audi Q8 e-tron, Audi Sportback e-tron និង Rivian R1S; និង Midsize Luxury SUVs មាន Acura RDX, Audi Q4 e-tron, Audi Sportback e-tron, Genesis Electrified GV70; Genesis GV70, Infiniti QX60, LExus NX, Lexus NX PHEV, Lexus RX, Mercedes Benz GLC, Volvo XC90, និង Volvo XC90 recharge។
សម្រាប់ពានរង្វាន់ Top Safety Pick+ Award លើ Small cars បានទៅ Acura Integra, Mazda 3 hatchback, Mazda 3 sedan, និង Toyota Prius; Midsize Cars បានទៅ Honda Accord និង Hyundai Ioniq 6; Large Cars បានទៅ Genesis Electrified G80; Small SUVs បានទៅ Genesis GV60; Midsize SUVs បានទៅ Ford Explorer, Kia Telluride, Mazda CX-90, Nissan Pathfinder និង Subaru Ascent; ចុងក្រោយ Midsize Luxury SUVs បានទៅ Acura MDX, BMW X3, Genesis GV80, Mercedes Benz GLE Class, Tesla Model Y, Honda HR-V, Hyundai Kona, Mazda CX-30, និង Mazda CX50។
យោងតាមបញ្ចីនេះបានឲ្យឃើញថា រថយន្ដដែលមកពី Hyundai Motor Group នាំមុខគេដោយទទួលបានពានរង្វាន់សរុប ១៦ ដែលមានប្រេនរថយន្ដ ៣ ជាបុត្រសម្ព័ន្ធដូចជា Genesis, Hyundai និង Kia ខណៈ រថយន្ដមកពី Mazda មានប្រៀបលើពានរង្វាន់ Top Safety Pick+។
គួរបញ្ជាក់ផងដែរថា បញ្ហាបុកប៉ះតែងតែកើតមានឡើងជៀសមិនផុត ពេលធ្វើដំណើរតាមដងផ្លូវ ដូច្នេះហើយសុវត្ថិភាពនៃការបើកបរ និងយានជំនិះផ្ទាល់ គឺជារឿងចម្បងដែលអ្នកធ្វើដំណើរមិនគួរមើលរំលងហេតុនេះហើយគ្រប់យានជំនិះ ជាពិសេសរថយន្ដតែងតែមានការធ្វើតេស្ដពីសមត្ថភាពទ្រទ្រង់ការប៉ះទង្គិច ពេលអ្នកបើកបរជួបប្រទះហេតុការណ៍អស់នេះ ដោយចៃដន្យនៅពេលធ្វើដំណើរ។ ហេតុនេះហើយបានជា ក្រុមហ៊ុនផលិតរថយន្ដនីមួយៗ បានខិតខំយកចិត្តទុកដាក់ ពង្រឹងសមត្ថភាព និងគុណភាព ភាពធន់នៃរថយន្ដរបស់ខ្លួនលើការប៉ះទង្គិចទាំងនេះ ដើម្បីផ្ដល់សុវត្ថិភាពដល់អតិថិជនរបស់ខ្លួន និងជាការប្រកួតប្រជែងទីផ្សារទល់នឹងក្រុមហ៊ុនផលិតរថយន្ដដែលជាគូរប្រកួតរបស់ខ្លួនផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ USA Today
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
បច្ចុប្បន្នចង់ទិញ Ford XLT 2023 មួយទឹកគួរកាន់ប៉ុន្មាន? កាលចេញដំបូងបងធំទី3 ក្នុងត្រកូល Ranger មួយនេះខ្ទង់ 4ម៉ឺនដុល្លារក្រាស់ឯណោះ
CT200h ចូលទីផ្សារស្រុកខ្មែរមិនទាន់បានប៉ុន្មានផង ចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ខណៈ Prius ហាក់នៅធម្មតា
Tacoma ស៊េរីឆ្នាំ 2016 មានចំណុចពិសេសដែល Pick Up ថ្មីខ្លាញ់គោបច្ចុប្បន្នខ្លះមិនមានដូច ខណៈម៉ាស៊ីនតូចជាងមុន តែខ្លាំង នឹងសន្សំសំចៃ
ឡានខ្លាញ់គោ Mazda 2 2025 ផ្លាស់ប្ដូររាងថ្មីតែលក់ធូរថ្លៃជាងមុន ខណៈធន់សន្សំសំចៃ នឹងស៊ីសាំងខ្ទង់ 5L/100km
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ
រថយន្តអគ្គិសនី Maxus Mifa9 សម្រេចបាននូវសម្ធិទផលលក់ដាច់ជាខ្លាំងលើសរថយន្តដទៃនៅហុងកុង និងប្រទេសថៃ
ក្ដៅៗ Highlander 2025 ចេញលក់ជាផ្លូវការហើយ ខណៈតម្លៃធូរជាងស៊េរីឆ្នាំ 2024 ដល់ទៅ 2ពាន់ដុល្លារជាងឯណោះ
Nissan ចាប់ដៃជាមួយក្រុមហ៊ុន Forsberg Racing ចាយពេល 6ខែដើម្បីផលិត Frontier Tarmac រាងជា Sport Truck សម្រាប់ Drift