នៅថ្ងៃច័ន្ទ ទី16 ខែមិថុនា ឆ្នាំ2025 នេះ ក្រុមហ៊ុន ខេ (ខេមបូឌា)នឹងធ្វើការបើកដំណើរការសាកល្បង អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ ដែលមានទីតាំងស្ថិតនៅចំកណ្ដាលក្រុងកំពង់ចាម ខាងលិចរង្វង់មូលស្ពានគីហ្សូណា ចម្ងាយ៣០០ម៉ែត្រ នៅលើផ្លូវជាតិលេខ៧ ផ្ទះលេខ៥០, សង្កាត់វាលវង់, ក្រុងកំពង់ចាម, ខេត្ដកំពង់ចាម។ ការពង្រីកសាខាបន្ថែមនេះគឺបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៏លើផ្នែកធនធាន នឹងសេដ្ឋកិច្ចរបស់ខេត្ត ដែលជាសក្តានុពលនៃការរីកចម្រើនរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នអគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ មានចំនួន 3 សាខា ដូចជាសាខារាជធានីភ្នំពេញ ទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង, សាខាខេត្តបាត់ដំបង ស្ថិតនៅផ្លូវជាតិលេខ5 ខាងជើងលោកតាដំបងគ្រញូង ចម្ងាយ 300m ហើយនេះជាសាខាទី3 ខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេ (ខេមបូឌា) ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្ដាច់មុខរថយន្ត អ៊ីស៊ូហ្ស៊ុ នៅកម្ពុជា។ រថយន្ត អ៊ីស៊ូហ្ស៊ុ គឺជារថយន្តរបស់ប្រទេសជប៉ុន ជាអ្នកឯកទេស មានបទពិសោធន៍ជាង ១០០ឆ្នាំ លើការផលិតម៉ាស៊ីនម៉ាស៊ូត ដែលមានការទទួលស្គាល់លើភាពធន់ រឹងមាំ សន្សំសំចៃខ្ពស់ អាយុកាលប្រើប្រាស់បានយូរ ចំណាយតិចក្នុងការថែទាំ និងចរាចរណ៍លើទីផ្សារជាង𝟏𝟓𝟎 ប្រទេសជុំវិញពិភពលោក។
ក្រុមការងារ និងអគារតាំងបង្ហាញថ្មីរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាខេត្តកំពង់ចាម បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ជូនរថយន្តដែលមានគុណភាព និងសេវាកម្មដ៏ល្អបំផុតសម្រាប់ប្រជាជនដែលលក់រស់នៅក្នុង និងជុំវិញខេត្តកំពង់ចាម ដែលនិយមចូលចិត្តរថយន្តថ្មី ខ្លាញ់គោ ប្រភេទភីកអាប់ និងរថយន្តលក្ខណៈគ្រួសារ ផ្តល់ជូននូវតម្លៃសមរម្យ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន មកលើរថយន្ត អ៊ីស៊ូហ្ស៊ុ ដែលលក្ខណៈពិសេសទំនើបៗ, មានភាពធំទូលាយ, សុវត្ថិភាព, មានគុណភាពខ្ពស់ និងផ្តោតទៅលើសេវាកម្មជូនអតិថិជនជាពិសេសផងដែរ។
ក្នុងនោះផងដែរ ដើម្បីជាការអបអរសាទរក្នុងការបើកសាកល្បងអគារតាំងបង្ហាញ រថយន្ត អ៊ីស៊ូហ្ស៊ុ សាខាថ្មី នៅខេត្តកំពង់ចាមនេះ ក្រុមហ៊ុនក៏បានផ្ដល់ជូននូវប្រម៉ូសិនដ៏ធំសម្បើម សរុបរហូតដល់ $2,000!!! លោកអ្នកដែលចាប់អារម្មណ៍ អាចសាកសួរព័ត៌មាននៅអគារតាំងបង្ហាញផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ និងធ្វើការបើកបរសាកល្បងដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។
🚗 ISUZU D-MAX V-CROSS តម្លៃពិសេសចាប់ពី $49,500
🚗 ISUZU D-MAX 4x4 ថ្មី! តម្លៃពិសេសចាប់ពី $39,900
🚗 D-Max Hi-Lander តម្លៃត្រឹមតែ $42,500
🚗 MU-X តម្លៃចាប់ពី $59,900
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់៖
សាខាខេត្តកំពង់ចាម៖
ទូរសព្ទ័មកលេខ៖ 092 211 100
អាសយដ្ឋាន៖ ខាងលិចរង្វង់មូលស្ពានគីហ្សូណាចម្ងាយ៣០០ម៉ែត្រ
ចុះឈ្មោះបើកបរសាកល្បង ៖ www.isuzu-kcambodia.com/test-drive-kh
ចូលទៅកាន់គេហទំព័រ៖ www.isuzu-kcambodia.com
អត្ថបទពាណិជកម្ម (Sponsored)
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់