បន្ទាប់ពីការបើកឲ្យដំណើរការនូវផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃមួយខែ កាលពីថ្ងៃទី ១ ខែ តុលា កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការស្រង់ស្ថិតិចំនួនយានយន្ដដែលបានធ្វើចរាចរណ៍លើផ្លូវនេះ នឹងបានសង្កេតឃើញថា ត្រឹមរយៈពេល ១០ ថ្ងៃ (១-១០ តុលា) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានទទួលស្វាគមន៍យានយន្ដធ្វើដំណើរបានចំនួនប្រមាណ ១២៥ ៩៩៨ គ្រឿង ឆ្លងកាត់ច្រកចេញចូលស្ថានីយ៍ទាំង ៨ទីតាំង ធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ទេសចរណ៍ ដែលមានអ្នកមកកម្សាន្ដច្រើនជាងគេ។
យោងតាមស្ថិតិពីក្រសួងទេសចរណ៍កម្ពុជា ប្រចាំថ្ងៃទី ៨ ដល់ ៩ ខែតុលា ក្នុងសប្ដាហ៍នៃការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន បានឲ្យឃើញថា ការដាក់ឲ្យដំណើរការសាកល្បងនេះបានជួយឲ្យកម្រិតទេសចរដែលចូលមកកម្សាន្ដក្នុងខេត្តព្រះសីហនុ កើនឡើងខ្ពស់លើសខេត្ត ដទៃៗទៀត ដែលមានចំនួនដល់ទៅ ១២៨ ៣០៧ នាក់ ដោយមានខេត្ត បាត់ដំបង កំពង់ចាម និងសៀមរាបស្ថិតនៅលេខរៀងបន្ដបន្ទាប់។
យ៉ាងណាមិញ បើយោងតាមការចុះផ្សាយពីក្រសួងសាធារណការ ក៏បានបង្ហាញដែរថា ក្នុងចំណោមយានយន្ដជិត ១៣ ម៊ឺនគ្រឿងនេះ មានករណីត្រូវការ ការពិភាក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះសរុបចំនួន ៣៧៨ ខ្សែ ដូច្នេះហើយក្រសួងបានក្រើនរំឭកដល់ប្រជាពលរដ្ឋ អ្នកបើកបរលើផ្លូវល្បឿនលឿននេះ ធ្វើយ៉ាងណាស្វែងយល់ឲ្យបានច្បាស់ពីរបៀបនៃការប្រើប្រាស់ផ្លូវនេះ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសគឺ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដឲ្យបានត្រឹមត្រូវ មុននឹងឡើងផ្លូវ ដើម្បីប្រាកដថា មិនមានបញ្ហាពេលកំពុងបើកបរ ក្នុងគោលបំណងរក្សាសុវត្ថិភាព ពេលវេលា ព្រមទាំងថវិកាផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី