ក្រុមហ៊ុន ខេ (ខេមបូឌា) បានប្រារព្ធកម្មវិធី សម្ភោធបើកអោយដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត Isuzu នៅកម្ពុជា ក្រោមអធិបតីភាព របស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៏កម្ពុជា លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន ខេ (ខេមបូឌា) និង លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន Isuzu លីមីតធីត ប្រទេសជប៉ុន (ISUZU MOTORS LIMITED JAPAN)។
ក្រុមហ៊ុន ខេ (ខេមបូឌា) បានចាប់ផ្ដើមដំណើរការអាជីវកម្មរបស់ខ្លួន ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង ១៤ ឆ្នាំ ជាមួយនឹងការប្តេជ្ញាចិត្តច្បាស់លាស់របស់ក្រុមហ៊ុន ក្នុងការជំរុញ និងពង្រីកវិសាលភាព នៅក្នុងប្រទេសកម្ពុជា ។
កន្លងមក ក្រុមហ៊ុនបានខិតខំប្រឹងប្រែង ដើម្បីនាំមកជូនអតិថិជន នូវរថយន្ត Isuzu ឌីមេស៏ ជាប្រភេទរថយន្ត ភីកអាប់ និង Isuzu ម៉ីញ៉ូអ៊ិច ជាប្រភេទរថយន្ត SUV ព្រមទាំងរថយន្ត អ៊ីស៊ូហ្ស៊ូ ប្រភេទដឹកទំនិញគ្រប់ម៉ូដែល រួមមានប្រភេទដឹកទំនិញធន់តូច មធ្យម និងធន់ធ្ងន់ ដែលបំពាក់ដោយបច្ចេកវិទ្យាទាន់សម័យ រឹងមាំ ប្រើប្រាស់ជាប់បានយូរ ស៊ីប្រេងតិច និងចំណាយថវិកា សម្រាប់ការថែទាំ និងជួសជុលក៏តិចផង ពិសេសជួយសន្សំសំចៃសម្រាប់អាជីវកម្មទៀតផង។
ក្រុមហ៊ុនក៏មានអគារតាំងបង្ហាញលក់រថយន្ត និងមជ្ឈមណ្ឌលសេវាកម្មថែទាំ ជួសជុលរថយន្តដឹកទំនិញ Isuzu ដែលមានទំហំធំទូលាយ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជិតរោងចក្រដំឡើងម៉ូតូ Honda ជាមួយនឹងយានដ្ឋាន ដែលបំពាក់ដោយឧបករណ៏ សម្ភារ:ជួសជុលទំនើប ពិសេសជាងនេះទៅទៀត អ្នកបច្ចេកទេស មានជំនាញច្បាស់លាស់ ទទួលការហ្វឹកហ្វឺន បច្ចេកទេសពីប្រទេសជប៉ុន សម្រាប់ផ្ដល់សេវាជូនអតិថិជនបានទាន់ពេលវេលា និងស្របតាមស្តង់ដាររបស់ Isuzu ជប៉ុន ។
លើសពីនេះទៀត ក្រុមហ៊ុន ខេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិ ពីក្រុមហ៊ុន Isuzu Motors Limited នៅប្រទេសជប៉ុន ក្នុងការនាំចូលគ្រឿងបំណែកសម្រាប់ផ្គុំដំឡើង និងចែកចាយរថយន្តដឹកទំនិញម៉ាក ISUZU នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា រថយន្ត Isuzu គឺជាម៉ាកយីហោដ៏ល្បីល្បាញរបស់ជប៉ុន ដែលមានប្រវត្តិជោគជ័យ ក្នុងការបម្រើអាជីវកម្ម នៅប្រទេសជប៉ុនជាង ១00 ឆ្នាំមកហើយ ជាអ្នកជំនាញក្នុងការផលិតម៉ាស៊ីនម៉ាស៊ូត សម្រាប់រថយន្ត និងគ្រឿងចក្រសម្រាប់ឧស្សាហកម្មធន់ធំ ជាង ២៦លានគ្រឿង និងជាប់ចំណាត់ថ្នាក់លេខ ១ ចំនួន១៧ ឆ្នាំ ជាប់ៗគ្នា ហើយដែលមានចំណែកទីផ្សារលេខ ១ នៅ ៣៩ ប្រទេស ជុំវិញពិភពលោក។
រថយន្ត Isuzu គឺជាដៃគូរអាជីវកម្មដ៏ល្អបំផុត ដែលអាចបំពេញគ្រប់តម្រូវការ ភាពសន្សំសំចៃបានច្រើន និងបង្ករលក្ខណៈងាយស្រួលដល់ការធ្វើអាជីវកម្មទូទៅ។
ផ្អែកតាមលក្ខណៈសម្បតិ្តដូចបញ្ជាក់ខាងលើ អតិថិជនជាច្រើនបានបញ្ជាទិញរថយន្ត ISUZU ដែលក្នុងនោះរួមមាន ក្រុមហ៊ុន កម្ពុជាតេលា បានបញ្ជាទិញរថយន្ត ISUZU ចំនួនប្រមាណ ២០០ គ្រឿង ក្រុមហ៊ុន ឆាម៉ាថានគ្រុប ប្រមាណ ១០០ គ្រឿង ព្រមទាំងអតិថិជនផ្សេងៗទៀត ជាច្រើន នៅទូទាំងប្រទេសកម្ពុជា។
ដូច្នេះហើយ ក្រុមហ៊ុន ខេ (ខេមបូឌា) បានសម្រេចចិត្តបង្កើត រោងចក្រដំឡើងរថយន្ត Isuzu ដែលជារោងចក្រដំឡើងរថយន្ត កម្រិតស្តង់ដារ ប្រកបដោយគុណភាពខ្ពស់ និងបានរៀបចំពិធីសម្ពោធបើកដំណើរការ និងដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។
ដើម្បីធានា និងរក្សាអោយបាននូវគុណភាពខ្ពស់ ស្របតាមស្តង់ដារ Isuzu របស់ជប៉ុន អ្នកឯកទេស និងកម្មករបច្ចេកទេស បានទទួលការហ្វឹកហ្វឺន ដោយផ្ទាល់ អំពីរបៀបដំឡើងរថយន្ត និងការត្រួតពិនិត្យគុណភាព នៅគ្រប់ដំណាក់កាលនីមួយៗ ជាពិសេសរថយន្តនីមួយៗ ត្រូវបានត្រួតពិនិត្យដោយអ្នកឯកទេសជប៉ុនត្រឹមត្រូវ មុនបញ្ជូនទៅលក់នៅលើទីផ្សារ។
ការបណ្ដាក់ទុនវិនិយោគនេះ ឆ្លុះបញ្ចាំងអោយឃើញពីការប្តេជ្ញាចិត្ត ជាមួយទស្សនៈវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់នូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អ ស្របតាមស្តង់ដារ Isuzu របស់ជប៉ុន។
លោក កូជី ណាកាម៉ូរ៉ា នាយកប្រតិបត្តិផ្នែកលក់ របស់ក្រុមហ៊ុន Isuzu លីមីតធីត ប្រទេសជប៉ុន បានមានប្រសាសន៍ថា៖ “ទីផ្សារកម្ពុជាហាក់បីដូចជាលេចធ្លោ មានសក្តានុពលខ្ពស់ និងរីកចម្រើនគួរឱ្យកត់សម្គាល់ខ្លាំងណាស់។ ដោយកម្ពុជាមានទីតាំងស្ថិតនៅកណ្តាលប្រទេសអាស៊ាន ដែលមានសេដ្ឋកិច្ច រីកចម្រើនឥតឈប់ឈរ និងឆាប់រហ័ស ហើយការចែកចាយទំនិញក៏កាន់តែរីកធំឡើងៗ។”
លោក ជា ហ៊ុយ អនុប្រធានក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី យល់ឃើញថា ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមរបស់ ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា នាពេលនេះ បានសបញ្ជាក់ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា។
ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីសម្ពោធ ជាមួយនឹងប្រសាសន៍ដ៏មានអត្ថន័យ៖ គម្រោងវិនិយោគមួយនេះត្រូវបានរំពឹងទុកថានឹងផ្តល់ឱកាសការងារថ្មីសម្រាប់ប្រជាជនកម្ពុជា និងរួមចំណែកដ៏សំខាន់ ដល់កំណើនសេដ្ឋកិច្ចប្រទេស។ ការព្យាករណ៍អំពីការកើនឡើងនៃការផលិតរថយន្តដឹកទំនិញ Isuzu នឹងមានការកើនឡើងយ៉ាងឆាប់រហ័ស តម្រូវការលើ រថយន្តដឹកទំនិញ នៅក្នុងឧស្សាហកម្មផ្សេងទៀតក៏កាន់តែទូលំទូលាយជាងមុន។
ផ្នែកមួយនៃព្រឹត្តការណ៍ដ៏សំខាន់សំរាប់ថ្ងៃនេះផងដែរ គឺជាការបើកសម្ពោធរថយន្ត Isuzu ប្រភេទដឹកទំនិញ គ្រឿងទី១ ចំណុះ ១.៥ តោន ដែលបាន ដំឡើងនៅក្នុងរោងចក្រថ្មីនេះផ្ទាល់តែម្តង អមដោយដំណើរទស្សនៈកិច្ចក្នុងរោងចក្រ ដែលបានបង្ហាញពីរចនាសម្ព័ន្ធរោងចក្រដំឡើងដ៏ទំនើប ស្របតាមស្តង់ដារបច្ចេកទេសរបស់ Isuzu ធានាបាននូវគុណភាពរបស់ជប៉ុន។
ជាមួយនឹងការបង្កើត រោងចក្រដំឡើងរថយន្ត Isuzu នៅកម្ពុជា ក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្តល់ការចូលរួម និងគាំទ្រដល់ការរីកចម្រើន និងអភិវឌ្ឃន៍របស់ប្រទេសកម្ពុជាអោយកាន់តែឈានឡើងមួយកំរិតថែមទៀត ហើយគម្រោងវិនិយោគមួយនេះ បានកត់សម្គាល់នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024