អំឡុងពេលនេះគឺជាឱកាសល្អ សម្រាប់បងប្អូនហេីយ បានទាំងឡានគុណភាពនិងតម្លៃពិសេស គិតគូរអោយទាន់ពេលណាបងៗ តែ2 ទៅ 3ខែទៀតផុតឱកាសល្អៗហេីយ។
D-Max V-Cross បំពាក់ម៉ាស៊ីនម៉ាស៊ូត Turbo ទំហំ 4ស៊ីឡាំង ចំណុះ 3.0លីត្រ ផលិតកម្លាំងបាន 190សេះ កម្លាំងរមួល 450ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយកាប់ពីតាស់ ជាមួយកម្រិតស៊ីប្រេងជាមធ្យម 7លីត្រក្នុង100 គីឡូម៉ែត្រ។
ក្រៅពីម៉ាស៊ីនដែលសន្សំសំចៃខ្លាង 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝐕-𝐂𝐫𝐨𝐬𝐬 𝟐𝟎𝟐𝟑 ក៏បំពាក់ជាមួយបច្ចេកវិទ្យាសុវត្ថិភាពថ្មី 𝐀𝐃𝐀𝐒 ដែលអាចការពារលោកអ្នកបានគ្រប់ជ្រុងជ្រោយពោពេញដោយទំនុកចិត្តខ្ពស់ដែលមានដូចជា៖
1/ ប្រព័ន្ធចាប់ល្បឿនយានយន្តនៅពីមុខអ្នក និងបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ឬបន្ថែមល្បឿនឡើងវិញ ដោយរក្សាចម្ងាយសុវត្ថិភាពពីយានយន្តខាងមុខសម្រាប់គ្រប់កំរិតល្បឿនទាំងអស់ (Full speed Range Adaptive Cruise Control with Stop and Go) ។
2/ ប្រព័ន្ធជួយចាប់សញ្ញា និងព្រមានអ្នកបើកបរ បើនឹងមានការប៉ះទង្គិចនៅពីមុខរថយន្ត ប្រសិនបើអ្នកបើកបរនៅតែបន្តសកម្មភាពទៅមុខនោះ (FCW) ។
3/ ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (AEB) ។
4/ ប្រព័ន្ធឱ្យសញ្ញាពេលមានយានយន្តជែងពីក្រោយ (BSM) ។
5/ ប្រព័ន្ធព្រមានអ្នកបើកបរអោយប្រយ័ត្នចំពោះរថយន្ត និងវត្ថុដទៃទៀតខណៈពេលដែលយើងបត់ឆ្វេង និងពេលបើកភ្លើងសាញ៉ូ នឹងផ្តល់សញ្ញាដល់អ្នកនៅលើកញ្ចក់មើលចំហៀង នៅពេលមានរថយន្តផ្សេងទៀតមកជិត ឬឆ្លងកាត់បញ្ច្រាសពីក្រោយអ្នក (RCTA) ។
6/ ជាប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្តចាកចេញពីគន្លង ក៏ដូចជាពេលមានឧបសគ្គមកក្បែរ(LDW) ។
7/ មុខងារទម្លាក់ភ្លើងហ្វាចុះ និងបើកភ្លើងវិញដោយស្វ័យប្រវត្តិ នៅពេលមានឬគ្មានយានយន្តនៅខាងមុខ (AHB) ។
8/ ប្រព័ន្ធពន្លត់ម៉ាស៊ីនភ្លាមៗ នៅពេលអ្នកបើកបរចង់ថយក្រោយ តែច្រឡំបង្កើនល្បឿនទៅមុខ ទាំងដែលមានឧបសគ្គនៅខាងមុខ នោះប្រព័ន្ធសុវត្ថិភាពនេះនឹងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ (PMM)។
9/ ប្រព័ន្ធហ្រ្វាំងក្រោយដែលបញ្ឈប់រថយន្ដដោយស្វ័យប្រវត្តិភ្លាមៗក្រោយមានការប៉ះទង្គិច ទប់ស្កាត់ការប៉ះទង្គិចបន្តបន្ទាប់ទៀត និងការពារហានិភ័យគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ (MCB) ។
10/ ការកំណត់ល្បឿនអតិបរិ មា ជួយកម្រិតល្បឿនដែលយើងចង់បានលើរថយន្ត ដើម្បីចៀសវាងការ បើកបរដោយប្រើលើសល្បឿនដោយអចេតនាណាមួយ (MSL) ជាដើម។
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី