ជាការពិតណាស់ Isuzu គឺជារថយន្ដដែលផ្ដោតលើ ភាពធន់រឹងមាំសន្សំសំចៃខ្ពស់ គុណភាព និងសុវត្ថិភាព ពិសេសសម្រាប់បងប្អូនដែលមានតម្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ ធ្វើដំណើរជិតឆ្ងាយ ឬដឹកទំនិញប្រកបអាជីវកម្ម អាចថាជាឪកាសដ៏ពិសេសមួយ ដែលក្រុមហ៊ុនជប៉ុនមួយនេះ កំពុងមានការបញ្ចុះតម្លៃ ក្នុងបរិបទប្រេងឥន្ធមានតម្លៃខ្ពស់ អាចពិចារណាទៅលើ ពីរម៉ូឌែលនេះ។
Isuzu សម្រេចបញ្ចុះតម្លៃពិសេសសម្រាប់ឪកាសចូលឆ្នាំចិនខាងមុខនេះ ទៅលើម៉ូឌែល D-Max V Cross 2023 តម្លៃពេញ ៥៤,៥០០ដុល្លារ មកត្រឹម ៤៨,៥០០ដុល្លារ និង កំពូល SUV ឈានមុខ MU-X 2023 តម្លៃពេញ ៧២,៥០០ដុល្លារ មកត្រឹម ៦៥,៥០០ដុល្លារ ។
Isuzu ជារថយន្ដដែលសម្បូរអ្នកប្រើច្រើនជាងគេនៅប្រទេសថៃ ជាពិសេសម៉ូឌែល D-Max ដែលជាឡានដឹកទំនិញសម្រាប់ប្រើក្នុងអាជីវកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។
គិតត្រឹមឆ្នាំ ២០២២ Isuzu D-Max បានលក់ចេញប្រមាណ ១៨០,០០០ គ្រឿង ក្នុងចំណោម ៣៤០,០០០ គ្រឿង ដែលលក់ចេញលើទីផ្សារ ១០០ ប្រទេស មានន័យថា គ្រាន់តែទីផ្សារថៃមួយ មានចំណែក ៥០% បាត់ទៅហើយ ។
D-Max V-Cross និង MU-X បំពាក់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី Ddi Blue power Turbo ៤ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយកាប់ពីតាស់ នឹងប្រព័ន្ធ Lock ប៉ុង ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៧លីត្រប៉ុណ្ណោះ ក្នុង១០០ គីឡូម៉ែត្រ។
ប្លុកខាងក្នុង រថយន្ដលំដាប់ជួរមុខរបស់ Isuzu ទាំងពីម៉ូឌែលនេះ បំពាក់កៅអីស្បែក ពីរជួរ (ចំពោះ MU-X ៣ជួរ) ស្រឡាស់ទូលាយល្អណាស់ ហើយផ្នែកជាច្រើនស្រោបដោយស្បែកមើលទៅ Luxury មិនធម្មតាឡើយ។
សម្រាប់ D-Max V Cross ទោះបីជាប្រភេទ Pick Up ដឹកទំនិញមែន តែបំពាក់ម៉ាស៊ីន ប្រព័ន្ធជើងក្រោម នឹងភាពទំនើបមួយចំនួនមិនចាញ់ SUV ឡើយដែលធ្វើឲ្យការបើកបរទន់ស្រួល ហាប់ណែន និងសុវត្ថិភាពខ្ពស់។
ចំពោះប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាវិញ ទាំង D-Max V Cross និង MU-X សុទ្ធតែទទួលបានកញ្ចប់សុវត្ថិភាព ADAS មួយឈុតធំជំនាន់ចុងក្រោយតែម្ដង ដែលមានដូចជា៖
១/ ប្រព័ន្ធចាប់ល្បឿនរថយន្ដខាងមុខ និងទម្លាក់តំឡើងល្បឿនដោយស្វ័យប្រវត្តិ Adaptive Cruise Control with Stop and Go ។
២/ ប្រព័ន្ធជួយចាប់សញ្ញា និងព្រមានអ្នកបើកបរ បើនឹងមានការប៉ះទង្គិចនៅពីមុខរថយន្ត ប្រសិនបើអ្នកបើកបរនៅតែបន្តសកម្មភាពទៅមុខនោះ (FCW) ។
៣/ ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (AEB) ។
៤/ ប្រព័ន្ធឱ្យសញ្ញាពេលមានយានយន្តជែងពីក្រោយ (BSM) ។
៥/ ប្រព័ន្ធផ្ដល់សញ្ញាព្រមាន ពេលមានឧបសគ្គផ្នែកចំហៀង និងផ្នែកខាងក្រោយ (RCTA) ។
៦/ ជាប្រព័ន្ធផ្ដល់សញ្ញាពេលរថយន្តចាកចេញពីគន្លង ក៏ដូចជាពេលមានឧបសគ្គមកក្បែរ(LDW) ។
៧/ មុខងារទម្លាក់ភ្លើងហ្វាកូដ ដោយស្វ័យប្រវត្តិ នៅពេលមានឬគ្មានយានយន្តនៅខាងមុខ (AHB) ។
៨/ ប្រព័ន្ធពន្លត់ម៉ាស៊ីនភ្លាមៗ នៅពេលអ្នកបើកបរចង់ថយក្រោយ តែច្រឡំបង្កើនល្បឿនទៅមុខ ពេលមានឧបសគ្គនៅខាងមុខ (PMM) និងមុខងារសុវត្ថិភាពមួយចំនួនទៀតផងដែរ៕
ដោយ៖ Bunsak
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី