ក្រុមហ៊ុន Jeep បន្ទាប់ពីឈប់ផលិតរថយន្ត Gladiator Pickup ប្រើម៉ាស៊ូតកាលពីឆ្នាំមុន ដែលបំពាក់ម៉ាស៊ីន V-6 ចំណុះ 3.6 លីត្រ ដែលបង្កើតកម្លាំងបាន 285 សេះ និងកម្លាំងបង្វិល 260 ផោនហ្វីតមក ពេលនេះគឺមានរបស់ថ្មីមួយជំនួសគឺ Gladiator 4xe PHVE នៅឆ្នាំ 2025 ។
បើយោងតាមនាយកប្រតិបត្តិ Jeep លោក Antonio Filosa ដែលបានបង្ហោះព័ត៌មាននៅលើគណនី LinkedIn របស់គាត់ថា Gladiator 4xe PHEV នឹងចូលរួមជាមួយ Wrangler 4xe និង Grand Cherokee 4xe ដែលជា Plug-In លក់ដាច់បំផុតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន សម្រាប់ Gladiator PHEV នឹងចាប់ផ្តើមនៅឆ្នាំ 2025 ។
ចំពោះកម្លាំង Performance សម្រាប់ Gladiator Plug-In ស៊េរីឆ្នាំ 2025 វិញទំនងជាបំពាក់ម៉ាស៊ីនដូចគ្នាទៅនឹង Wrangler PHEV ដែរ។
នោះគឺជាម៉ាស៊ីន 2.0-liter inline-four ដែលដំណើរការរួមគ្នាជាមួយម៉ាស៊ីន និងម៉ូទ័រអេឡិចត្រិច បង្កើតកម្លាំងបាន 375 hp និង 470 lb-ft ។ ម៉ាស៊ីនតូចមែន តែខ្លាំងជាងម៉ាស៊ីន V-6 ដែលធ្លាប់ប្រើគន្លងមកទៀត ។
បន្ថែមពីនោះម៉ាស៊ីន Wrangler 4xe ប្រភេទ Plug-in hybrid ដែលអាចនឹងប្រើនៅលើ Gladiator សម្រាប់ម៉ូឌែលឆ្នាំ 2025 បំពាក់ជាមួយអាគុយ លីចូម-អ៊ីយ៉ុង ទំហំ 17 គីឡូវ៉ាត់ រាល់ការសាកថ្មមួយពេញអាចជិះបានដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ 22 ម៉ាយ ឬប្រមាណជា 35គីឡូម៉ែត្រ។
ចំពោះព័ត៍មានលម្អិត ក៏ដូចជាកម្លាំង Performenced ភាពទំនើប ជាមួយតម្លៃចេញលក់នៅពេលណានោះ Jeep នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ៕
ដោយ៖ Bunsak
ប្រភព៖ MotorTrend
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី