កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ថ្មីៗនេះ ក្រុមហ៊ុន KNN Cambodia និង ក្រុមហ៊ុន Jetour បានប្រារព្ធពិធីសន្និសិទ្ធសារព័ត៌មាន ស្ដីពីការទទួលស្គាល់សិទ្ធនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក Jetour និងគ្រឿងបន្លាស់ Jetour ជាផ្លូវការរបស់់ក្រុមហ៊ុន KNN Cambodia មកក្នុងប្រទេសកម្ពុជា។
សន្និសិទ្ធនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា KNN Cambodia បានក្លាយទៅជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ និងគ្រឿងបន្លាស់រថយន្ដ Jetour នៅប្រទេសកម្ពុជា ដោយបានទទួលស្គាល់ និងអនុញ្ញាត ស្របច្បាប់ ទាំងពីក្រសួងពាណិជ្ជកម្មចិន និងក្រសួងពាណិជ្ចកម្មកម្ពុជា បន្ទាប់ពីការចុះហត្ថលេខាព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរនៅទីស្នាក់ការកណ្ដាលរបស់ Jetour នៅក្នុងប្រទេសចិនផ្ទាល់កាលពីថ្ងៃទី ២៥ ធ្នូ ២០២៣ កន្លងទៅនេះ។
ដូច្នេះហើយមានន័យថា ចាប់ពីពេលនេះទៅ KNN Cambodia គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធនាំចូល ចែកចាយ រថយន្ដ និងគ្រឿងបន្លាស់រថយន្ដ Jetour ព្រមទាំងមានសិទ្ធប្រើប្រាស់ និងចាត់ចែងផ្ដល់សិទ្ធចែកចាយស្លាកសញ្ញារថយន្ដមួយនេះ ទៅលើគ្រប់បណ្ដាញផ្សព្វផ្សាយ និងបណ្ដាញសង្គមផ្សេងៗ នៅកម្ពុជា ដូច្នេះហើយរាល់គ្រប់រូបភាពនៃការនាំចូល ចែកចាយ ដែលមិនចេញពី KNN Cambodia និងការផ្សព្វផ្សាយដែលមិនមានការអនុញ្ញាតពីក្រុមហ៊ុន គឺជាសកម្មភាពខុសច្បាប់។
ក្នុងសន្និសិទ្ធនេះ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងពីរ ក៏បានមានប្រសាសន៍ជម្រាបឲ្យបានច្បាស់ផងដែរថា សម្រាប់អតិថិជនដែលទិញរថយន្ដ Jetour មិនចេញពី KNN Cambodia នឹងប្រឈមនឹងការទទួលបានរថយន្ដដែលមាន spec មិនសក្ដិសមនឹងការប្រើប្រាស់ក្នុងស្ថានភាពផ្លូវប្រទេសកម្ពុជា, មិនមានការធានាខុសត្រូវពីរោងចក្រ Jetour, មិនទទួលបានសេវាកម្មថែទាំពីក្រុមហ៊ុន, ហើយគ្រឿងបន្លាស់ទៀតសោតអាចនឹងជារបស់ក្លែងក្លាយ ព្រមទាំងអាចជួបនូបញ្ហាប្រព័ន្ធបញ្ជា ប្រព័ន្ធសុវត្ថិភាព និងបញ្ហា error លើមុខងារប្រើប្រាស់ផ្សេងៗក្នុងរថយន្ដដោយសារតែមិនទទួលបានការត្រួតពិនិត្យត្រឹមត្រូវពីក្រុមហ៊ុនមេ។
ខុសពីរថយន្ដ Jetour ដែលអតិថិជនជាវពី KNN Cambodia ផ្ទាល់ ដោយសារ spec របស់រថយន្ដនីមួយៗ ត្រូវបានក្រុមហ៊ុនសិក្សាស៊ីជម្រៅ និងតម្រូវមុខងារការប្រើប្រាស់សម្របទៅតាមស្ថានភាពផ្លូវ និងការបើកបរនៅកម្ពុជាផ្ទាល់។ បន្ថែមពីនោះអតិថិជន ក៏ទទួលបាននូវការធានាស្ដង់ដារពីរោងចក្រផ្ទាល់ដល់ទៅ ៥ ឆ្នាំ ព្រមជាមួយនឹងការទទួលបាន នូវសេវាកម្មថែទាំរថយន្ដដិតដល់ ជាមួយគ្រឿងបន្ទាស់ចេញពីរោងចក្ររបស់ Jetour ផ្ទាល់ផងដែរ។ ជាពិសេសមុននឹងចេញដល់ដៃអតិថិជន រថយន្ដនឹងត្រូវឆែកទៅលើប្រព័ន្ធសុវត្ថិភាព និងមុខងារប្រើប្រាស់ផ្សេងៗ ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាខ្ពស់ ដើម្បីធានាគុណភាព និងទំនុកចិត្តដល់អតិថិជនថែមមួយកម្រិតទៀត។
សូមជម្រាបជូនដែរថា Jetour ជាម៉ាកសញ្ញារថយន្ដរបស់ក្រុមហ៊ុន Cherry Group ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ដល្បីៗនៅជុំវិញពិភពលោកជាច្រើនទសវត្ស ជាពិសេសទៅលើគុណភាព បច្ចេកវិទ្យា បូករួមនឹងការរចនាបែបស៊ីវីល័យ ដែលបំពាក់នៅក្នុងរថយន្ដគ្រប់ម៉ូដែលរបស់ខ្លួន។
រីឯ KNN Cambodia ជាក្រុមហ៊ុនដែលមានឈ្មោះបោះសម្លេងមួយទៅលើការផ្គត់ផ្គង់នូវ គ្រឿងចក្រធុនធ្ងន់សម្រាប់ការងារសាងសង់ទូទៅ, រថយន្ដដឹកជញ្ជូនទំនិញធុនធ្ងន់ មកជាង ២០ ឆ្នាំមកហើយដែរ ហើយក្រុមហ៊ុនបានសម្រេចបោះជំហ៊ានចូលក្នុងវិស័យយានយន្ដអ្នកដំណើរធុនតូចមួយទៀត នៅចុងឆ្នាំ ២០២៣ នេះ ដោយការទទួលបានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខនៃរថយន្ដ និងគ្រឿងបន្លាស់រថយន្ដ Jetour នៅកម្ពុជានេះឯង។
ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំលើវិស័យនេះ ទាំងគុណភាព និងសេវាកម្ម ព្រមជាមួយនឹងស្ថេរភាពនៃហិរញ្ញវត្ថុ និងយុទ្ធសាស្រ្ដគ្រប់គ្រងដែលផ្ដល់ទំនុកចិត្តដល់ម៉ាកសញ្ញា បន្ថែមនឹងការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជន ប្រកបដោយការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ KNN Cambodia ដែលស៊ីសង្វាក់គ្នាជាមួយនឹងក្រុមហ៊ុន Jetour ផងដែរនោះ បានក្លាយជាកត្ដាមួយជម្រុញឲ្យក្រុមហ៊ុនទាំងពីរសហការគ្នាផ្ដល់ជូនដល់អតិថិជនអ្នកប្រើប្រាស់គ្រប់រូបនូវ រថយន្ដដែលមានទាំងគុណភាព សុវត្ថិភាព តម្លៃសមរម្យ និងមានសេវាកម្មក្រោយលក់ល្អ ដែលឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជនកម្ពុជានាពេលបច្ចុប្បន្ន។
បន្ថែមពីនេះ ដោយសង្កេតឃើញសន្ទុះនៃការប្រើប្រាស់រថយន្ដថ្មីរបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសគឺ តម្រូវការរថយន្ដដែលមានបច្ចេកវិទ្យាខ្ពស់ មានរចនាបទស៊ីវីល័យ និងតម្លៃសមរម្យ ដែលត្រូវគ្នានឹងរថយន្ដ Jetour តែម្ដង ធ្វើឲ្យ KNN Cambodia និង Jetour មានសង្ឍឹមខ្ពស់ថាម៉ាកសញ្ញាមួយនេះ នឹងរីកមុខមាត់លឿននៅក្នុងទីផ្សារកម្ពុជា។ ជាក់ស្ដែង KNN បានកំពុងនាំចូលរថយន្ដ Jetour ម៉ូដែលកំពុងពេញនិយមមកកាន់ទីផ្សារកម្ពុជា រួមមានដូចជា Jetour Dashing, T2, X50, X70, X70+, X90, X95 និងត្រៀមនាំចូលម៉ូដែលផ្សេងៗជាច្រើនបន្ដបន្ទាប់ទៀតផងដែរ។
គួររំឭកម្ដងទៀតដែរថា ដើម្បីជៀសវាសការក្លែងបន្លំ ឬជាវរថយន្ដ Jetour ខុសច្បាប់ អតិថិជនដែលមានចំណាប់អារម្មណ៍លើរថយន្ដ Jetour គ្រប់ម៉ូដែល ឬក៏ចង់សាកសួរព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន KNN Cambodia, ឬ Jetour Cambodia ឬ អញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ដ Jetour ផ្ទាល់នៅលើបណ្ដោយផ្លូវជាតិលេខ ៦A។
ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ សូមទាក់ទងមកកាន់ផេកផ្លូវការដូចជា៖
Facebook Page: Jetour Cambodia
Telegram: Jetour Cambodia
Tiktok: jetour_cambodia
Telephone: 017 713 713
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024