Kia បានផ្ដល់ជម្រើសជាច្រើនប្រភេទសម្រាប់អតិថិជនរបស់ខ្លួន អាស្រ័យលើថវិកា និងតម្រូវការប្រើប្រាស់ ហើយក៏មានប្រភេទរត់ដោយប៉ុង១ RWD និងប៉ុង២ AWD ផងដែរ។
ក្រុមហ៊ុន Kia របស់កូរ៉េខាងត្បូងលំដាប់ជួរមុខមួយនេះ បានបញ្ចេញព័ត៌មានលម្អិតអំពីតម្លៃពេញសម្រាប់រថយន្ត SUV EV9 អគ្គិសនីប្រភេទកៅអី បីជួររបស់ខ្លួន។
សម្រាប់កម្រិត Option ដែលទាបជាងគេមានតម្លៃ ៥៦,៣៩៥ដុល្លារ ភ្ជាប់ជាមួយមូទ័រអគ្គិសនី ១គ្រាប់ទំហំ ៧៦.១ kwh ផលិតកម្លាំងបាន ២១៥សេះ កម្លាំងរមួល ២៥៨ផោនហ្វីត បង្វិលកង់ដោយប៉ុង១ RWD និងរាល់ការសាកថ្មមួយពេញអាចជិះបាន ២២៣ម៉ាយ ឬប្រមាណជា ៣៥៨គីឡូម៉ែត្រ។
សម្រាប់ Trim/Option ដែលខ្ពស់ជាងគេគឺ EV9 GT-Lind ជាមួយតម្លៃ ៧៥,៣៩៥ដុល្លារ ភ្ជាប់ជាមួយមូទ័រអគ្គិសនី ២គ្រាប់ ទំហំ ៩៩.៨ kWh ផលិតិកម្លាំងបាន ៣៧៩សេះ កម្លាំងរមួល ៥១៦ផោនហ្វីត បង្វិលកង់ដោយប៉ុង២ AWD សាក់ថ្មមួយពេញអារត់បាន ៣០០ម៉ាយ ឬប្រមាណជា ៤៨៣គីឡូម៉ែត្រ។
Kia អាសអាងថា EV9 នឹងទទួលបាន ខ្សែរសាកថ្មល្បឿនលឿន DC ជាស្ដង់ដារ មានកម្លាំង ៨០០ វ៉ុល ដែលអាចសាកថ្មីពី ១០% ទៅ ៨០% ក្នុងរយៈពេលតិចជាង ២៥នាទីប៉ុណ្ណោះ។
សម្រាប់ផ្ទៃខាងក្នុងវិញជាស្ដង់ដារ EV9 បំពាក់កៅអី ៣ជួរ ស្រោបដោយស្បែក Syn Tex កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨របៀប ជាមួយមុខងារក្ដៅត្រជាក់ ទាំងអេក្រង់កុងទ័រ និងអេក្រង់ថាច់ធំទំហំ ១២.៣អ៉ីងដូចគ្នា អូសកាត់ភ្ជាប់ផ្ទៃកាបីនតែម្ដង។
បើជាប្រភេទ Option ខ្ពស់ៗវិញ EV9 ទទួលបានប្រព័ន្ធបច្ចេកវិទ្យា ADAS មួយឈុតធំបន្ថែមលើសពីអ្វីដែល Trim/Option ធម្មតាមិនមាន។
គួរបញ្ចាក់ថា ក្រុមហ៊ុន Kia នឹងចាប់ផ្តើមចែកចាយរថយន្ត EV9 ម៉ូឌែលឆ្នាំ ២០២៤ នៅទីផ្សារសហរដ្ឋអាមេរិកចុងឆ្នាំ ២០២៣ នេះហើយ៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?