Kia K4 ស្ថិតក្នុងអម្បូររថយន្ដពពួក K Series របស់ Kia ដែលមាន K4, K5, K6 ជាដើម។ K4 ជាឈ្មោះថ្មីដែលចូលមកជំនួសម៉ូឌែលស៊េរីចាស់ Forte ប្រភេទ Sedan ដែល Kia ឈប់ផលិតតទៅទៀតហើយ។
បច្ចុប្បន្នចូលដល់ស៊េរីឆ្នាំ2025 នេះ Kia បំលែង K4 ដែលជាចំណូលថ្មី មកជំនួស Forte ជាមួយទម្រង់ឌីស្សាញបែបប្លែកទាក់ភ្នែក ស្លីម Luxury មិនធម្មតាឡើយ។
ក្រុមហ៊ុន Kia បានប្រកាសពីតម្លៃរថយន្តថោកបំផុតក្នុងត្រកូលរបស់ខ្លួនគឺ K4 sedan។ Kia K4 ស៊េរីឆ្នាំ 2025 នឹងចាប់ផ្តើមពី 23,145ដុល្លារ ដល់ 29,245ដុល្លារ អមជាមួយ Trim/Option ដូចជា៖ LX, LXS, EX, GTLine នឹង GTLine-Turbo ជាដើម។ សម្រាប់តម្លៃចាប់ផ្ដើងនេះដែរ Kia K4 កំពុងស្ថិតក្នុងចំណោមរថយន្ដដែលមានតម្លៃធូរបំផុតមួយនៅអាមេរិកផងដែរនាពេលបច្ចុប្បន្ននេះ។
សម្រាប់តម្លៃ 2ម៉ឺនដុល្លារស្ដើងនេះដែរ LX, LXS នឹង EX ទទួលបានម៉ាស៊ីនចំណុះ 2.0 លីត្រ 4 ស៊ីឡាំង ដែលមានកម្លាំង 147 សេះ និងកម្លាំងរមួល 132 ផោនហ្វីត រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ។
ខណៈ Option GT-Line ឡើងទៅមានការរចនាប័ទ្មប្លែកពីពពួក Option ធម្មតាដោយមានការផ្លាស់ប្ដូរផ្នែកខាងមុង រួមជាមួយកង់យ៉ាន់ស្ព័រទំហំ 18 អ៊ីញធំជាងមុន ជាដើម។
ក្រៅពីនោះ ពពួក GT ត្រូវបាន Kia បំពាក់ម៉ាស៊ីន turbocharged 4-cylinder ចំណុះ 1.6 លីត្រដែលបង្កើតកម្លាំងបានដល់ទៅ 190 សេះ និងកម្លាំងរមួល 195 ផោនហ្វីត ធ្វើឲ្យការបើកបរកាន់តែមានជាតិជាងមុនផងដែរ។
គួរបញ្ជាក់ដែរថា៖ Kia K4 គ្រោងនឹងមកដល់ទីផ្សារអាមេរិក ក្នុងខែ កញ្ញា ឆ្នាំ 2024 ខាងមុខនេះ បន្ទាប់មកពពួក GT-Line គ្រោងនឹងមកដល់ក្នុងខែ តុលា ខណៈម៉ូឌែល GT-Line Turbo ទាល់តែដើមឆ្នាំ 2025 ទើបបានជិះ៕
ដោយ៖ Bunsak
ប្រភព៖ Motor1.Com
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព