Kia K4 2025 ត្រូវបានគេវាយតម្លៃថា ជាឡានថ្មីដែលមានភាពសមរម្យបំផុតមួយរបស់ Kia ស្ថិតក្នុងប្រភេទឡាន Sedan ទ្វា៤ កៅអី ២ជួរ ជាមួយប្រណិតភាព នឹងរូបរាងអំណាចបែបស្ព័រស៊ីវិល័យ បើទោះបីជាកម្លាំង Performance នៅមានកម្រិត ប៉ុន្ដែស័ក្ដិសមបំផុតសម្រាប់តម្លៃខ្ទង់ ២ម៉ឺនដុល្លារជាងបែបនេះ។
Kia K4 ស៊េរីឆ្នាំ 2025 មានតម្លៃចាប់ផ្តើម ២៣,១៤៥ដុល្លារ ដល់ ២៦,៣៤៥ដុល្លារ អមជាមួយ Trim/Option ដូចជា៖ LX, LXS, EX នឹង GT Line ជាដើម។
សម្រាប់តម្លៃទីផ្សារនេះដែរ Kia K4 កំពុងស្ថិតក្នុងចំណោមរថយន្ដដែលមានតម្លៃធូរបំផុតមួយនៅអាមេរិកផងដែរនាពេលបច្ចុប្បន្ននេះ។
ចំពោះម៉ាស៊ីន K4 ទទួលបានម៉ាស៊ីន ២.០ លីត្រ ៤ ស៊ីឡាំង ដែលមានកម្លាំង ១៤៧ សេះ និងកម្លាំងរមួល ១៣២ ផោនហ្វីត រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ FWD ។ ខណៈម៉ាស៊ីនមួយនេះត្រូវបាន Kia ធ្វើការកែសម្រួលបានល្អ ដោយបានតេស្ដល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង ហាក់កាត់បន្ថយសម្លេងរំខាន រំញ័របានល្អប្រសើរ បន្ទាប់ពីកែសម្រួលម៉ាស៊ីនឲ្យនៅដាច់ឆ្ងាយពីកាប៊ីន។
បើក្រឡេកមើលពីរូបរាងខាងក្រៅ ជាមួយទម្រង់ឌីស្សាញបែបប្លែកទាក់ភ្នែក ស្លីម Luxury នឹងស្ព័រមិនធម្មតាឡើយ។
ផ្ទៃខាងក្នុង Kia K4 2025 បំពាក់កៅពីស្បែក ២ជួរ អាចជិះបាន ៥នាក់ បើជា Trim/Option ខ្ពស់ៗបន្ដិច ឃើញបន្ថែមបរិក្ខាកម្រិតខ្ពស់ថ្មីប្លែកជាមុនដូចជា កៅអីស្បែកអេឡិចត្រនិច Memory Seat មានមុខងារកម្ដៅ នឹងរន្ធខ្យល់ ដំបូលបើកធំទូលាយ អេក្រង់កុងទ័រឌីជិថល ភ្ជាប់ជាមួយអេក្រង់ថាច់ លាយសន្ធឹងផ្ទៃខាងមុខទំហំទាំងពីរនេះដល់ទៅ ១២.៣អ៉ីញ ជាមួយប្រព័ន្ធសំឡេង Harman/Kardon ប្រព័ន្ធ Wireless Charge នឹងមុខងារពិសេសៗជាច្រើនមួយចំនួនទៀតផងដែរ៕
ដោយ៖ Bunsak
ប្រភព៖ Caranddriver
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា