រថយន្ត Kia Morning ពីមួយជំនាន់ទៅមួយជំនាន់ហាក់មានការអភិវឌ្ឈន៍នៅរូបរាង ក៏ដូចជាបច្ចេកវិទ្យារបស់ខ្លួនពី City Car ទៅជាឡានបែបគ្រួសារទំនើបសម័យថ្មីលឿនគួឲ្យកត់សម្គាល់។ សម្រាប់ជំនាន់ទី៣ Kia បានធ្វើការផ្លាស់ប្ដូរ និងកែទម្រង់មួយចំនួនចុងក្រោយក្នុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។
សម្រាប់ស៊េរីថ្មីនេះ Morning បានបំពាក់គ្រោងឆ្អឹងប្រភេទ AHSS ជាដែកថែបដ៏រឹងមាំ ធន់ស្វិតល្អ ប្រហែល៤៤%នៃតួរខ្លួនទាំងមូល ហើយការពារសុវត្ថិភាពពីការប៉ះទង្កិច ជាមួយនឹងទម្រង់ Aerodynamic ធ្វើឲ្យការបើកបរកាន់តែមានលំនឹង ហើយជ្រេចខ្យល់បានល្អ។
សម្រាប់ប្រវែងទំហំភិនភាគមិនខុសពីស៊េរីមុនប៉ុន្មានទេ អ្វីដែលប្លែកគឺផ្ទៃខាងមុខត្រូវបានបំពាក់បាណាចង្កៀងថ្មីប្រភេទ LED Projector អមដោយភ្លើង LED DRL ចំណែកពិលកាងក៏ប្រើជា LED និយាយរួមទាំងចង្កៀង និងស្ដុបក្រោយផ្លាស់ប្ដូររាង និងសមត្ថភាពថ្មីទាំងអស់ តែសម្រាប់ឆ្នាំ២០២២ឡើងទៅ ទើប Morning បំពាក់ផ្លាស់ប្ដូរនៅសញ្ញាឡូហ្គូ KIA ជំនាន់ថ្មី។
សម្រាប់ម៉ូឌែល GT-Line វិញមើលទៅបែបស្ព័រ និងស្លីមជាងមុន ហើយក៏ទំនើបប្លែកជាងមុនច្រើនផងដែរ។
ផ្នែកប្លុកម៉ាស៊ីន Kia Morning ឆ្នាំ០២១ ដល់០២៣ មានច្រើនប្រភេទ តែសម្រាប់ស្រុកខ្មែរឃើញនាំចូលមកភាគច្រើនបំពាក់ម៉ាស៊ីនសាំងទំហំ ៣ស៊ីឡាំងដដែលតែប្រើម៉ាស៊ីនជំនាន់ថ្មី MPI-I3 ចំណុះ ១.០លីត្រ ផលិតកម្លាំងបាន ៨០សេះ រត់ដោយប្រអប់លេខ ៥វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំងជាធម្យម ៤លីត្រ ទៅ ៥លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចូលដល់ខាងក្នុង អាចប្រែប្រួលប្លែកទៅតាម ម៉ូឌែល Option ហើយអ្វីដែលចាប់អារម្មណ៍ក្រៅពីកៅអីស្បែក Morning ស៊េរីថ្មីនេះបន្ថែមជាមួយ Console កណ្ដាលសម្រាប់ទម្រដៃ អេក្រង់៨អ៉ីងថ្មីភ្ជាប់មុខងារ Apple Carplay & Andriod Auto, កាម៉េរាក្រោយ ជំនួយដោយសេនស័រចូលចត, ជាមួយនឹងកាបីនតាមឡូវថ្មីប្លែក ជាមួយផ្នែកជាច្រើនស្រោមដោយស្បែករំលិចដោយថ្នេរផងដែរ។
បើជាប្រភេទ GT-Line Full Option មើលពីខាងក្រៅទាំងចង្កៀងមុខ និងស្ដុបក្រោយរាងអក្សរ C រំលិចដោយភ្លើង LED បែប 3D និងខ្លះក៏មានឡាយតែមពណ៌ ជាមួយយាន់កង់ទំហំ ១៥អ៉ីងបែបថ្មី និងបំពាក់ហ្វ្រាំងឌីសគៀបមុខក្រោយផងដែរ។
ខាងក្នុងឃើញមានបំពាក់បន្ថែមនៅ កៅអីក្ដៅប្រជាក់សម្រាប់អ្នកបើកបរ, ដំបូលបើក, កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត, ពោងសុវត្ថិភាព ៧គ្រាប់ជុំវិញ, កន្លែងសាក់ថ្មឥតខ្សែ Wireless Charging និងផ្នែកខាងមានឡាយពណ៌រំលេចដោយថ្នេរបែបស្ព័រជាដើម។
បើនិយាយពីភាពទំនើប និងប្រព័ន្ធសុវត្ថិភាពវិញ មិនអាចមើលស្រាល់អា Morning ដូចដែលយើយគិតពីមុនទៀតទេដោយបំពាក់នៅមុខងារសំខាន់ៗដូចជា៖
១/ ប្រព័ន្ធផ្ដល់សញ្ញាពេលវ៉ាជែង Blind Spot Monitor ។
២/ ប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គនៅខាងមុខ Adaptive Cruise Control ។
៣/ ប្រព័ន្ធគ្រប់គ្រងការបើកបរត្រូវតាមកន្លងផ្លូវ Lane Keeping Assist ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross Traffics Alert និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ដែរ ការរៀបរាប់ខាងលើនេះមិនមែនជា Kia Morning ឬ Picanto Specs ស្រុកខ្មែរនោះទេ។ នេះជា Specs នៅទីផ្សារកូរ៉េដែល Dealer តាមហ្គារាស្ដឃ្លាំងលក់រថយន្តមួយចំនួននាំចូលមកស្រុកខ្មែរប៉ុណ្ណោះ សម្រាប់ Specs ក្រុមហ៊ុនស្រុកខ្មែរផ្ទាល់ ចំណុចពិសេស និងភាពទំនើបអាចខុសបែ្លកគ្នាច្រើន។
ចំពោះតម្លៃឃើញខាងក្រុមហ៊ុនដាក់លក់ស៊េរី២០២៣ ខ្លាញ់គោ ១៩៥០០ដុល្លារ។
សម្រាប់ Specs ដែលឈ្មូញលក់រថយន្ដនាំចូលមកអាចចន្លោះពី ១៧០០០ដុល្លារ ទៅ ២០០០០ដុល្លារ សម្រាប់ឆ្នាំ២០២១ ដល់២០២៣ អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។
សម្រាប់បងប្អូនវិញយល់យ៉ាណាដែរសម្រាប់ Kia Morning ជំនាន់ថ្មីនេះ? តម្លៃប្រហាក់ប្រហែល Prius ០១០ ជាមួយភិនភាគសមត្ថភាពប៉ុណ្ណឹងគិតថាសមរម្យនៅ? ចំពោះបងប្អូនដែលមានមតិយោបល់ និងបទពិសោធន៍អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ