All New Picanto 2025 ផ្លាស់ប្ដូររាងថ្មីស្ទើទាំងស្រុងតែម្ដង ហើយកាលចេញដំបូងតម្លៃខ្ទង់ ២២,៥០០ដុល្លារ ខណៈបច្ចុប្បន្នឃើញក្រុមហ៊ុន ដាក់ប្រូមូសិនពិសេស បញ្ចុះតម្លៃខ្ទង់ ២៥០០ដុល្លារ មកត្រឹម ២ម៉ឺនដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះហាក់ល្អ នឹងសមរម្យមិនធ្លាប់មានឡើយ។
All New Picanto 2025 ទទួលបានរូបរាងថ្មីមើលទៅទាន់សម័យ បែបស្ព័រ មើលទៅទាក់ភ្នែកតែម្ដង ជាប្រភេទឡាន Hatchback ទ្វា៥ កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយ ដាក់អីវ៉ានបានច្រើនគួរសម។
ផ្នែកប្លុកម៉ាស៊ីនវិញ Picanto នៅតែជាឡានដែលធន់ នឹងសន្សំសំចៃខ្ពស់មួយ ដែលភ្ជាប់មកជាមួយម៉ាស៊ីន ៣ស៊ីឡាំង ១.០លីត្រ ផលិតកម្លាំងបាន ៦៩ សេះ បង្វិលកង់ដោយប៉ុងមុខ FWD ប្រើយ៉ានទំហំ ១៤អ៉ីញ បំពាក់ហ្វ្រាំងឌីសគៀបផ្នែកខាងមុខ នឹងខាងក្រោយប្រើហ្វ្រាំងត្រលោគជំនួយដោយប្រព័ន្ធ ABS ជាមួយកម្រិតស៊ីសាំងខ្ទង់ ៤លីត្រ ទៅ ៥លីត្រ ក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងក្នុងវិញបើទោះបីជាមិនទាន់បំពាក់ ប្រព័ន្ធបច្ចេកវិទ្យាជំនួយពេលបើកបរក៏ដោយប៉ុន្ដែក៏មិនសាមញ្ញពេកឡើយ សម្រាប់ឡានខ្លាញ់គោតម្លៃធូរមួយនេះ។
ដោយឃើញភ្ជាប់មកជាមួយ កុងទ័រឌីជីថល អេក្រង់ថាច់ ៨អ៉ីងភ្ជាប់ Apple CarPlay & Android Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រ រន្ធ USB-C ២គ្រាប់មុខក្រោយ Wireless Charge ដំបូលបើក អាចបញ្ជាតេឡេទម្លាក់កញ្ចក់បាន ពូងសុវត្ថិភាព ៧គ្រាប់ ហើយក៏មានបន្ថែមស្នូកកណ្ដាល និងផ្ទៃខាងក្នុងផ្នែកខ្លះស្រោបដោយស្បែកជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Kia Picanto 2025 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោនធ៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា