ឡានថ្មីរបស់ KIA ម៉ូឌែល Seltos ជាន់ដីខ្មែរបាន ៣ឆ្នាំទទួលបានការគាំទ្រគួរសម

អ្នកទស្សនា
409
0/ AKlasseAuto Promotion
Untitled-5.jpg

Seltos ជាឡានស៊េរីថ្មីប្រភេទ Crossover SUV មួយម៉ូឌែលរបស់ KIA ផិតដំបូងនៅឆ្នាំ២០១៩ សម្រាប់នាំចូលទៅកាន់ទីផ្សារប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀត ដល់ឆ្នាំ២០២០ ទើបបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជាយើង។ រហូតដល់ឆ្នាំ២០២៣នេះ Seltos ហាក់ទទួលបានការគាំទ្រគួរសមពីសំណាក់ អតិថិជន ជាឡានថ្មីមានតិចគ្រឿងមែន តែនៅក្នុងក្រុងធ្វើដំណើរតាមដងផ្លូវក៏ប្រទះភ្នែកគួរសមដែរ។

345447715_634779081891357_4944558901139057448_n (1).jpg

បើយោងតាមប្រភពពី Kia Motors Cambodia ដែលជា Specs សម្រាប់ទីផ្សារស្រុកខ្មែរ Seltos ជាប្រភេទឡានដែលប្រើម៉ាស៊ីនសាំងជំនាន់ថ្មី GT-Lind ១.៦លីត្រ ទំហំ ៤ស៊ីឡាំង (ឡាបកាម ២ DOHC-CVVT) ផលិតកម្លាំងបាន ១៣០សេះ កម្លាំងរមួល ២៦៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៧វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD មានជំនួយដោយ Drive Mode ដូចជា Normal, Eco និង Spot សម្រាប់បើកបរតាមស្ថានភាពផ្លូវជាដើម។

343776067_999236131240685_1774626290453755809_n.jpg

គួមផ្សំយាន់កង់ទំហំ ១៨អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខាក្រោយជំនួយដោយ ABS ជាមួយនឹង EBD និងប្រព័ន្ធទប់លំនឹងជាច្រើនទៀតផងដែរ។ ចំពោះកម្រិតស៊ីសាំងវិញជាមធ្យម ៧លីត្រ ក្នុង១០០គីឡូម៉ែត្រ។

Seltos មានប្រវែង ៤៣៧០ម.ម ទទឹង ១៨០០ម.ម កម្ពស់១៦១៥ម.ម ពីដីមកបាត ១៧៧ម.ម ទម្ងន់ ១តោនជាងឯណោះ។

345600227_799277211618424_2830294567697280378_n.jpg

ផ្នែកខាងរូបរាងខាងក្រៅរចនាថ្មី បំពាក់ជាមួយសំណាញ់បាណាលាតភ្ជាប់ជាមួយចង្កៀងមុខរំលេខដោយឡូហ្គូ Kia ថ្មីនៅចំពីមុខផងដែរ។ បើនិយាយពីចង្កៀងវិញប្រើ LED ទាំងអស់ មិនថាភ្លើង ពិលកាង Daytime ឬភ្លើងស៊េញូឡើយ ចំណែកស្ដុបក្រោយវិញក៏ប្រើជា LED អមដោយក្រូមបំពុងស៊ីមាំងភ្លោះ ដែលមើលទៅស្អាតប្លែក បែបស្ព័រផងដែរ។

345577934_197572783092211_8324127244260248746_n.jpg

Seltos ជាប្រភេទឡានទ្វា៥ កៅអី ស្បែក២ជួរធំទូលាយគួរសម ដែលអាចជិះគ្នា៥ ទៅ ៦នាក់បាន សម្រាប់ជួរមុខមានជំនួយដោយអេឡិចត្រនិច ជាមួយនឹងរន្ធម៉ាស៊ីនត្រជាក់ក្រោយ និងសល់ឃ្លុបក្រោយដាក់អីវ៉ានបានគួរសម ហើយផ្នែកជាច្រើននៅខាងក្នុងត្រូវបានបំពាក់ និងស្រោបដោយស្បែករំលិចដោយថ្នេរ មើលទៅកាន់តែស្អាតបែប Luxury តែម្ដង។

343778531_604510771707147_8494054858394884247_n.jpg

ចំពោះគ្រឿបច្ចេកវិទ្យា ឬបរិក្ខាតុបតែង Seltos ឆ្នាំ២០២៣ មានភ្ជាប់មកជាមួយ Smart Key មុខងារបញ្ជាឆេះពីចម្ងាយ, ពោងសុវត្ថិភាព ៦គ្រាប់ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត់, កញ្ចក់សងខាងក្ដោបអូតូ, កៅអីក្ដៅត្រជាក់, មុខងារបញ្ជាលើដៃចង្កូត និងរាងជាអក្សរ D បែបស្ព័រ។

343929307_5898239103618234_841317376377612518_n.jpg

ក្រៅពីនឹងក៏មាន កន្លែងសាក់ថ្មឥតខ្សែ Wireless Charger, អេក្រង់តាបឡូ ៨អ៉ីង ភ្ជាប់ជាមួយ Apple Carplay & Android Auto ជាមួយនឹង កាម៉េរាក្រោយ ជំនួយដោយសេនស័រមុខក្រោយចូលចត ជាដើម។ 

341561379_920965429153516_5279388927282170140_n.jpg

គួរបញ្ជាក់ផងដែរថា៖ Seltos ឆ្នាំ២០២០ ដល់២០២២ ហាក់មិនទាន់មានការបំពាក់បន្ថែមអ្វីឡើយ ចូលដល់ឆ្នាំ២០២៣ ទើបមានការបន្ថែមផ្នែកខ្លះមួយចំនួនដូចជា Wireless Charger ជាដើម។

ចំពោះតម្លៃសម្រាប់ឆ្នាំ២០២០ ដល់២០២២ ស្លាក់លេខដែលមានដាក់លក់នៅលើទីផ្សារចន្លោះពី ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារជាង

304938063_3280945195518267_3251157149957803979_n.jpg

សម្រាប់ស៊េរីឆ្នាំ២០២៣ ខ្លាញ់គោវិញខាងក្រុបហ៊ុនដាក់លក់កាលចេញដំបូងតម្លៃ ៤៥,៩៩៩ដុល្លារ តែសម្រាប់កញ្ចប់ពិសេសបញ្ចុះមកត្រឹមតែ ៣៧៩០០ដុល្លារ ចំពោះតម្លៃប្រែប្រួលជាក់ស្ដែងយ៉ាងណានោះ បងប្អូនអាចទាក់ទង់សួរនាំក្រុមហ៊ុនបន្ថែមបាន។

ចំពោះឡានចំណូលថ្មី Seltos មួយម៉ូឌែលនេះ បងប្អូនយល់យ៉ាងណា? សម្រាប់មតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបាន៕

ដោយ៖ Bunsak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More