Tasman កំពុងក្លាយជាឡានដឹក Pick Up ដំបូងគេរបស់ក្រុមហ៊ុនកូរ៉េ Kia ហើយក៏ស្ថិតក្នុងការតាមដានរបស់់អតិថិជនផងដែរ អំពីសមត្ថភាពសម្រាប់ឡាន Pick Up ជំនាន់ថ្មីមួយនេះ។ មិនតែប៉ុណ្ណោះ Tasman ត្រូវបានអ្នកនិយមឡាន Pick Up បានឲ្យរហ័សនាមថាជា Raptor ថ្មីរបស់កូរ៉េផងដែរ ដែលមានសមត្ថភាពអាចនឹងប្រជែងជាមួយ Ford Raptor របស់អាមេរិកបាន។
ផ្អែកលើរូបរាងថ្មីប្លែកមិនធ្លាប់មាន ជាមួយគំនិតឌីស្សាញខ្ពស់ តាមបែបទម្រង់ឡានអនាគតរបស់ Kia បំពាក់បាណាធំៗរំលិច ឡូហ្គូ Kia នៅចំកណ្ដាល អមដោយចង្កៀង Full LED រាងបញ្ឍរអែបទៅខាងបន្ដិច មើលទៅរាងមាំទាំល្អណាស់។ ចំណែកស្ដុបក្រោយវិញ រាងតូចនឹងមូលបន្ដិច រំលិចដោយភ្លើង រាងជាងអក្សរ C ជាមួយឈ្នាន់ជាន់ឡើងទ្រុងក្រោយចំនួន ៣កន្លែងផងដែរ។
ជាមួយភិនភាគតួរខ្លួនប្រវែងសរុប ៥៣៨៤ម.ម ទទឹង ១៩០៥ម.ម កម្ពស់ ១៩០៥ម.ម ជាមួយសមត្ថភាពដឹកទម្ងន់បាន ១តោនជាង នឹងការអូសសណ្ដោងបានដល់ទៅ ៣.៥តោនឯណោះ។
Raptor របស់កូរ៉េមួយនេះទទួលបានម៉ាស៊ីន ២ជម្រើសសម្រាប់បែបចែកទៅកាន់ទីផ្សារបរទេស ដូចជា ម៉ាស៊ីនសាំង សម្រាប់ប្រើនៅក្នុងប្រទេសកូរ៉េផ្ដាល់តែម្ដងប្រើទំហំ ៤ស៊ីឡាំង ២.៥លីត្រ ផលិតកម្លាំងបាន ២៧៧សេះ កម្លាំងរមួល ៣១១ផោនហ្វីត។
ខណៈម៉ាស៊ីនម៉ាស៊ូតសម្រាប់នាំចូលទៅ ប្រភេទអូស្ត្រាលីទំហំ៤ស៊ីឡាំង ២.២លីត្រជំនួយដោយ Turbo ផលិតកម្លាំងបាន ២០៧សេះ កម្លាំងរមួល ៣២៥ផោនហ្វីត។
ម៉ាស៊ីនទាំងពីរប្រភេទនេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ នឹង ៦វគ្គលេខដៃ ជាមួយជម្រើសរត់ដោយប៉ុង១ RWD នឹងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធ Lock ប៉ុង នឹងបន្ថែមដោយ Drive Mode ដូចជា៖ Desert, Mud, Snow, and Rock ជាដើម។ អ្វីដែលប្លែកមួយទៀតនោះ Tasman បំពាក់សម្បកកង់ BF Goodrich ទំហំដល់ទៅ ៣៥អ៉ីញឯណោះ ដែលអាចធ្វើដំណើរបានស្ទើតែគ្រប់ឧបសគ្គផ្លូវតែម្ដង។
ចំពោះតម្លៃវិញ ហាក់មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ទាំងក្នុងស្រុកនឹងក្រៅស្រុក ខណៈក្រុមហ៊ុន Kia Cambodia ស្រុកខ្មែរយើងក៏បានប្រកាសត្រៀមស្វាគមន៍ផងដែរនៅម៉ូឌែល Kia Tasman 2025 នេះផងដែរ។ ដូចនេះអាចនឹងឃើញវត្តមានដាក់លក់នៅកំពូល Pick Up របស់កូរ៉េមួយនេះ ចំពោះតម្លៃវិញ បងប្អូនដែលចាប់អារម្មណ៌ អាចទាក់ទងសួរនាំទៅកាន់ Kia Cambodia ផ្ទាល់បន្ថែមបាន។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Pick Up ដំបូងគេរបស់ Kia ម៉ូឌែល Tasman 2025 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?