ថ្មីៗនេះ ក្រមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង ដែលត្រូវជាខ្សែស្រឡាយជាមួយ Hyundai, Kia ទើបតែចេញសេចក្ដីប្រកាស ថាខ្លួនកំពុងត្រៀមបង្ហាញមុខរថយន្ដអគ្គិសនី SUV ម៉ូដែលថ្មី កៅអី ៣ ជួរ ទៅទីផ្សារគ្រប់ប្រទេស នៅឆមាសទី ១ ឆ្នាំ ២០២៣ នេះ ។
យោងតាមខ្លឹមសារសេចក្ដីប្រកាសបានឲ្យដឹងថា រថយន្ដអគ្គិសនីសុទ្ធម៉ូដែលថ្មីនេះមានឈ្មោះថា Kia EV9 ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្ដសមត្ថភាពផ្ដាច់ព្រាត់ បន្ទាប់ពីឆ្លងកាត់ដំណើរការរចនា ធ្វើតេស្ដលើគ្រប់ចន្លោះ ឲ្យត្រឹមត្រូតាមស្ដង់ដារ អស់រយៈពេល ៤៤ ខែមក មុននឹងសម្រេចដាក់ឲ្យដំណើរការផលិត និងចេញលក់ទៅក្នុងទីផ្សារ ពិភពលោកជាផ្លូវការ។
Kia EV9 គឺជារថយន្ដអគ្គិសនីម៉ូដែលទី ២ ក្នុងក្រុមរថយន្ដអគ្គិសនីសុទ្ធ សេរី EV របស់ Kia ដែលម៉ូដែលទីមួយគឺរថយន្ដអគ្គិសនីប្រភេទ crossover Kia EV6 ដែល Kia ទើបតែបញ្ចេញលក់កាលពីដើមឆ្នាំ ២០២២ នេះ ដោយប្រើប្រាស់ platform បច្ចេកវិទ្យាសាកកម្រិតខ្ពស់ Hyundai 800V E-GMP ពី Hyundai ដែលបានទទួលការសរសើរពីអតិថិជនដែលទិញយកទៅប្រើប្រាស់
ដូច្នេះ Kia បានឲ្យដឹងថា EV9 នេះ ក៏នឹងប្រើប្រាស់ platform ដូចគ្នានេះដែរ តែជាមួយបច្ចេកវិទ្យាអភិវឌ្ឍថ្មីទំនើបជាងមុន និងសមត្ថភាពខ្ពស់ជាន់ស្ទុះពីល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលតែ ៥ វិនាទី, រត់ដោយប្រើប៉ុង ២ (AWD) និងសាកពេញម្ដងអាចឲ្យវាបើកបានចម្ងាយដល់ ៥៤០ គីឡូម៉ែត្រ។ ចំណែកឯផ្នែកខាងក្នុងវិញក្រៅពីបំពាក់កៅអី ៣ ជួរ Kia បានរចនាឲ្យវាមានលក្ខណៈទូលាយ ដែលអាចផ្ទុកឥវ៉ាន់បានច្រើនផងដែរ។
Kia បានបញ្ជាក់ថា EV9 នេះនឹងមានវត្តមានលក់លើទីផ្សារពិភពលោកជាផ្លូវការ មិនយូរជាងឆមាសទី ១ ដើមឆ្នាំ ២០២៣ ខាងមុខនេះទេ និងរំពឹងថានឹងលក់ម៉ូដែលទាំងពីរទាំង EV6 និង EV9 ឲ្យបាន ៨០៧ ០០០ គ្រឿងត្រឹមបំណាច់ឆ្នាំ ២០២៦ និង ១.២ លានគ្រឿងនៅឆ្នាំ ២០៣០។ ងាកមកតម្លៃរបស់វាវិញ Kia មិនបានបង្ហើបឲ្យដឹងនៅឡើយទេ តែបើយោងតាមការចុះផ្សាយពីវេបសាយ Electrek បានឲ្យដឹងថា EV9 នេះគឺ Kia ផលិតសម្រាប់ប្រជែងជាមួយនឹង SUV អគ្គិសនី RS1 របស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីអាមេរិក Rivian ដែលមានតម្លៃខ្ទង់ ៧៨០០០ ដុល្លារក្នុងមួយគ្រឿង ដូច្នេះគេសន្និដ្ឋាន Kia អាចនឹងលក់ EV9 ក្នុងតម្លៃទាបជាងនេះដើម្បីប្រជែងទីផ្សារ។
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី