ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យពី Kia Cambodia រាប់ថយក្រោយឆ្លងឆ្នាំសកល 2022 ចូល 2023 ជាមួយ Kia គឺ Kia Pop Countdown Concert នៅអគារ The Elyse ទីក្រុងកោះពេជ្យ បានបញ្ចប់ដោយរីករាយ មានអ្នកវត្តមានចូលរួមពីតារាល្បីៗជាច្រើនរូប ។
ព្រឹត្តិការណ៍កាន់តែពិសេស សប្បាយរីករាយសម្រាប់ថ្ងៃឆ្លងឆ្នាំសកល ២០២៣ នោះគឺការប្រគំន្ត្រីដ៏អស្ចារ្យដែលរៀបចំដោយ ក្រុមហ៊ុនគា (KIA) ចាប់ពីរសៀលថ្ងៃទី៣១ វេលាម៉ោង ៥:០០ល្ងាចតទៅ ក្នុងនោះក៏មានការចាក់ភ្លេង EDM ជាមួយ Dj Jelly ដ៏ល្បី ព្រមទាំងវត្តមានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនពីផលិតកម្មហង្សមាសចូលរួម ដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា, លោក Zono, អ្នកនាង សុគន្ធ នីសា, លោក ថែល ថៃ ក៏រួមមានតារាចម្រៀងជាច្រើនទៀតដូចជាវត្តមាន ព្រះនាងនរោត្តមជេនណា , កញ្ញា Mina , BoBo, ក្រុមរាំ OMG នឹងក្រុមរាំ Forever ។
ក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធីការប្រគំន្ត្រី Kia Pop Countdown Concert នេះ លោកអគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Kia Cambodia លោក Peter Lu បានថ្លែងនូវចំណាប់អារម្មណ៍ជាច្រើន ក្នុងការចែករំលែកពីការផ្លាស់ប្ដូរនិម្មិតសញ្ញា Logo Kia ថ្មីនិងនាំយកអ្វីដែលថ្មីមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ 2023 ខាងមុខនេះ ។ លោកបានបន្តទៀតថាលោកនឹងផ្ដល់ជូនទំនុកចិត្តនិងសេវាកម្មទៅកាន់អតិថិជនអោយកាន់តែល្អបន្ថែមទៀត។
លើសពីនេះ លោកអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Kia ក៏បានផ្តល់កិត្តិយសធ្វើជាសាក្សីក្នុងការចាប់រង្វាន់នៅទូរស៍ព្ទដៃទំនើបម៉ាក iPhone 14Pro Max សម្រាប់ភ្ញៀវដែលបានទិញនិងកក់រថយន្តពីក្រុមហ៊ុន Kia Cambodia ក្នុងថ្ងៃឆ្លងឆ្នាំ ចូលឆ្នាំថ្មី២០២៣ ។
ក្រោយការចាប់រង្វាន់បានបញ្ចប់ ភ្ញៀវកិត្តិយសបានបន្តកម្សាន្តសប្បាយរីកជាមួយតារាចម្រៀងប្រុស ស្រីល្បីៗ រហូតដល់ម៉ោង១២យប់ “Countdown” ។ ការអញ្ជើញរបស់តារាចម្រៀងល្បីៗឡើងលើឆាកប្រគំន្ត្រីគា KIA ដើម្បីរាប់ពេលវេលាថយក្រោយ Countdown ជាមួយគ្នា ដើម្បីស្វាគម៍ឆ្នាំថ្មី ២០២៣ ។សូមអញ្ជើញភ្ញៀវកិត្តិយសចូលរួមសប្បាយរីករាយជាមួយកម្មវិធីការប្រគំន្ត្រី KIA POP Countdown Concert នៅអគារ The Elyse ទីក្រុងកោះពេជ្យ ក្នុងនាមជាខ្មែរតែមួយ ស្វាគមន៍ឆ្នាំ២០២៣ សេរីបវរ សុខសួស្តី មានដល់លោកអ្នកគ្រប់ៗគ្នា ៕
ទិដ្ឋភាពនៅក្នុងកម្មវិធី ៖
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!