រថយន្ដអគ្គិសនីសុទ្ធ Kia EV9 សេរីឆ្នាំ ២០២៤ របស់ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង Kia និងជាបុត្រសម្ព័ន្ធ នឹង Hyundai ទើបតែចេញមុខថ្មីៗនេះ កម្លាំងជិត ៥៨០ សេះ សាកពេញម្ដងរត់បានលើស ៥០០ គម និងតម្លៃខ្ទង់ ៦ មុឺន ដុល្លារ គ្រោងចេញជាផ្លូវការនៅរង្វង់ខែ មេសា ឆ្នាំ ២០២៣ នេះ។
បើតាម Car and Driver បានឲ្យដឹងថា Kia EV9 2024 នេះ ជាប្រភេទរថយន្ដអគ្គិសនីសុទ្ធ SUV 4×4 ដែល មានទំហំធំជាង EV6 បន្ដិច បណ្ដោយខ្លួនវែងជាងប្រហែល ២០ សម ជាមួយស្ដង់ដារកៅអី ៦ និង ៧ ប្រើប្រាស់ platform E-GMP ដូចគ្នានឹង Hyundai និង Genesis និងផ្ដល់ជូនពីរប្រភេទ ទាំងប៉ុងមួយ RWD (Rear Wheel Drive) និង ប៉ុងពីរ AWD (All Wheel Drive) និងមាន ៤ Trim បែបស្ដង់ដារ (Standard), Standard Plus, GT-Line (S), និង GT ។
សម្រាប់ប្រព័ន្ធថាមពល EV9 បំពាក់ថ្មថាមពល ១០០ kWh អាចឲ្យវារត់បានចម្ងាយប្រមាណ ៥៤២ គម រាល់ពេលសាកពេញម្ដង និងអាចសាកបាន ១០០ គម ប្រើពេលត្រឹម ៦ នាទីប៉ុណ្ណោះ ក្នុងនោះ វាអាចផលិតកម្លាំងបានពី ៤០០ ទៅ ៥៧៦ សេះ ហើយអាចជាន់បានល្បឿន ពី ០ ទៅ ១០០ គម/ម៉ ប្រើពេល ៥ វិនាទី ។ ។
ផ្នែកខាងក្នុងទូលាយងាយស្រួលសម្រាប់ដាក់ជើង មានបំពាក់អេក្រង់ឌីជីថល ភ្លោះ ទំហំ ១២.៣ អិង ដែលមួយដើរតួជាកុងទ័រ មួយទៀតជាអេក្រង់កម្សាន្ដ ហើយ ប៉ូតុងសម្រាប់ចុចបញ្ជាមុខងារផ្សេងៗនៅក្នុងរថយន្ដត្រូវបាន កាត់បន្ថយ និងប្ដូរមកជាប៉ូតុងបែប touch sensitive វិញ រីឯប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ Kia មិនទាន់បានឲ្យដឹងនៅឡើយទេ គ្រាន់តែបានបង្ហើបថា អាចនឹងភ្ជាប់ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្រិត ៣ និងមុខងារជំនួយការអ្នកបើកបរជាច្រើនទៀត។
Kia ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមានគម្រោងនឹងនាំមកជូនរថយន្ដអគ្គិសនី ១៣ ម៉ូដែល ឲ្យបានមុនឆ្នាំ ២០២៧ ដោយមានន័យថា មួយឆ្នាំ អាចចេញចន្លោះពី ៣ ទៅ ៤ ម៉ូដែល រៀងរាល់ឆ្នាំ ហើយ Kia EV9 នេះ នឹងចេញនៅខែក្រោយ ឆ្នាំនេះ ជាមួយតម្លៃប៉ាន់ស្មានពី Car and Driver ថា ចាប់ផ្ដើមពី ៥៦០០០ ដុល្លារឡើងទៅ សម្រាប់ trim ធម្មតា។
ប្រភព៖ Car and Driver
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី