បន្ទាប់ពីបើកឱ្យប្រើប្រាស់បណ្ដោះអាសន្ន ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ និងផ្អាកវិញដើម្បីបញ្ចប់ការសាងសង់, នៅថ្ងៃទី ២០ តុលា ម្សិលមិញនេះ ស្ពានកោះនរា ត្រូវបានដាក់អោយធ្វើដំណើរជាបណ្តោះអាសន្នជាថ្មីម្ដងទៀត ដែលមានរយៈពេលជិត ១ ខែ មុនថ្ងៃសម្ភោធជាផ្លូវការ។
សូមជម្រាបជូនថា ស្ពានកោះនរា នេះជាប្រភេទស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ទទួលបន្ទុកការសាងសង់ដោយក្រុមហ៊ុន OCIC ដែលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៦ តុលា ឆ្នាំ ២០២០ ដែលក្រុមហ៊ុនទើបតែបង្ហើយការងារសាងសង់មួយចំនួនដូចជា ការអ៊ុតកៅស៊ូ អ៊ុតគំនូសចរាចរណ៍, តម្លើងស្លាកសញ្ញាចរាចរណ៍, បង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អខ្សែកាប ជាដើម ហើយទើបអនុញ្ញាតបើកឲ្យធ្វើដំណើរសាកល្បងមុនថ្ងៃសម្ភោធជាផ្លូវការនេះ។
ស្ពាននេះមានប្រវែង ៨៤៤ ម៉ែត្រ ទទឹង ២៤.៥ ម៉ែត្រ មាន ២ គន្លងរថយន្តទៅមក ១គន្លងទោចក្រយានយន្តទៅមក និង ១គន្លងថ្មើរជើងទៅមក ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេកោះពេជ្រ និងច្រាំងទន្លេកោះនរាផងដែរ ។
គួរបញ្ជាក់ផងដែរថា ស្ពានកោះនរា នេះគឺត្រូវបានសាងសង់ឡើងក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នៅចំណុចស្ពានព្រះមុនីវង្ស ជាពិសេសក្នុងអំឡុងពេលបុណ្យទាន ធំៗ និងលំហូរចរាចរណ៍ទូទៅប្រចាំថ្ងៃ ដែលក្នុងកំឡុងពេលតែប៉ុន្មានថ្ងៃនៃការបើកដំណើរការសាកល្បង (កាលពីថ្ងៃភ្ជុំបិណ្ឌ) ស្ពានកោះនរាថ្មីនេះ បានជួយសម្រួលចរាចរណ៍បានច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសចំណុចការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស នេះសរបញ្ជាក់ពីសមិទ្ធផលថ្មីមួយទៀតដែលកម្ពុជាសម្រេចបាន និងបន្ដមានសមិទ្ធផលផ្សេងៗទៀតទៅថ្ងៃមុខដែលពង្រីកសក្ដានុពលនៃការរីកចម្រើនរបស់កម្ពុជាបន្ដបន្ទាប់ផងដែរ។
ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី