ពពួកឡានម៉ូឌែល Lexus នៅស្រុកខ្មែរពេញនិយមណាស់ ព្រោះជាប្រភេទឡានរាងស្អាតទំនើបជិះស្រួល និងមើលទៅបែប Luxury Car តែម្ដង។ ថ្ងៃនេះកម្មវិធី បថបង្ហាញរថយន្ដមួយទឹក របស់ Advan Auto សូមធ្វើការលើកយកនៅឡាន Lexus ប្រភេទ Sedan ៤ម៉ូឌែលមកចែកជូនបងប្អូនឲ្យដែលមានតម្លៃខ្ទង់១ម៉ឺនដុល្លារជាង ទៅ ២ម៉ឺនដុល្លារជាង។
1. Lexus IS250 ឆ្នាំ 2006-2010
ត្រកូល IS ជាប្រភេទឡានមានរាងស្អាតបែបស្ព័រស៊ីវិល័យ ការរចនាឡើងទាក់ទាញចិត្តយុវ័យច្រើន ជាមួយនឹងសមត្ថភាពរត់ល្បឿនមិនចាញ់ឡានស្ព័រប៉ែកខាងអ៉ឺរ៉ុប់ឡើយ។
ចំពោះតម្លៃវិញ IS250 ឆ្នាំ២០០៦ ដល់ ២០១២ខ្ទង់ ១ម៉ឺនដុល្លារក្រាស់ ទៅ២ម៉ឺនដុល្លារស្ដើង អាស្រ័យលើឆ្នាំផលិត ពណ៌ Option និងភិនភាគជាក់ស្ដែង។
ឃើញរាងតូចបន្ដិចមែនតែបំពាក់ម៉ាស៊ីនទំហំ ៦ស៊ីឡាំង ចំណុះ២.៥លីត្រ ផលិតកម្លាំងបាន ២០៤សេះ កម្លាំងរមួយល ១៨៥ផោនហ្វីត រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជំនួយដោយ Paddle Shifter បង្វិលកង់ដោយប៉ុងក្រោយ RWD និងប៉ុងពីរ AWD អាចរត់ល្បឿនបាន ២៣០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី០ទៅ ១០០គីឡីម៉ែត្រប្រើពេលតែ ៨វិនាទីប៉ុណ្ណោះ។
កម្រិតស៊ីសាំងវិញចន្លោះពី ១០លីត្រ ទៅ១៤លីត្រ ក្នុង១០០គីឡូម៉ែត្រឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
2. Lexus GS300 ឆ្នាំ 2006-2008
GS300 វាជារថយន្ដកូនកាត់ប្រភេទ Luxury Sedan និងបែប Sport បំពាក់ម៉ាស៊ីន ៦ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំង ២៤៥សេះ ល្បឿនលឿនបំផុត២៤០ គីឡូម៉ែត្រ/ម៉ោង ជាមួយសន្ទុះពី ០ទៅ១០០គីឡូម៉ែត្រប្រើពេល ៧.២វិនាទី និងរត់ដោយប្រអប់លេខ ៦ វគ្គអូតូ (អាចថែមថយលេខដៃបាន) រត់ដោយប៉ុងក្រោយ (RWD) និងមានជម្រើសប៉ុងពីរ(AWD) ។
វាស៊ីសាំងចន្លោះពី ១១លីត្រ ទៅ ១៥លីត្រក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ចំពោះតម្លៃទីផ្សារក្នុងឆ្នាំ២០២៣នេះចន្លោះពី ១ម៉ឺនដុល្លារក្រាស់ ទៅ២ម៉ឺនស្ដើង អាស្រ័យលើ ឆ្នាំផលិត Option ពណ៍ និងគុណភាពជាក់ស្ដែង។
3. Lexus HS250h ឆ្នាំ 2010 - 2013
HS250h ជាឡានប្រភេទ Hybrid ប្រើម៉ាស៊ីនតូចល្មមទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ បូកទាំងមូទ័រអគ្គិសនីផង អាចផលិតកម្លាំងបាន ១៨៧សេះ កម្លាំងរមួល ១៣៨ផោនហ្វីត ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។ វាមាន Driving Mode ដូចជា៖ EV, Eco, Power Mode នឹងអាចរត់ក្នុងល្បឿនជាអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ដែលជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៨.៤វិនាទី។
កម្រិតស៊ីសាំងសន្សំសំចៃគ្រាន់បើ ជាក់ស្ដែង១០០គីឡូម៉ែត្រចំណាយត្រឹមតែ ៧ លីត្រទៅ ៨លីត្រប៉ុណ្ណោះ។
ចំពោះតម្លៃវិញដោយពពួក HS250h ជាប្រភេទឡាន Hybrid ឆ្នាំខ្ពស់ និងសម្បូរដោយ Option ទំនើបៗគួរសមដែរនោះទើបបធ្វើឲ្យតម្លៃនៅខ្ពស់គួរសម ដែលន្លោះពី ២៥០០០ដុល្លារជាង ទៅ៣០០០០ដុល្លារជាង។
4. Lexus CT200h ឆ្នាំ 2011-2014
វាជាប្រភេទឡាន Hatchback Hybrid ថ្វីត្បិតតែពាក់អាវជា Lexus តែម៉ាសុីន និង performance មួយចំនួនទៀតជារបស់ Toyota Prius ២០១០ សុទ្ធសាធ។
ជាក់ស្ដែង Ct200h ប្រើម៉ាស៊ីន ៤ស៊ីឡាំង ចំណុះ ១.៨លីត្រ ផលិតកម្លាំងសរុប បូកទាំងមូទ័រអគ្គិសនីមួយគ្រាប់ បាន ១៣៤សេះ និងកម្លាំងរមួល ១០៥ ផោនហ្វីត។ ភ្ជាប់ជាមួយនឹង Mode សម្រាប់ថែមថយកម្លាំងតាមស្ថានភាពផ្លូវ ដូចជា៖ EV, Eco, Normal, និង Sport Mode រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ (FWD)។អាចបើកបរល្បឿនអតិបរិមា ១៨០គីឡូម៉ែត្រ/ម៉ោង ជាន់ស្ទុះពី ០ ទៅ១០០គីឡូម៉ែត្រ ប្រើពេល៩.៨វិនាទី។ កម្រិតស៊ីសាំងសម្រាប់ក្នុងក្រុង ៦លីត្រ ទៅ ៧លីត្រក្នុង១០០គីឡូម៉ែត្រ។
ចំពោះតម្លៃវិញមិនខុសពី HS ប៉ុន្មានទេ ដោយជាស៊េរីឆ្នាំខ្ពស់ៗ និងសម្បូរដោយ Option ទំនើបៗផង ទីផ្សាក៏នៅខ្ពស់គួរសម។
ជាក់ស្ដែងបច្ចុប្បន្នចន្លោះពី ២០០០០ដុល្លារជាង ទៅ ៣០០០០ដុល្លារជាង អាស្រ័យលើ ពណ៍ ឆ្នាំផលិត Option នឹងស្លាក់លេខ ឬក្រដាស់ពន្ធជាដើម។
សរុបមកទាំងអស់នេះគ្រាន់តែត្រួសពី Specs តម្លៃទីផ្សារហាងឆេងតែប៉ុណ្ណោះ សម្រាប់លក្ខណៈទូទៅ និងភាពទំនើប បងប្អូនអាចចូលទៅមើលបន្ថែមក្នុង គេហទំព័រផ្នែក បថបង្ហាញរថយន្ដមួយទឹក របស់ Advan Auto បាន។ ចុះបងប្អូនយល់យ៉ាងណាដែរចំពោះឡានមួយទឹក Lexus ទាំង៤ម៉ូឌែលនេះ? បើមានចំណាប់អារម្មណ៍ ឬបទពិសោធន៍អាចចូលរួមចែករំលែកបាន៕
ដោយ៖ Bunsak
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ