All-New GX 550 ត្រូវបាន Lexus បញ្ចេញស៊េរីឆ្នាំ 2024 ជាផ្លូវការកាលពីខែ មិថុនា ឆ្នាំ២០២៣ កន្លងមក ជាមួយរូបរាងផ្លាស់ប្ដូរថ្មីទាំងស្រុង ក្នុងនាមជា SUV Full Size ក្នុងជំនាន់ទី៣ របស់ GX។
ថ្មីៗនេះ Lexus បានប្រកាសចេញលក់នៅម៉ូដែលស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃចាប់ពី ៦៥,២៨៥ដុល្លារ ដល់ ៨១,៧៥០ដុល្លារ ដែលតម្លៃជាងឆ្នាំមុនខ្ទង់ ១,០៣៥ដុល្លារប៉ុណ្ណោះ អមជាមួយ Trim/Option ចំនួន៦ ដូចមុនដដែល។
ចំពោះម៉ូឌែលឆ្នាំ ២០២៥ ទោះបីជាមិនមានការផ្លាស់ប្ដូរកែប្រែថ្មីប្លែកជាងឆ្នាំ ២០២៤ យ៉ាងណាក៏ដោយ ប៉ុន្ដែ Lexus នៅតែអាចថែមថយផ្នែកណាមួយតិចតួចដើម្បីលក់បានថ្លៃដដែល។ ជាក់ស្ដែងម៉ូឌែលឆ្នាំ ២០២៥ ចំពោះរូបរាងខាងក្រៅ នឹងផ្ទៃខាងក្នុងជាមួយប្លុកម៉ាស៊ីន ហាក់មិនមានការប្រែប្រួលឡើយ។
ប៉ុន្ដែ Lexus បានកែប្រែប្រព័ន្ធជើងក្រោមធំជាងមុនបន្ដិចដល់ទៅ ៩.៨អ៉ីញ ដើម្បីលើកកម្ពស់របស់ GX ឲ្យមើលទៅខ្ពស់ជាងមុនដែលពីដីមកបាតឡានដល់ទៅ ២៥០ម.ម សម្រាប់ Trim/Option Overtrail ឡើងទៅក្រៅពីនឹងមិនទាន់មានអ្វីផ្លាស់ប្ដូរថ្មីគួរឲ្យកត់សម្គាល់ឡើយ។
គួរបញ្ចាក់ដែរថា៖ GX ជំនាន់ទី៣ ភ្ជាបមកជាមួយម៉ាស៊ីនពីរជម្រើសដូចជា៖
ម៉ាស៊ីន Twin Turbo ៦ស៊ីឡាំង ៣.៤លីត្រ ផលិតកម្លាំងបាន ៣៤៩សេះ កម្លាំងរមួល ៤៧០ផោនហ្វីត រតដោយប្រអប់លេខ ១០វគ្កអូតូ បង្វិលកង់ដោយ ប៉ុង២ 4WD ជំនួយបន្ថែមដោយប្រព័ន្ធ Multi-Terrain Select និងកាប់ពីតាស់ សម្រាប់ជំនួយដល់ការបើកបរទៅតាមស្ថានភាពផ្លូវជាដើម។
ចំណែកម៉ាស៊ីនកូនកាត់ Hybrid I-Force Max turbo ទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ អាចផលិតកម្លាំងបាន ៣២៨សេះ អមជាមួយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយការបើកបរ GX 550 ទទួលបានកញ្ចប់ Lexus Safety System+ 3.0 ជាស្ដង់ដារតែម្ដង៕
ដោយ៖ Bunsak
ប្រភព៖ Motor1
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ