LX700h ទោះបីជាមិនមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងក៏ដោយ ប៉ុន្ដែ Lexus មិនដាក់របស់ដដែលៗនោះទេ សម្រាប់ SUV ខ្នាតធំមួយនេះ នៅតែមានលក្ខណៈពិសេសប្លែកមួយចំនួន ដើម្បីបន្ថែមរស់ជាតិឲ្យកាន់តែប្លែកជាងមុន។
ផ្នែកខាងក្នុងកំពូល SUV Hybrid មួយនេះទទួលបាននៅកញ្ចប់អេក្រង់ ឌីជីថលថ្មី ១២.៣អ៉ីញ កៅអីជួរមុខ Lexus បានបំពាក់ថ្មី ព្រមទាំងចង្កឹះលេខប្រភេទថ្មីដំបូងគេមិនធ្លាប់មានដែលគេហៅថា Electro-Shiftmatic System ជាមួយប្រព័ន្ធ Wireless Charge ល្បឿនលឿនផងដែរ។
LX700h ជំនាន់ទី៤ ដំណើរការដោយម៉ាស៊ីនកូនកាត់ជំនាន់ថ្មី Paraller Hybrid ជាមួយម៉ាស៊ីនសាំង ៦ស៊ីឡាំង ៣.៤លីត្រ Twin-Turbo រត់ដោយប្រអប់លេខ ១០វគ្គអូតូ ហើយក៏ទទួលបាននៅដុំ Alternator ផងដែរ។
LX700h នៅតែមានសមត្ថភាព Off-Road បានល្អបើទោះបីជាប្រើប្រព័ន្ធ Hybrid ក៏ដោយដែល Lexus បានបំពាក់មុខងារមិនជ្រាបទឹក Waterproof ផ្នែកប្លុកអាគុយ Hybrid ដើម្បីងាយស្រួលក្នុងការបើកបរបែបស្ថានភាពផ្លូវលំបាក Off-Road ជាមួយសមត្ថភាពចុះទឹកបានដល់ទៅ ៧០ សង់ទីម៉ែត្រ ហើយក៏ភ្ជាប់នៅមុខងារ លើកកម្ពស់រថយន្ដដោស្វ័យប្រវត្តិ Active Height Control ផងដែរ។
ចំពោះតម្លៃ នឹងព័ត៍មានទូទៅទាក់ទង នឹង Specs Performance មួយចំនួនធំ Lexus មិនទាន់បង្ហាញនៅឡើយទេ។ ប៉ុន្ដែ Lexus បញ្ជាក់ថា LX700h ដំបូងរបស់ខ្លួន នឹងចេញលក់ជាបណ្ដើរៗសម្រាប់ទីផ្សារអាមេរិក នៅចុងឆ្នាំ២០២៤ នេះហើយ៕
ដោយ៖ Bunsak
ប្រភព៖ Motor.1
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី