Lexus បានបញ្ចេញម៉ូឌែល UX របស់ខ្លួនដោយប្ដូរឈ្មោះពី UX200, UX250h, UX260h មកជា UX300h នៅរក្សាទម្រង់រូបរាងដដែលតែផ្លាស់ប្ដូរខាងក្នុង ជាមួយកម្លាំងម៉ាស៊ីនខ្លាំងជាងមុនផងដែរ។
UX ជាប្រភេទ Subcompact Luxury Crossover SUV របស់ Lexus ដែលផលិតដំបូងនៅឆ្នាំ២០១៩ ដែលស្ថិននៅចន្លោះរវាង NX និង RX ឬអាចថា UX រាងតូចជាងម៉ូឌែល NX នឹង RX បន្ដិចដែលជាក់ស្ដែងវាមានប្រវែង ៤៤៩៥ម.ម ទទឹង ១៨៤០ម.ម កម្ពស់ទាបល្មម ១៥៤០ម.ម នឹងទម្ងន់ ១៥៤០គីឡូក្រាម។
ផ្នែកខាងក្រៅមិនមានអ្វីខុសប្លែកពីស៊េរីឆ្នាំមុនៗច្រើនឡើយ អ្វីដែលគួរឲ្យកត់សម្គាល់នោះ UX300h បានឌីស្សាញដំបូលខាងលើលាតដល់កញ្ចក់គូទក្រោយបែបស្ព័រ ពណ៌ខ្មៅ ខុសពីពណ៌នៃតួរខ្លួន ឬអាចហៅថាជាប្រភេទ Two-Tone ក្រៅពីនឹងដូចជាមិនមានអ្វីប្លែកឡើយ។
ចូលដល់ប្លុកម៉ាស៊ីនវិញ UX300h បំពាក់ម៉ាស៊ីប្រភេទ Hybrid ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ប្រើជាមួយការគុយ lithium-ion ជំនួយដោយមូទ័រអគ្គិសនីជំនាន់ថ្មី អាចផលិតកម្លាំងបានដល់ទៅ ១៩៦សេះ (ស៊េរីឆ្នាំមុន ១៨១សេះ) រត់ដោយប្រអប់លេខ CVT បង្វិលកង់ដោយប៉ុង២ AWD ជាមួយសន្ទុះល្បឿនពី ០ ទៅ ១០០គីឡូម៉ែត្រចាយពេលត្រឹម ៧.៩វិនាទីប៉ុណ្ណោះ។
ទោះបីជាម៉ាស៊ីន ទំហំចំណុះ ជាមួយកម្លាំងសេះ ដូចទៅនឹង Toyota Prius 2023 ក្ដីតែកម្រិតស៊ីសាំងរបស់ UX300h ខ្ទង់ ៥លីត្រជាង ទៅ ៦លីត្រ ក្នុង១០០គីឡូម៉ែត្រ ខណៈអាព្រូសស៊ីសាំងជាមធ្យមត្រឹម ៤.២លីត្រប៉ុណ្ណោះ។
Lexus មិនបានបញ្ជាក់ថា UX300h ប្រើម៉ាស៊ីនដូចទៅនឹង Toyota Prius ឡើយគ្រាន់តែបើតាមការអង្កេត កម្លាំង ចំណុះ នឹងទំហំដូចគ្នាប៉ុណ្ណោះ។
សម្រាប់ផ្ទៃខាងក្នុង Lexus មិនទាន់កែប្រែទាំងស្រុងឡើយ គ្រាន់តែផ្នែកខ្លះដូចជាប៉ូតុងផ្សេងៗត្រូវបានកាត់បន្ថយ ដោយប្រើរួមជាមួយអេក្រង់ថាច់ទំហំដល់ទៅ ១២.៣អ៉ីង ចង្កឹះលេខប្រភេទថ្មី ជាមួយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនាន់ចុងក្រោយ Toyota Safety Sense 3.0 ជាស្ដង់ដារតែម្ដង។
សម្រាប់ភាពទំនើបគ្រឿងបរិក្ខារបំពាក់បន្ថែម ដូចជាមិនខុសពីឆ្នាំមុនឡើយ ចំពោះតម្លៃ លក្ខណៈពិសេសបន្ថែម ក៏ដូចជាព័ត៍ទូទៅមួយចំនួន Lexus មិនទាន់បញ្ចេញនៅឡើយទេ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Lexus UX300h 2025 នេះ? បងប្អូនដែលមានមតិយោបល់ ទព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT