ថ្មីៗនេះ លោក Takashi Watanabe អគ្គនាយកក្រុមហ៊ុន Lexus បានមានប្រសាសន៍ថា បើសិនជាមានតម្រូវការឡាន pickup អគ្គិសនីពីអតិថិជនច្រើន ក្រុមហ៊ុននឹងស៊ីរ៉េដាក់ការផលិតឡាន pickup អគ្គិសនីទៅក្នុងផែនការឡានអគ្គិសនីឆ្នាំ ២០២៦ របស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមការឲ្យដឹងពី Motor 1 ថា នៅក្នុងកិច្ចសម្ភាសខ្លីស្ដីពីគម្រោងរថយន្ដ Lexus សេរីថ្មីកាលពីពេលថ្មីៗនេះ លោក Watanabe អគ្គនាយកក្រុមហ៊ុន Lexus បានមានប្រសាសន៍ឲ្យដឹងជុំវិញការផលិត Lexus pickup នេះថា សម្រាប់រថយន្ដ pickup ជាធម្មតា គឺជាបន្ទុករបស់ Toyota ដោយ Lexus ពុំមានគម្រោងនឹងផលិតរថយន្ដ pickup ដូចគ្នាច្រើនដងនោះទេ ជាពិសេសគឺរថយន្ដ pickup ដែលប្រើម៉ាស៊ីនសាំង ម៉ាស៊ូត ក៏ប៉ុន្ដែ ដោយសារតែគោលដៅរបស់ក្រុមហ៊ុន គឺបំពេញតម្រូវការរបស់អតិថិជន ដូច្នេះបើសិនជាមានតម្រូវការច្រើនលើរថយន្ដ Lexus pickup ក្រុមហ៊ុនអាចរៀបចំគម្រោងការផលិតរថយន្ដ pickup ប្រភេទអគ្គិសនីសុទ្ធបាន នឹងដាក់បញ្ចូលទៅក្នុងផែនការឡានអគ្គិសនីសុទ្ធឆ្នាំ ២០២៦ របស់ខ្លួន។
គួររំឭកថា ដោយសារ Lexus គឺជាបុត្រសម្ព័ន្ធរបស់ Toyota ដែលមានផលិតរថយន្ដ pickup ជាច្រើនម៉ូដែលរួចមកហើយ ជាក់ស្ដែងដូចជា Tundra, Tacoma, និង Hilux ជាដើម ហើយថ្មីៗនេះទៀតសោត Toyota ក៏ទើបតែបានបញ្ចញផែនការផលិតឡានអគ្គិសនី ៣០ ម៉ូដែលឆ្នាំ ២០៣០ របស់ខ្លួនដែលក្នុងនោះមានទាំងឡាន pickup ផងដែរ ដូច្នេះហើយ Lexus អាចប្រឈមជាមួយនឹងការប្រកួតប្រជែងខ្ពស់បើសិនជាសម្រេចការផលិតឡាន pickup អគ្គិសនីមែន ក៏ប៉ុន្ដែគម្រោងនឹងប្រែប្រួលយ៉ាងណាទៀតនោះ មានតែចាំតាមដានក្នុងកម្មវិធីបទបង្ហាញផែនការឡានអគ្គិសនីឆ្នាំ ២០២៦ របស់ Lexus ក្នុងកម្មវិធី Japan Mobility Show 2023 ចុងខែក្រោយ (២៦ តុលា - ៥ វិច្ឆិកា) នេះ។
ប្រភព៖ Motor 1
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី