កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ទទួលជួបសម្តែងការគួរសម ពីក្រុមហ៊ុន ជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវឈ្មោះថា LOCA ដេលបង្ហាញពីចំណាប់ អារម្មណ៍មកវិនិយោគនៅកម្ពុជា។
យោងតាមខ្លឹមសារ នៃជំនួបសំណេះសំណាលនេះ ក្រុមហ៊ុន LOCA បានធ្វើបទបង្ហាញពីព័ត៌មានសំខាន់ៗ និងទិសដៅរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវសេវាកម្មផ្សេងៗជាចំណែកចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុលចូលទៅស្រទាប់បរិយាកាស និងលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនី ក៏ដូចជា ស្វែងយល់ពីច្បាប់ និងគតិយុត្តផ្សេងៗដើម្បីត្រៀមខ្លួន ឲ្យសមស្របតាមតម្រូវការវិនិយោគនៅកម្ពុជា។
ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍នេះ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានយល់ព្រមក្នុងការសហការការងារបន្ត ព្រមទាំង ណែនាំបន្ថែមលើការរៀបចំឯកសារ សំខាន់ៗផ្សេងៗ ជាតម្រូវការសម្រាប់ ក្រុមហ៊ុនដាក់ការវិនិយោគ និងបានស្នើសុំឱ្យក្រុមហ៊ុនចែករំលែកបច្ចេកវិទ្យាថ្មីៗមកកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងគ្នាផងដែរ។
សូមជម្រាបជូនដែរថា តាមការឲ្យដឹងពីក្រសួងសាធារណការ ថា ការចុះបញ្ចីប្រើប្រាស់រថយន្ដអគ្គិសនី ក្នុងប្រទេសកម្ពុជា កើនឡើងជាលំដាប់ ដល់ជិត ៨០០ គ្រឿងហើយ គិតត្រឹមខែ មករា ២០២៣ ដែលធៀបនឹងឆ្នាំ ២០២១ មានត្រឹមតែ ៦៦ គ្រឿងប៉ុណ្ណោះ។ ក្នុងនោះ កម្ពុជា មានស្ថានីយ៍សាកឡានអគ្គិសនីសរុបចំនួន ១៣ ទីតាំង និងបានពិភាក្សាជាមួយក្រុមហ៊ុន BYD គ្រោងសាងសង់បន្ថែម ២០០ គ្រឿង នៅកម្ពុជា ផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី