តម្លៃប្រេងឥន្ធនៈបានឈានទៅដល់កំណត់ត្រាមួយដ៏ខ្ពស់ចាប់តាំងពីខែធ្នូឆ្នាំ២០២២ រហូតមកដល់ដើមខែមករា ឆ្នាំ២០២៣នេះ តម្លៃនៅតែបន្តកើនឡើងខ្ពស់ជាលំដាប់ ដែលគិតជាភាគរយស្មើនឹង 8.64%។ តម្លៃបច្ចុប្បន្នគឺ 4,400រៀលក្នុង1លីត្រសម្រាប់សាំងប្រភេទធម្មតា ឫក៏សាំង 92 (EA92) ដែលបានប្រកាសក្រោយពីការគណនាផ្អែកទៅលើការកំណត់ថ្លៃដើមដោយទីផ្សារអន្តរជាតិពីអ្នកផ្គត់ផ្គង់ប្រេងឥន្ធនះ ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ចំពោះបញ្ហានៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិនេះ ក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ អាចបង្ហាញបានថានៅកម្ពុជានឹងអាចមានការកើនឡើងច្រើននូវការប្រើប្រាស់រថយន្តអគ្គីសន៏នាពេលអនាគត ដោយសារមានមនុស្សជាច្រើនបានប្តូរការពិចារណានៅក្នុងការផ្លាស់ប្ដូរទៅកាន់រថយន្តដែលប្រើប្រាស់អគ្គិសនីជំនួសវិញ។ បច្ចុប្បន្ននេះ ក៏មានរថយន្តអគ្គីសនីមួយចំនួនបានកំពុងដំណើរការនៅលើដងផ្លូវនៃប្រទេសកម្ពុជាដែរ។ ជាលទ្ធផល, វាពិតជាឱកាសល្អសម្រាប់ក្រុមហ៊ុននាំចូលនិងចែកចាយរថយន្តអគ្គីសនីមកកាន់ប្រទេសកម្ពុជា ដើម្បីចាប់ផ្ដើមបង្ហាញដល់អ្នកប្រើប្រាស់អំពីរថយន្តអគ្គីសនី ដូចជាក្រុមហ៊ុន MG Cambodia ជាដើម ដែលពួកគេកំពុងរីករាយជាមួយការត្រៀមមកដល់នូវរថយន្តអគ្គីសនីម៉ាក MG Marvel R ស៊េរីថ្មី ជាមួយតម្លៃយ៉ាងប្រកួតប្រជែងត្រឹមតែជាង ៦ ម៉ឺនប៉ុណ្ណោះ។
ជាការពិតណាស់, រថយន្តអគ្គីសនីម៉ាក MG ម៉ូឌែល Marvel R, MG 5 EV និង MG ZS EV គឺពិតជាមានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារប៉ែកអឺរ៉ុប ហើយនឹងមានការបើកសម្ភោធជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជា។ និយាយអំពីការរចនាវិញ MG Marvel R មានភាពធំទូលាយ និងមានភាពប្រណិតច្រើនទាំងរូបរាងនិងផ្នែកខាងក្នុង។ ហើយវាគឺជារថយន្តអគ្គិសនីសុទ្ធ100% ដែលផ្ដល់នូវជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់ និងអាគុយដែលមានអាយុកាលវែង ជាមួយថាមពលនៃអគ្គីសនី 70kwh WLTP អាចបើកបានក្នុងរយៈចម្ងាយរហូតដល់ 402គីឡូម៉ែត្រ សម្រាប់ការសាកថ្មពេញ, បូកបន្ថែមជាមួយនឹងម៉ូទ័រអគ្គិសនីដែលជម្រុញនិងផ្តល់ថាមពលរហូតដល់ 132គីឡូវ៉ាត (177 សេះ) និងកម្លាំងរមួល 410Nm។
អតិថិជននឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងសន្សំពេលវេលាជាមួយសមត្ថភាពខ្ពស់នៃឧបករណ៏សាកថាមពលបានឆាប់រហ័ស នៅតាមស្ថានីយសាកថ្មទីសារធារណៈ ដូចជា ចរន្តឆ្លាស់(AC) ថាមពលស្ដង់ដាគឺ 11kW ហើយចរន្តជាប់ (DC) អាចសាកដល់ 92Kw។ ក្នុងករណីនេះ, Marvel R មានសមត្ថភាពខ្ពស់ក្នុងការសាកថាមពលបានលឿនពី 5% ទៅ 80% ដោយប្រើរយៈពេលត្រឹមតែ 43នាទីប៉ុណ្ណោះ ដែលជួយសន្សំសំចៃពេលវេលាខ្ពស់ និងចំណេញថ្លៃសាកថាមពលផងដែរ។ អត្ថប្រយោជន៍បន្ថែមទៀតដែលបានពីរថយន្តអគ្គីសនីម៉ាក MG Marvel R គឺវាគ្មានការបញ្ចេញជាតិពុលមកបរិស្ថាន (Zero Emission) ដែលល្អសម្រាប់សុខភាពមនុស្ស និងជួយបរិយាកាសទៀតផង។
សរុបមក នាពេលអនាគតរថយន្តអគ្គីសនីនឹងមានការកើនឡើងច្រើនសម្រាប់ការប្រើប្រាស់នៅប្រទេសកម្ពុជា ហើយវត្តមាននៃរថយន្ត MG Marvel R នឹងក្លាយជាជម្រើសដ៏ល្អសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់រថយន្តអគ្គីសនី ជាមួយនឹងតម្លៃសមរម្យ និងទំនើបទាន់សម័យជាមួយបច្ចេកវិទ្យាថ្មីៗស្តង់ដាខ្ពស់, មានផាសុកភាព និងសុវត្ថិភាពខ្ពស់។ បន្ថែមពីនេះ ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំទ្រយ៉ាងពេញទំហឹង អំពីការនាំចូលនៃរថយន្តប្រភេទអគ្គីសនីមកកាន់ទីផ្សារ និងបានផ្ដល់អោយនូវការចាប់ផ្ដើមយ៉ាងល្អជាមួយការតម្លើងនូវស្ថានីយ៍សាកថាមពលអគ្គិសនីនៅតាមបណ្តាទីតាំងល្អៗជាច្រើនដូចជា ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តដែលមានសក្ដានុពលខ្ពស់ជាច្រើន ដែលបានបង្កើននូវភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ផងដែរ។
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម