នៅពេលដែលនិយាយអំពីការទិញរថយន្ត លោកអ្នកប្រហែលជាត្រូវប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយក្នុងការទិញរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការ ឬជ្រើសរើសរថយន្តជជុះពីហាងលក់រថយន្តមួយទឹក។ ការសម្រេចចិត្តរបស់អ្នកអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបទពិសោធន៍ ឬការបើកបររបស់អ្នក រួមមានដូចជា៖
គុណភាពរថយន្ត ភាពពេញចិត្តក្រោយពេលទិញ និងតម្លៃលក់ចេញបន្ទាប់ពីប្រើប្រាស់រយៈពេលយូរ ឬការធានានិងសេវាកម្មជួសជុលជាដើម។ ដូចទៅនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះដែលបានបញ្ជាក់ពីការកើនឡើងយ៉ាងខ្លាំងនៃការចាប់អារម្មណ៍លើរថយន្តថ្មីបើធៀបនឹងរថយន្តមួយទឹក។
ស្ថានភាពនៃរថយន្តមួយទឹកនៅហាងលក់រថយន្តជជុះអាចមានការប្រែប្រួលខ្លាំង។ ខណៈពេលរថយន្តខ្លះអាចមានការថែទាំល្អ ហើយខ្លះទៀតអាចមានរយៈចម្ងាយគីឡូច្រើន ឬបញ្ហាពីមុនៗដែលយើងមិនទាន់ធ្លាប់ដឹង។ កម្រិតនៃការត្រួតពិនិត្យ ឬការជួសជុលនៅហាងលក់រថយន្តជជុះ អាចមិនមានភាពហ្មត់ចត់ឬល្អប្រសើរដូចនៅនឹងហាងលក់រថយន្តថ្មីផ្លូវការនោះទេ ដែលវាអាចនាំផលប៉ះពាល់ជាច្រើនដល់ការចំណាយលើការជួសជុល និងការថែទាំដែលអ្នកនឹកស្មានមិនដល់។
រថយន្តជជុះអាចមានការធានារយៈពេលខ្លីនិងមានការកំណត់ឆាប់រហ័សដែលមិនមានភាពច្បាស់លាស់ពីហាងលក់រថយន្តជជុះមួយចំនួនទេ។ រថយន្តជជុះមួយចំនួនអាចនឹងមិនមានការធានាឡើយ ហើយជម្រើសនៃការធានាបន្ថែមអាចនឹងពិបាកក្នុងការទទួលយក។ ចំណែកសេវាកម្មជួសជុលក្រោយពេលទិញ អាចមានភាពជឿជាក់តិចជាងក្រុមហ៊ុនរថយន្តថ្មី ដោយមានការធានារយៈពេលខ្លីជាងលើគុណភាពនៃការជួសជុលនិងការថែទាំ។
ដូច្នេះ បន្ទាប់ពីអ្នកទិញរថយន្តជជុះរួច លោកអ្នកអាចប្រឈមមុខនឹងការចំណាយខ្ពស់សម្រាប់ការថែទាំ និងការជួសជុលផ្សេងៗបន្ថែមទៀតដែលសល់បញ្ហាឬការខូចខាតពីម្ចាស់រថយន្តមុន។
ទន្ទឹមនឹងនេះ គុណសម្បត្តិនៃការទិញរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការដូចជាក្រុមហ៊ុន MG គឺផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ពួកគេផ្តល់នូវការរៀបចំមជ្ឈមណ្ឌលថែទាំនិងជួសជុលរថយន្តដ៏ទំនើប ជាមួយនឹងការផ្តល់ជូនប្រម៉ូសិនកាន់តែចំណេញ កម្មវិធីពិសេសដល់អ្នកណែនាំអតិថិជនថ្មី កម្មវិធីដំណើរកម្សាន្តសប្បាយៗសម្រាប់អតិថិជន និងលក្ខខណ្ឌកម្ចីពិសេសពីធនាគារដៃគូរដែលធ្វើឱ្យកាន់តែងាយស្រួលក្នុងការទទួលបានការអនុម័តប្រាក់កម្ចីសម្រាប់រថយន្តថ្មី MG ផងដែរ។
ក្រុមហ៊ុន MG គឺជាឧទាហរណ៍ដ៏ល្អបំផុតនៃក្រុមហ៊ុនលក់រថយន្តថ្មីផ្លូវការដែលមានដំណើរការសេវាកម្មល្អបន្ទាប់ពីទិញនិងប្រកបដោយប្រសិទ្ធភាព ជាមួយការធានាគុណភាពរយៈពេលយូររហូតដល់ 5 ឆ្នាំ ឬ 150,000Km។ ចំណុចសំខាន់ទាំងនេះគឺផ្តល់នូវសន្តិភាពផ្លូវចិត្តល្អនិងមានទំនុកចិត្តក្នុងការប្រើប្រាស់ជាមួយរយៈពេលធានាជាក់លាក់។
សម្រាប់គុណភាព និងស្ថានភាពរថយន្តវិញ វាជាផ្នែកចម្បងសម្រាប់រថយន្ត MG ដែលផ្តល់ជូនរថយន្តថ្មីសុទ្ធចេញពីរោងចក្រផ្ទាល់ដោយធានាថារថយន្តគឺស្ថិតក្នុងស្ថានភាពថ្មីល្អសុទ្ធ ជាមួយលក្ខណៈពិសេសទំនើបៗ និងបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត។ ក្រុមហ៊ុនលក់រថយន្តថ្មីម៉ាក MG ក៏ផ្តល់នូវវិញ្ញាបនបត្រការត្រួតពិនិត្យពីអ្នកជំនាញដែលគ្រប់គ្រងដោយប្រព័ន្ធស្តង់ដារខ្ពស់ និងបញ្ជាក់ដោយវិញ្ញាបនបត្រសុវត្ថិភាពស្តង់ដារ(S Mark) ពីក្រសួងផងដែរ។ រថយន្តថ្មីMGទាំងអស់គឺទទួលបានការត្រួតពិនិត្យច្បាស់លាស់ដើម្បីប្រាកដថាមានដំណើរល្អ ទើបធ្វើការលក់ចេញនិងប្រគល់ជូនអតិថិជន។
រថយន្ត MG ក៏ផ្តល់ការធានាយ៉ាងត្រឹមត្រូវពីរោងចក្រផលិតរថយន្តផ្ទាល់ និងផ្តល់សេវាកម្មងាយស្រួលសម្រាប់អតិថិជនទទួលសេវាកម្មថែទាំឬជួសជុលតាមរយៈមជ្ឈមណ្ឌលសេវាកម្មទាំង3សាខារួមមាន៖ សាខាភ្នំពេញ(ទឹកថ្លា) សាខាខេត្តសៀមរាប និងសាខាថ្មីនៅខេត្តបាត់ដំបងដែលបើកដំណើរការក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីអតិថិជនទិញហើយ ក្រុមហ៊ុន MG ក៏ផ្តល់ជូននូវសេវាកម្មថែទាំងនិងជួសជុលយ៉ាងទូលំទូលាយ ពីអ្នកបច្ចេកទេសដ៏ជំនាញដែលទទួលបានការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ រួមទាំងមានឧបករណ៏ស្តង់ដារនិងម៉ាស៊ីនស្កេនរោគវិនិច្ឆ័យជាច្រើន សម្រាប់ការជួសជុលត្រឹមត្រូវនិងឆាប់រហ័សដែលមានទំនុកចិត្តល្អក្នុងការមើលថែទាំរថយន្តរបស់អតិថិជន។ ចំណែកគ្រឿងបន្លាស់របស់ MG វិញគឺសុទ្ធ100%ចេញពីរោចក្រយ៉ាងពិតប្រាកដ។
សរុបមក ការជ្រើសរើសរថយន្តថ្មីពីក្រុមហ៊ុនផ្លូវការ និងរថយន្តជជុះនៅហាងលក់រថយន្តមួយទឹក គឺមានភាពពាក់ព័ន្ធនឹងការពិចារណាឱ្យបានម៉ត់ចត់លើកត្តាជាច្រើនដូចជា៖ គុណភាពរថយន្ត ការធានា សេវាកម្មក្រោយពេលលក់ ជម្រើសបង់រំលោះ និងបទពិសោធន៍បើកបរទូទៅរបស់អតិថិជន។ ខណៈដែលការទិញរថយន្តមួយទឹកពីហាងលក់រថយន្តជជុះអាចមានតម្លៃទាប ប៉ុន្តែវាក៏ភ្ជាប់មកជាមួយហានិភ័យខ្ពស់ទាក់ទងនឹងស្ថានភាពរថយន្ត ប្រព័ន្ធសុវត្ថិភា ការខូចខាតពីម្ចាស់មុន ការធានាគុណភាពមានរយៈពេលខ្លី និងតម្រូវការថ្លៃថែទាំនិងជួសជុលខ្ពស់ជាងរថយន្តថ្មី។
ម៉្យាងវិញទៀត ការទិញរថយន្តថ្មីនៅក្រុមហ៊ុនផ្លូវការផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមទាំងការធានាគុណភាព សេវាកម្មក្រោយពេលទិញយ៉ាងមានទំនុកចិត្ត ជម្រើសនៃការកម្ចីល្អ និងមានបច្ចេកវិទ្យាទំនើបចុងក្រោយដែលផ្តល់សុវត្ថិភាពខ្ពស់៕
អត្ថបទពាណិជ្ជកម្ម៖ Sponsored
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024