ថ្ងៃអាទិត្យ ទី13 ខែតុលា ឆ្នាំ2024 ក្រុមហ៊ុន MG Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវសាខាទី4 របស់ខ្លួនគឺ MG សាខាខេត្តបាត់ដំបង ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងបាត់ដំបង នៅលើផ្លូវជាតិលេខ៥ ស្តុបផ្សារថ្មី ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង។ ការពង្រីកសាខាបន្ថែមនេះគឺបានបង្ហាញពីទំនុកចិត្តរបស់ MG ក្នុងការអភិវឌ្ឍន៏លើផ្នែកធនធាននឹងសេដ្ឋកិច្ចរបស់ខេត្ត ដែលជាសក្តានុពលនៃការរីកចម្រើនរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន MG មានចំនួន 4 សាខាដូចជាសាខារាជធានីភ្នំពេញ MG ទឹកថ្លា, MG ផ្លូវ60ម៉ែត្រ, MG ខេត្តសៀមរាប ហើយនេះគឺជាសាខាទី4 MG បាត់ដំបង។
ក្រុមការងារ និងអគារតាំងបង្ហាញរថយន្តថ្មី MG សាខាខេត្តបាត់ដំបង បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាចំណុចសំខាន់និងទាក់ទាញបំផុតសម្រាប់ប្រជាជនដែលលក់រស់នៅក្នុង និងជុំវិញខេត្តបាត់ដំបង ដែលចូលចិត្តរថយន្តថ្មីទំនើប និងរថយន្តលក្ខណៈគ្រួសារ ដោយផ្តល់ជូននូវរថយន្តថ្មីមានតម្លៃសមរម្យនិងលក់ដាច់បំផុត, មានលក្ខណៈពិសេសទំនើបៗ, មានភាពធំទូលាយ, មានគុណភាពខ្ពស់ និងផ្តោតទៅលើសេវាកម្មជូនអតិថិជនជាពិសេសផងដែរ។ ក្នុងការសម្រេចចិត្តបង្កើតវត្តមាននៅក្នុងខេត្តបាត់ដំបងនេះ ក្រុមហ៊ុន MG ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរថយន្តថ្មីទំនើប និងសេវាកម្មល្អប្រកបដោយគុណភាពខ្ពស់ នៅទូទាំងប្រទេសកម្ពុជាផងដែរ។
ក្នុងកម្មវិធីសម្ភោធជាផ្លូវការនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំរបស់MG, បុគ្គលិកគ្រប់ជាន់ថ្នាក់, គ្រួសារអតិថិជន MG, បុគ្គលដែលមានឥទ្ធិពល(influencer), និងដៃគូអាជីវកម្មដែលបានចូលរួមក្នុងការប្រារព្ធពិធីសូត្រមន្តតាមបែបប្រពៃណីខ្មែរ ពិធីកាត់ខ្សែបូសម្ភោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តថ្មីសាខាខេត្តបាត់ដំបង។ វត្តមាននៃការចូលរួម របស់ភ្ញៀវកិត្តិយសទាំងអស់បានបង្ហាញពីសារៈសំខាន់នៃវត្តមាន និងការវិនិយោគទុនថ្មីដ៏ធំមួយសម្រាប់ការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺក្នុងខេត្តបាត់ដំបងនេះផ្ទាល់។ ក្នុងពិធីសម្ពោធនេះក្រុមហ៊ុន MG បានបង្ហាញពីការយកចិត្ត ទុកដាក់បន្ថែមទៀតដល់សហគមន៍ដែលខ្លួនកំពុងមានវត្តមាន តាមរយៈការផ្តល់អំណោយដល់គ្រួសារក្រីក្រ ចំនួន50នាក់ ដែលជាការយកចិត្តទុកដាក់ និងផ្តល់នូវស្បៀងដល់អ្នកដែលកំពុងត្រូវការជំនួយ។ សកម្មភាពនៃអំពើសប្បុរសនេះបានបង្ហាញថា បេសកកម្មរបស់ MG គឺមិនត្រឹមតែពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការជួយសង្គមជាតិផងដែរ។ ជាមួយនឹងការបើកសាខាថ្មីនេះក្រុមហ៊ុន MG បានបន្តពង្រឹងការបោះជំហានរបស់ខ្លួនដើម្បីគ្របដណ្តប់នៅទូទាំង ប្រទេសដោយជំរុញទាំងការច្នៃប្រឌិតលើម៉ូតរថយន្តថ្មី និងការចូលរួមគាំទ្រជួយដល់សហគមន៍។
លោក គីម អ៊ុំ នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “ការអបអរគម្រប់ខួប 100 ឆ្នាំនៃកេរត្តិដំណែលម៉ាកយីហោ MG ដែលយើងបានបង្កើតកំណត់ត្រាធំៗជាច្រើនដូចជា ដំណើរកម្សាន្តអន្តរជាតិ MG Cyberster Tour ពីចក្រភពអង់គ្លេសឆ្ពោះទៅទីក្រុងសៀងហៃ និងកំណត់ត្រាថ្មីនៃកំណើនការលក់សម្រាប់ឆ្នាំ 2024 ហើយឥឡូវនេះយើងបានសម្រេចសមិទ្ធផលធំមួយទៀតគឺសម្ពោធអគារតាំងបង្ហាញរថយន្ត MG នៅសាខាខេត្តបាត់ដំបង ដែលនឹងផ្តល់ភាពងាយស្រួលដល់គ្រួសារ MG របស់យើងក្នុងការមកទស្សនា និងបើកបរសាកល្បងនូវរថយន្តស៊េរីថ្មីៗទំនើបចុងក្រោយរបស់MG ព្រមទាំងអាចមកទទួលយករថយន្តថ្មីនៅក្នុងអគារតាំងបង្ហាញដ៏ផាសុកភាពដែលមានទីតាំងនៅស្តុប MG ផ្សារថ្មីក្រុងបាត់ដំបង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បានគិតគូរពីសេវាកម្មបន្ទាប់ពីពេលទិញដែរ ជាមួយចំនួនលក់ចេញនៅក្នុងភូមិសាស្រ្តនេះគឺមានច្រើន ដូច្នេះហើយយើងក៏ត្រូវការមជ្ឈមណ្ឌលសេវាកម្មដ៏ធំ ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរ និងលឿនជាងមុន ដែលយើងនឹងដំណើរការការសាងសង់ក្នុងពេលឆាប់ៗនេះ នៅលើផ្លូវជាតិលេខ៥។ ក្រុមហ៊ុនក៏មានឆន្ទះខ្ពស់ក្នុងការបន្តគ្រប់គ្រងនូវវត្តមានម៉ាកយីហោរបស់យើងនៅក្នុងទីផ្សារប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជាមួយការបង្កើនសាខាផ្នែកលក់ និងមជ្ឈមណ្ឌលសេវាកម្មបន្ថែមទៀតនៅទូទាំងប្រទេសដែលនឹងជួយអភិវឌ្ឍសហគមន៍យើងឱ្យកាន់តែប្រសើរឡើង ជាមួយនឹងឱកាសការងារជាច្រើនសម្រាប់ប្រជាជនរបស់យើង។ យើងនឹងបន្តក្នុងការរួមចំណែកចូលរូមការងារសង្គមរបស់យើង តាមរយៈការបរិច្ចាកសម្ភារៈផ្សេងៗ ការបរិច្ចាកឈាម ការឧបត្ថម្ភ ឬការគាំទ្រដល់សហគ្រិនថ្មីៗ។ លោកបានបន្តថា យើងនឹងមិនអាចឈរនៅទីនេះបានទេ ប្រសិនបើយើងមិនមានគ្រួសារ MG ដ៏មានតម្លៃរបស់យើងដែលពួកគាត់បានជឿជាក់លើវត្តមាននៃម៉ាកយីហោ និងក្រុមហ៊ុនរបស់យើងអស់រយៈពេលជាង 14 ឆ្នាំនៅប្រទេសកម្ពុជាមកនេះ ហើយយើងនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីផ្តល់ផលិតផល និងសេវាកម្មដ៏ល្អជាបន្តបន្ទាប់សម្រាប់គ្រួសារ MG របស់យើង ហើយយើងខ្ញុំពិតជាមានមោទនភាព និងរីករាយបំផុតដែលទទួលបានការគាំទ្រពីគ្រួសារ MG និងដៃគូសហការណ៏របស់យើង។”
អត្ថបទពាណិជកម្ម (Sponsored)
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024