កាលពីថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2024, ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មីឆ្នាំ2024 ដែលជាផលិតផលសំខាន់នៅក្នុងត្រកូល MG ដែលត្រូវបានគេស្គាល់ថាជាម៉ូឌែលរថយន្តដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើនដូចជាពាណិជ្ជករ និងសហគ្រិនវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។
កម្មវិធីសម្ពោធជាផ្លូវការរថយន្ត MG HS Facelift ស៊េរីថ្មីឆ្នាំ2024 នៅផ្សារទំនើបអ៊ីអនម៉លសែនសុខបានប្រព្រឹត្តិទៅយ៉ាងរលូន និងអន្ធឹកអន្ធាប់បំផុតដោយមានវត្តមានចូលរួមពីភ្ញៀវកិត្តិយសដែលជាម្ចាស់រថយន្ត MG, influencer, ធនាគារដៃគូរ និងអ្នកសារពត៌មានជាច្រើនរូប។ រថយន្ត MG HS Facelift ដែលត្រូវបានផ្លាស់ប្តូររូបរាងនិងកំណត់ស្តង់ដារថ្មីនៅក្នុងជួរនៃរថយន្តប្រភេទ SUV ដោយបន្តផ្តល់ជូនអតិថិជននូវតម្លៃដ៏សមរម្យនិងសន្សំសំចៃជាមួយតម្លៃត្រឹមតែ $35,990 ដែលធ្វើឱ្យវាក្លាយជារថយន្តប្រភេទ SUV ដែលមានតម្លៃទាបជាងប្អូនប្រុសរបស់គេបន្តិចគឺ MG RX5 Sport Edition។
បន្ថែមពីនេះ អតិថិជននឹងទទួលបានកញ្ចប់ប្រូម៉ូសិនរួមមានដូចជា: កាតសាំង 500$, កម្រាលជើងប្រណិត, UV ការពារកម្តៅ និងថ្លៃសេវាស្លាកលេខវែង។ ការផ្តល់ជូនពិសេសនេះមានតែចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2024 ប៉ុណ្ណោះ ហើយរថយន្ត MG ក៏ផ្តល់ជូននូវការធានារយៈពេល 5 ឆ្នាំ ឬ 150,000Km ផងដែរ។
រថយន្ត MG HS Facelift ត្រូវបានរចនាឡើងវិញនូវរូបរាងកាន់តែស៊ីវិល័យដោយបំពាក់នូវ ប៉ាណាមុខប្រភេទ Digital Burning Grille, ចង្កៀងមុខប្រភេទ LED Bi-function និងកាងខាងមុខថ្មីប្លែកកាន់តែមានអំណាច ដែលផ្តល់ឱ្យរថយន្តនេះនូវរូបរាងកាន់តែទាក់ទាញ និងរឹងមាំជាងមុន។ ផ្នែកខាងក្រោយក៏បានផ្លាស់ប្តូរដោយមានការរចនាបែបថ្មីនូវស៊ីមាំងភ្លោះចំនួន២ និងចង្កៀង LED ហើយបំពេញជាស្តង់ដារនៃរថយន្តប្រភេទ SUV ដោយទំហំកង់18-អ៊ីញជារចនាម៉ូតបែបផ្កាចំប៉ា។
ចំណែកផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរនឹងអាប់ឌែតជាមួយកៅអីខាងមុខប្រភេទស្ព័រ និងបំពាក់នូវពូកស្បែកពណ៌ដ៏ប្រណិតដោយផ្តល់ជូននូវពណ៌ខាងក្នុងចំនួន២ជម្រើសគឺ ពណ៌ក្រហមឈើរី (Cheery) និងពណ៌ខៀវ (Neptune Blue) ប្រៀបដូចថ្លៃរាប់សិបម៉ឺនដុល្លារ។ រថយន្ត MG HS ស៊េរីថ្មីនេះក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបជាច្រើនរួមមានដូចជា: អេក្រង់កម្សាន្តទំហំ 10.1-អ៊ីញ, ប្រព័ន្ធសោរឆ្លាតវៃ, កុងទ័រឌីជីថលដ៏ទាន់សម័យ, កៅអីអូតូ និងមុខងារកម្តៅកៅអី, ប៊ូតូង Sport Mode, ដំបូលលើ Panoramic Sunroof, និងប្រព័ន្ធម៉ាស៊ីនត្រជាក់មុខក្រោយ អមជាមួយមុខងារផ្សេងៗទៀត។
ដំណើរការម៉ាស៊ីនរថយន្ត MG HS Facelift ស៊េរីថ្មីនេះវិញគឺបានបំពាក់នូវម៉ាស៊ីនដូចគ្នាទៅនឹងជំនាន់មុនដែរគឺម៉ាស៊ីនសាំងចំណុះ 1.5 តួបូ ចំនួន៤ស៊ីឡាំងដែលផ្តល់កម្លាំងខ្លាំង 169hp និងកម្លាំងរមួល 250Nm។ ជាមួយនឹងប្រសិទ្ធនៃការស៊ីប្រេងឥន្ធនៈត្រឹមតែ 6.5L/100Km សម្រាប់ការបើកបរលើផ្លូវហាយវេ នេះពិតជាសន្សំសំចៃ និងផ្តល់នូវដំណើរល្អសម្រាប់ការបើកបរផងដែរ។
សម្រាប់រថយន្ត MG គឺតែងតែផ្តល់អទិភាពខ្ពស់ទៅលើប្រព័ន្ធសុវត្ថិភាព ដោយមានលក្ខណៈពិសេសសុវត្ថិភាពស្តង់ដារដូចជា: ប្រព័ន្ធ Blind Spot Detection ផ្តល់ដំណឹងការវារជែង, Rear Cross Traffic Alert, Intelligent high beam assist, ប្រព័ន្ធជំនួយពេលឡើងទួលនិងចុះចំណោទ, កាមេរ៉ាក្រោយនិងសេនស័រជំនួយពេលចតរថយន្ត, ប្រព័ន្ធហ្វ្រាំងABS, ពោងសុវត្ថិភាព, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS, និងប្រព័ន្ធជាច្រើនទៀតដែលបានធ្វើឱ្យរថយន្ត MG HS Facelift ទទួលបានពិន្ទុផ្កាយ៥ពីការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពពី ENCAP។
លោក អ៊ុំ គីម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានសម្តែងនូវមោទនភាពចំពោះកេរិ៏ដំណែលរយៈពេល 100 ឆ្នាំនៃម៉ាកយីហោ MG និងការនាំចូលនូវរថយន្ត MG HS Facelift ជំនាន់ទី2សម្រាប់ទីផ្សារកម្ពុជា។ រថយន្ត MG HS ស៊េរីថ្មីផ្តល់នូវតម្លៃសមរម្យ, គ្រឿងបរិក្ខាកម្រិតខ្ពស់ដ៏ប្រណិត, ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ និងដំណើរការម៉ាស៊ីនខ្លាំង ដែលបំពេញតាមចំណង់ចំណូលចិត្តនិងតម្រូវការរបស់អ្នកប្រើប្រាស់។
MG នៅតែប្តេជ្ញាបន្តនូវការអាប់ឌែតជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ និងសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងការជឿទុកចិត្តរបស់គ្រួសារ MG តាំងពីឆ្នាំ 2011 នៃវត្តមានរថយន្ត MG ក្នុងប្រទេសកម្ពុជា៕
អត្ថបទពាណិ្ជកម្ម (Sponsored)
រូបភាពផ្សេងៗ
ធូរថ្លៃគួរឲ្យចាប់អារម្មណ៍ Honda City 2021-2022 នៅខ្ទង់ 2ម៉ឺនបន្ដិច នឹងល្បីថាសាំង 1លីត្រជិះបាន 20គីឡូម៉ែត្រ
កាន់ 3ម៉ឺនដុល្លារជាង ចង់ជិះឡាន Pick Up ឆ្នាំខ្ពស់អាចមើល Nissan Navara មួយនេះបាន ចាយរាងមិនធម្មតាឡើយ
អបអរសាទរ KNN Cambodia ក្នុងការទទួលបានសិទ្ធផ្ដាច់មុខនូវការនាំចូល និងចែកចាយរថយន្ដល្បី Jetour មកកាន់ទីផ្សារប្រទេសកម្ពុជា
រថយន្តអគ្គិសនីប្រភេទ MPV លំដាប់អភិជនដែលកំពុងឈានមុខគេក្នុងទីផ្សារកម្ពុជា និងអាស៊ី
អបអរសាទរ KNN Cambodia ក្នុងការទទួលបានសិទ្ធផ្ដាច់មុខនូវការនាំចូល និងចែកចាយរថយន្ដល្បី Jetour មកកាន់ទីផ្សារប្រទេសកម្ពុជា
Toyota បញ្ចេញ GR Corolla 2025 ប្រើម៉ាស៊ីនត្រឹម 3-Cylinder ប៉ុន្ដែរអាចបង្កើតកម្លាំងសេះបាន 300 ក្បាលឯណោះ
Nissan Versa 2025 ក្លាយជាឡានថ្មី ដែលមានតម្លៃធូរបំផុតមួយនៅ អាមេរិក តម្លៃត្រឹមតែ 1 ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Toyota បញ្ចេញ Highlander 25th Anniversary Edition ដើម្បីគម្រប់ខួប 25ឆ្នាំ នឹងផលិតតែ 2,500គ្រឿងប៉ុណ្ណោះ