បុណ្យចូលឆ្នាំប្រពៃណីចិនគឺជាពេលវេលានៃភាពសប្បាយ, ជាការអបអរសាទរ និងជាការចាប់ផ្ដើមនូវដើមឆ្នាំថ្មីជាមួយរឿងថ្មីៗ។ វាក៏ជាពេលវេលាដែលត្រូវជួបជុំក្រុមគ្រួសារដើម្បីមានដំណើរកម្សាន្ត ឬក៏ពិធីជប់លៀង, ការជូនកាដូរគ្នាទៅវិញទៅមក និងពិភាក្សាលើដំណោះស្រាយឬគោលដៅសម្រាប់ឆ្នាំថ្មី។ មនុស្សមួយចំនួនមានទំនៀមទម្លាប់ទិញរបស់ថ្មីៗចូលផ្ទះ ដើម្បីបង្ហាញពីការចាប់ផ្ដើមថ្មី និងការនាំមកនូវលាភសំណាងល្អ និងភាពរុងរឿងសម្រាប់ឆ្នាំថ្មី។
មានបុគ្គលនិងគ្រួសារជាច្រើនពិចារណាក្នុងការទិញរថយន្តថ្មីដែលជានិមិត្តរូបនៃលាភសំណាង និងជាមធ្យោបាយក្នុងការចាប់ផ្ដើមឆ្នាំថ្មី។ ដូច្នេះ វាជាពេលវេលាដ៏ល្អដើម្បីឡើងស៊េរី ឬទិញរថយន្តថ្មី ហើយ MG គឺនៅទីនេះដើម្បីបំពេញក្តីស្រមៃរបស់អ្នក។
ដើម្បីបន្ថែមភាពអស្ចារ្យក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ ក្រុមហ៊ុន MG Cambodia បានកំពុងផ្ដល់នូវប្រម៉ូសិនតម្លៃពិសេសដ៏អស្ចារ្យសម្រាប់អ្នកទិញរថយន្តដែលកំពុងស្វែងរកមធ្យោបាយរថយន្តថ្មីជាមួយរថយន្តដែលមានតម្លៃទាក់ទាញ ដើម្បីចាប់ផ្ដើមរឿងល្អៗក្នុងឆ្នាំថ្មីនេះ។
ជាផ្នែកមួយនៃការអបអរពីធីបុណ្យចូលឆ្នាំប្រពៃណីចិន និងគម្រប់ខួប100ឆ្នាំ, ក្រុមហ៊ុន MG Cambodia បានបង្ហាញពីការផ្ដល់ជូនពិសេសសម្រាប់ម៉ូឌែល MG ZS ក្នុងតម្លៃពិសេសត្រឹមតែ $26,999 ប៉ុណ្ណោះ ដែលត្រូវបានគេទទួលស្គាល់ថាជាម៉ូដែលដែលលក់ដាច់និងពេញនិយមបំផុត។ រថយន្ត MG ZS មានលក្ខណៈពិសេស និងបំពាក់ដោយបច្ចេកវិទ្យាថ្មីទំនើប ដែលធានាបានថាអ្នកទិញរថយន្តក្នុងរដូវកាលបុណ្យចូលឆ្នាំចិននេះនឹងទទួលបានអត្ថប្រយោជន៏និងចំណេញបានច្រើន។
រថយន្ត MG ZS បានស្ថិតក្នុងចំណាត់ថ្នាក់នៃជម្រើសរថយន្តថ្មីរបស់ប្រជាជនកម្ពុជា ដែលបានរចនាជាមួយរូបរាងស្រស់ស្អាតយ៉ាងទាក់ទាញ និងផ្តល់ទំនុកចិត្តភាពជឿជាក់ដល់ម្ចាស់រថយន្ត អមនូវលក្ខណៈពិសេសនិងភាពឆ្លាតវៃជាច្រើនដែលផ្ដល់ឱ្យរថយន្តមានស្តង់ដារកម្រិតខ្ពស់ក្នុងតម្លៃសមរម្យ។
បច្ចេកវិទ្យាថ្មីបានមកទាំងព្រមសម្រាប់រថយន្ត MG ZS ដែលរួមមានដូចជា: កុងទ័រឌីជីថល, អេក្រង់កំសាន្តទំហំ10.1inch ដែលភ្ជាប់ជាមួយ Bluetooth និងប្រព័ន្ធ Apple CarPlay & Android Auto, កាមេរ៉ា ៣៦០ដឺក្រេជាមួយសេនស័រក្រោយ, កញ្ចប់ក្ដោបអូតូ, កៅអីកម្ដៅនិងអូតូ, ដំបូលលើបិតបើក Panoramic Sunroof ដែលសុតសឹងជាមុខងារស្ដង់ដារ ហើយផ្តល់នូវបទពិសោធន៍បើកបរដ៏ល្អសម្រាប់លោកអ្នក។
បន្ថែមពីលើប្រម៉ូសិនរថយន្ត MG ZS នេះ បច្ចុប្បន្នក្រុមហ៊ុន MG Cambodia ក៏កំពុងផ្តល់នូវតម្លៃពិសេសនិងការថែមជូនកាដូរដ៏អស្ចារ្យសម្រាប់រថយន្ត MG RX5 Sport Edition ជាមួយតម្លៃពិសេសចាប់ពី $36,xxx ព្រមទាំងការថែមជូនរង្វាន់ម៉ូតូ Peugeot Django របស់ប្រទេសបាំរាំងមួយគ្រឿងភ្លាមៗផងដែរ។
ភាពល្បីល្បាញរបស់រថយន្តប្រភេទ SUV ដែលលក់ដាច់និងពេញនិយមបំផុតចាប់តាំងពីឆ្នាំ2018មក គឺរថយន្តMG RX5 ដែលបានរួមបញ្ចូលគ្នានូវថាមពលខ្លាំងផ្តល់នូវការបើកបរដ៏មានទំនុកចិត្តជាមួយនិងការចនាបែបថ្មីយ៉ាងទាន់សម័យ ហើយបានធ្វើឱ្យរថយន្តនេះនាំមុខគេនៃរថយន្តប្រភេទ SUV ក្នុងប្រទេសកម្ពុជាដែលមានតម្លៃសមរម្យ។
ការរចនារូបរាងថ្មីដ៏មានអំណាចដែលគេហៅថា MG RX5 Sport Edition មានផ្នែកខាងក្រៅធំទូលាយនិងប្រណិត អមជាមួយរូបរាងខាងក្រៅបែបស្ព័រ ព្រមជាមួយប៉ាណាខាងមុខដ៏ធំដែលបង្ហាញពីអំណាចនៃរថយន្ត និងភាពទាក់ទាញពីភ្លើងចង្កៀងមុខប្រភេទ LED ដែលធ្វើឱ្យរថយន្ត MG RX5 Sport Edition មើលទៅពិតជាមានថាមពល។ រថយន្តនេះបានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ 1.5 តួបូ 4ស៊ីឡាំងដែលផលិតថាមពលបាន 179hp និងកម្លាំងរមួល 275Nm។
ចំណែកការរចនាផ្នែកខាងក្នុង និងលក្ខណៈពិសេសវិញ រថយន្ត MG RX5 Sport Edition បានរចនាកាប៊ីនខាងក្នុងបែបថ្មីស្រោបដោយពូកស្បែកទន់ៗ ដើម្បីធានានូវផាសុកភាពខ្ពស់សម្រាប់អ្នកបើកបរនិងអ្នករួមដំណើរ។ មុខងារពិសេសៗមានច្រើនដូចជា អេក្រង់កំសាន្តទំហំ14.1-inch និងតាប់ឡូឌីជីថលទំហំ12.3-inch, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធ Apple CarPlay និង Android Auto, កៅអីមុខប្រភេទអេឡិចត្រូនិចអាចសារ៉េបាន៦បែប, កាំមេរា៣៦០និងសេនស័រជំនួយក្នុងការចូលចត។
មានពោងសុវត្ថិភាពខាងមុខនិងចំហៀង, ដែកគ្រោងតួរថយន្តកម្រិតខ្ពស់មានភាពរឹងមាំ អមជាមួយគ្រឿងក្រោមនឹងល្អមិនរំខានដល់ការបើកបរ ដែលបង្ហាញពីស្តង់ដារកម្រិតខ្ពស់របស់រថយន្ត MG RX5 Sport Edition។
មិនថាលោកអ្នកកំពុងស្វែងរករថយន្តប្រភេទ SUV ខ្នាតតូច, SUV ខ្នាតកណ្តាល, ឬក៏ប្រភេទ Sedan នោះទេ គឺក្រុមហ៊ុន MG មានប្រភេទរថយន្តជាច្រើនផ្តល់ជូនទៅតាមចំណង់ចំណូលចិត្ត និងតម្រូវការរបស់អតិថិជន ក្នុងតម្លៃសមរម្យ និងមានការធានាគុណភាពរហូតដល់ទៅ 5ឆ្នាំ ឬក៏ 150,000km។
តាមរយៈការជ្រើសរើសរថយន្ត MG លោកអ្នកមិនត្រឹមតែជ្រើសរើសបាននូវរថយន្តដែលគួរឱ្យទុកចិត្ត និងមានទាន់សម័យប៉ុណ្ណោះទេ, ប៉ុន្តែលោកអ្នកនឹងទទួលបាននូវរថយន្តដែលមានភាពអាប់ឌែតទាន់សម័យកាល និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគុណភាព និងភាពច្នៃប្រឌិតដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។ ជាមួយជម្រើសបែបអនាគត MG ក៏បានផ្តល់នូវជម្រើសថ្មីគឺរថយន្តអគ្គិសនីដែលផ្ដល់ភាពងាយស្រួល និងអត្ថប្រយោជន៏ជាច្រើនដល់អ្នកប្រើប្រាសរថយន្តថ្មីនៅកម្ពុជា។
អត្ថបទពាណិជ្ជកម្ម (Sponsored)
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024