រថយន្តថ្មីដែលមានមុខងារ “កាមេរ៉ា360ដឺក្រេ” បានក្លាយជារថយន្តដ៏ពេញនិយមនិងមានតម្លៃលក់ចេញបន្តខ្ពស់។
រយៈពេលច្រើនឆ្នាំកន្លងមកនេះ, ឧស្សាហកម្មយានយន្តមានការកើនឡើងនូវបច្ចេកវិទ្យាទំនើបៗដែលបានរចនាមកដើម្បីជម្រុញនូវប្រព័ន្ធសុវត្ថិភាព និងផាសុកភាពក្នុងការបើកបរ។ មុខងារមួយដែលពិតជាជឿនលឿននិងទំនើបនោះគឺ កាមេរ៉ា360ដឺក្រេនិងសេនស័រ ដែលបានក្លាយជាលក្ខណៈពិសេសមួយយ៉ាងឆាប់រហ័សនៅក្នុងរថយន្តស៊េរីថ្មីជុំវិញពិភពលោក។ នៅក្នុងប្រទេសកម្ពុជា, បច្ចេកវិទ្យានៃមុខងារមួយនេះគឺមិនត្រឹមតែជាមុខងារដ៏ទំនើបនោះទេ ប៉ុន្តែវាជាមុខងារដ៏ចាំបាច់មួយដែលធានានូវសុវត្ថិភាពនៅពេលអ្នកចូលចតរថយន្ត និងរក្សាបាននូវតម្លៃខ្ពស់នៅលក់ចេញបន្ត ដែលជាហេតុផលដ៏គួរឱ្យទាក់ទាញបំផុត។ ភាគច្រើននៃរថយន្តទំនើបដែលមានតម្លៃថ្លៃៗត្រូវបានបំពាក់មកនូវជាមួយមុខងារ “កាមេរ៉ា360ដឺក្រេ” នេះ។ ដូច្នេះ តើត្រូវធ្វើដូចម្ដេចដើម្បីទទួលបាននូវរថយន្តថ្មីដែលមានបំពាក់នូវកាមេរ៉ា360ដឺក្រេដែលមានតម្លៃសមរម្យក្រោម $30,000?
MG ZS គឺជាប្រភេទរថយន្ត crossover តែមួយគត់ដែលមានបំពាក់មុខងារកាមេរ៉ា360ដឺក្រេ ហើយវាមានតម្លៃសមរម្យត្រឹមតែ $26,990 ប៉ុណ្ណោះ។ លើសពីកាមេរ៉ា360ដឺក្រេ MG ក៏បានផ្ដល់នូវសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរដោយបន្ថែមនូវសេនស័រក្រោយដើម្បីផ្ដល់ដំណឹងដល់អ្នកបើកបរអំពីឧបសគ្គជុំវិញរថយន្តរបស់ពួកគេទៀតផង។ ខណៈដែលរថយន្តថ្មីប្រភេទ crossover ផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនមានលក្ខណៈពិសេសនៃមុខងារមួយនេះទេ។ ដូច្នេះ លោកអ្នកអាចសម្រេចចិត្តបានយ៉ាងត្រឹមត្រូវនៅពេលអ្នកជ្រើសរើសរថយន្តថ្មីគឺ MG ZS។
ស្រមៃថាបច្ចុប្បន្នអ្នកបានទិញរថយន្តថ្មីដែលមិនមានបំពាក់កាមេរ៉ា360ដឺក្រេ ហើយត្រូវការលក់ចេញវិញក្នុងរយៈពេលពីរឆ្នាំទៅមុខ ដូច្នេះតម្លៃលក់ចេញបន្តអាចមានការធ្លាក់ចុះទាប ដោយសាររថយន្តថ្មីនៅក្នុងរយៈពេល2ឆ្នាំខាងមុខនឹងត្រូវបំពាក់មកនូវជាមួយលក្ខណៈពិសេសថ្មីនិងទំនើប។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទិញរថយន្តថ្មីដែលមានមុខងារកាមេរ៉ា360ដឺក្រេនាពេលបច្ចុប្បន្ន វានឹងរក្សាតម្លៃលក់បន្តខ្ពស់ជាងរថយន្តផ្សេងៗដែរគ្មានមុខងារនេះ ដោយសារតែមុខងារនេះវាទំនើបនិងឆ្លាតវៃសម្រាប់បច្ចុប្បន្ននិងនាពេលអនាគត។ ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាក៏មានការកើនឡើងជាលំដាប់នូវតួលេខនៃអ្នករៀនបើកបរថ្មីជារៀងរាល់ឆ្នាំ ដោយសារតែការការកើនឡើងនៃសេដ្ឋកិច្ច និងងកំណើននៃការប្រើប្រាស់រថយន្ត។ ដូច្នេះសម្រាប់អ្នកដែរកំពុងរៀន ឬអ្នកទើបតែចេះបើកបរថ្មី ពិតជាត្រូវការមុខងារកាមេរ៉ា360ដឺក្រេនេះ ដើម្បីផ្ដល់ឱ្យពួកគេទទួលបានការបើកបរដ៏មានទំនុកចិត្ត និងជាជំនួយការល្អបំផុតសម្រាប់សុវត្ថិភាពតាមដងផ្លូវ និងការចូលចតរថយន្ត។ គុណសម្បត្តិទាំងនេះគឺសុទ្ធសឹងតែជាអត្ថប្រយោជន៍នៃកាមេរ៉ា360ដឺក្រេ។
មុខងារកាមេរ៉ា360ដឺក្រេ គឺលើសពីភាពងាយស្រួល និងសុវត្ថិភាព ហើយវាជាមុខងារដ៏សំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការបើកបរ ដែលជម្រុញនូវបទពិសោធន៍បើកបរយ៉ាងល្អសម្រាប់អ្នកប្រើប្រាស់រថយន្តថ្មីក្នុងប្រទេសកម្ពុជា។ ដោយមានការកែសម្រួលនូវប្រព័ន្ធសុវត្ថិភាពខ្ពស់ជាងមុន, ជាជំនួយដល់អ្នកបើកបរថ្មី និងផ្ដល់នូវលក្ខណៈពិសេសដ៏ទំនើប បានធ្វើឱ្យរថយន្តថ្មីដែលមានមុខងារកាំមេរ៉ា360ដឺក្រេទទួលបានតម្លៃលក់ចេញបន្តខ្ពស់ និងពេញនិយមនៅលើទីផ្សារផងដែរ។ ខណៈដែរ ឧស្សាហកម្មយានយន្តនៅប្រទេសកម្ពុជាកំពុងបន្តអភិវឌ្ឍន៏នូវលក្ខណៈពិសេសដូចជាមុខងារកាមេរ៉ា360ដឺក្រេនៅក្នុងរថយន្តថ្មី ដើម្បីផ្តល់នូវមុខងារដ៏ចាំបាច់ក្នុងប្រព័ន្ធសុវត្ថិភាពដល់អ្នកបើកបរ និងផ្តល់នូវបទពិសោធន៍បើកបរកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទទួលបានអត្ថប្រយោជន៏។
កំរងរូបភាពអតិថិជន MG ដែលទើបបានមកទទួលយករថយន្ត MG ZS 2024 :
អត្ថបទពាណិជកម្ម (Sponsored)
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ