រថយន្ត MG ZS គឺត្រូវបានទទួលស្គាល់ថាជារថយន្តដែលពេញនិយម និងមានតម្លៃសមរម្យនៅក្នុងទីផ្សាររថយន្តប្រភេទ SUV ខ្នាតតូចដោយមានការប្រកួតប្រជែងខ្លាំងជាមួយដៃគូររបស់ខ្លួន ហើយក្នុងខែកញ្ញាឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានលក់ចេញរហូតដល់ជាង 100 គ្រឿង។ សមិទ្ធិផលដ៏អស្ចារ្យនេះបានបង្ហាញពីភាពទាក់ទាញដ៏ខ្លាំងខ្លាំរបស់រថយន្ត MG ZS ដែលជំរុញការលក់ចេញជាច្រើនគ្រឿងដោយសារតែតម្លៃល្អ មានការធានារយៈពេលវែង និងមានដំណើរការបើកបរមានថាមពលខ្លាំងបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។ វាមានហេតុផលជាច្រើនដែលធ្វើឱ្យរថយន្ត MG ZS អាចបំបែកកំណត់ត្រាលក់ចេញជាច្រើនគ្រឿងចាប់តាំងពីចេញលក់ដំបូងរហូតមកដល់ពេលនេះ និងនាពេលអនាគត។
1. តម្លៃពិសេសត្រឹមតែ $ 26,888 ប៉ុណ្ណោះ (ប្រម៉ូសិនខែតុលា)
ហេតុផលសំខាន់មួយនៅពីក្រោយភាពជោគជ័យរបស់រថយន្ត MG ZS គឺមានតម្លៃសមរម្យ។ តម្លៃត្រឹមតែ $ 26,888 ប៉ុណ្ណោះ ក៏ប៉ុន្តែរថយន្ត MG ZS ផ្តល់នូវលក្ខណៈពិសេស និងភាពទំនើបជាខ្លាំងដល់អតិថិជនរបស់ខ្លួនដែលស្វែងរករថយន្តប្រភេទ SUV ខ្នាតតូចតែមានមុខងារប្រើប្រាស់ដ៏សំបូរបែប និងមានតម្លៃសមរម្យ។ ខណៈដែលនៅក្នុងទីផ្សាររថយន្តថ្មីមានគូរប្រជែងខ្លាំងលើតម្លៃរថយន្ត ក៏ប៉ុន្តែ MG ZS ពិតជាលេចធ្លោជាងគេ និងជាជម្រើសដ៏ល្អក្នុងចំណោមរថយន្តដែលមានតម្លៃប្រហាក់ប្រហែលគ្នា ដែលមិនកាត់បន្ថយគុណភាព ឬបច្ចេកវិទ្យានៃមុខងារប្រើប្រាស់ដែលជំនួយដល់ការបើកបរ។
2. កម្លាំងនិងថាមពលបើកបរដំណើរការដោយម៉ាស៊ីន 1.5L 4-ស៊ីឡាំង
ចំពោះម៉ាស៊ីនរថយន្ត MG ZS គឺបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5L 4-ស៊ីឡាំង ដែលផ្តល់នូវបទពិសោធន៍បើកបរយ៉ាងមានថាមពល និងរលូនល្អ ពិតជាមានទំនុកចិត្តខ្ពស់ ងាយស្រួលវារជែង។ បើធៀបនឹងដៃគូប្រកួតប្រជែងរបស់ខ្លួនដែលបំពាក់ដោយម៉ាស៊ីនសាំង 1.0 តួបូ 3-ស៊ីឡាំងប៉ុណ្ណោះ ដែលតូចជាង និងផ្តល់ថាមពលបើកបរបានទាបជាង MG ZS។ លក្ខណៈពិសេសនេះហើយដែលធ្វើឱ្យរថយន្ត MG ZS ទទួលបានការគាំទ្រខ្លាំង និងជាជម្រើសដ៏ល្អសម្រាប់អតិថិជនដែលមានតម្រូវការបើកបរបែបមានតុល្យភាពនៃថាមពល និងប្រសិទ្ធភាពស៊ីប្រេងឥន្ធនៈទាប។
3. មុខងារប្រើប្រាស់ទំនើបៗ និងប្រព័ន្ធសុវត្ថិភាពខ្ពស់គឺ កាមេរ៉ា 360 ដឺក្រេ
បន្ថែមពីលើតម្លៃដ៏ល្អ និងដំណើរការម៉ាស៊ីនខ្លាំង នោះរថយន្ត MG ZS ក៏បានបំពាក់ទៅដោយលក្ខណៈពិសេសទំនើបកម្រិតខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីបង្កើននូវសុវត្ថិភាព និងផាសុកភាព។ លក្ខណៈពិសេសដ៏លេចធ្លោមួយដែលមាននៅលើរថយន្ត MG ZS គឺមុខងារ “កាមេរ៉ា 360 ដឺក្រេ និងសេនស័រ” ដែលជាមុខងារបង្ហាញនូវទិដ្ឋភាពជុំវិញរថយន្តនៅពេលចូលចត ឬពេលបន្ថយល្បឿន ដែលកាន់តែសុវត្ថិភាពនិងងាយស្រួលនៅពេលចូលចតនៅកន្លែងចង្អៀត។ មុខងារមួយនេះតែងតែបំពាក់នូវលើរថយន្តថ្លៃៗ និងប្រណិតៗតែប៉ុណ្ណោះ ក៏ប៉ុន្តែ MG ZS បានបំពាក់វាឡើងមកជាមួយតម្លៃរថយន្តយ៉ាងសមរម្យ ខណៈដែលដៃគូរប្រជែងរបស់ខ្លួន មិនទាន់មានមុខងារនេះនៅឡើយទេ។ ចំណែកមុខងារពិសេសៗ និងទំនើបជាច្រើនទៀតរួមមានដូចជា កៅអីអ្នកបើកបរអូតូ, ហ្វ្រាំងដៃអេឡិចត្រូនិច, ការរចនាផ្នែកខាងក្នុងធំទូលាយនិងប្រណិត, មានបំពាក់នូវរន្ធខ្យល់ម៉ាស៊ីនត្រជាក់មុខក្រោយដែលផ្តល់ភាពត្រជាក់បានល្អទាំងអ្នកបើកបរនិងអ្នករួមដំណើរ, ដំបូលលើអាចបិតបើកបាន Panoramic Sunroof និងមុខងារជាច្រើនទៀត ដែលធ្វើឱ្យ MG ZS ក្លាយជាជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ម្ចាស់អាជីវកម្ម ទៅសាលា អ្នកធ្វើការក្រុមហ៊ុននានា ឬអ្នកដែលកំពុងស្វែងរករថយន្តប្រភេទ SUV ខ្នាតតូចដែលមានមុខងារទំនើប និងផ្តល់ផាសុកភាពខ្ពស់។
4. ការធានាគុណភាពរយៈពេលវែងរហូតដល់ 5 ឆ្នាំ
រថយន្ត MG ZS ក៏បានផ្តល់នូវការធានារហូតដល់ 5ឆ្នាំ ឬ 150,000Km ដែលឈានមុខគេនិងលើសដៃគូរប្រកួតប្រជែងរបស់ខ្លួន ខណៈដែលក្រុមហ៊ុនផ្សេងមួយចំនួនផ្តល់ការធានាត្រឹមតែ 3ឆ្នាំប៉ុណ្ណោះ ដែលចំណុចនេះបានផ្តល់ឱ្យ MG ZS ក្លាយជារថយន្តដែលមានអតិភាពខ្ពស់ និងជាជម្រើសដែលអតិថិជនតែងគិតដល់មុនគេ ព្រោះវាបានផ្តល់នូវសុខភាពផ្លូវចិត្តក្នុងការប្រើប្រាស់រថយន្តថ្មី និងមានទំនុកចិត្តខ្ពស់ ដែលធានាថាម្ចាស់រថយន្ត MG ZS ដឹងតែមានភាពរីករាយ និងទទួលបាននូវបទពិសោធន៍ល្អដ៏យូរអង្វែង។
សរុបរួម, សមិទ្ធិផលដ៏អស្ចារ្យជាមួយការលក់ចេញច្រើនជាង 100 គ្រឿងក្នុងខែកញ្ញានេះ បានធ្វើឱ្យរថយន្ត MG ZS នៅតែបន្តធ្វើឱ្យអតិថិជនចាប់អារម្មណ៍កាន់តែខ្លាំងជាមួយការរួមបញ្ចូលគ្នាដ៏អស្ចារ្យនូវតម្លៃសមរម្យ ដំណើរការបើកបរខ្លាំងមានថាមពល រួមបន្ថែមនូវលក្ខណៈពិសេសទំនើបៗជាច្រើនរបស់ខ្លួនធំៗដួចជា បំពាក់ដោយម៉ាស៊ីន 1.5L 4-ស៊ីឡាំងមានថាមពលខ្លាំង, ផ្តល់ការធានារយៈពេលវែងរហូតដល់ 5ឆ្នាំ មានភាពធំទូលំទូលាយល្អ និងបំពាក់ដោយបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ ដែលធ្វើឱ្យរថយន្ត MG ZS បោះជំហានឈានមុនគេនៅក្នុងវិស័យរថយន្តថ្មីប្រភេទ SUV ខ្នាតតូចនៅប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវតម្លៃល្អ និងមានសមត្ថភាពច្រើនខ្ពស់ជាងដៃគូរប្រកួតប្រជែងរបស់ខ្លួន។
អត្ថបទពាណិជកម្ម (Sponsored)
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024