MG ចេញគម្រូឡានស្ព័រថ្មី ប្រើអគ្គិសនីសុទ្ធ តែជាន់បានល្បឿនដល់ជាង ៤០០គម/ម៉

អ្នកទស្សនា
46
0/ AKlasseAuto Promotion
photo_2024-05-14_12-50-30.jpg

នៅក្នុងសន្និសិទរថយន្ដនៅប៉េកាំង Beijing Auto Show កាលពីពេលថ្មីនេះ ក្រុមហ៊ុន MG បានបង្ហាញគម្រូរថយន្ដស្ព័រម៉ូដែល ថ្មីរបស់ខ្លួន រត់ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងល្បឿនមិនធម្មតា។

photo_2024-05-14_12-50-25.jpg

រថយន្ដអគ្គិសនីស្ព័ររបស់ MG នេះ មានឈ្មោះថា EXE181 ដែលត្រូវបានក្រុមហ៊ុនរចនាឡើងយកគម្រូតាមរថយន្ដប្រណាំង ល្បីឈ្មោះសេរីចាស់ EX181 ដោយកែប្រែសមត្ថភាពរបស់វាល្អជាងមុន ជាមួយនឹងការឌីហ្សាយរាងក្រឡូមបែប UFO អមនឹងកាប៊ីនរាងជាដំណក់ទឹក និងស្រួចទៅខាងក្រោយ បូករួមនឹងការប្រើប្រាស់គ្រឿងបរិក្ខារស្រាលទៀត ធ្វើឲ្យកម្រិត coefficient របស់វានៅត្រឹមតែ ០.១៨១ ដែលតិចជាងបើធៀបទៅនឹងរថយន្ដស្ព័រផ្សេងៗដែលមាន coefficient ទាបប្រហាក់ប្រហែលគ្នាដូចជា Volkswagen XL1 មាន 0.១៩៩ និង McLaren Speedtail មាន ០.២៧៨ ដែលនាំឲ្យ EXE181 អាចជាន់ល្បឿនបានកាន់តែលឿន ដោយ EXE181 អាចជាន់បានដល់ ៤១៥គម/ម៉ ។ 

photo_2024-05-14_12-50-17.jpg

ផ្នែកខាងក្នុងរបស់វាមិនត្រូវបានបញ្ចេញព័ត៌មានលម្អិតរឿងបច្ចេកវិទ្យា និងមុខងារប្រើប្រាស់ផ្សេងៗ ថា វាអាចមាន បំពាក់ប្រព័ន្ធស្វ័យប្រវត្តិ ឬប្រព័ន្ធពិសេសណាមួយ ឬក៏រចនាបថពិសេសណាមួយនោះទេ គ្រាន់តែបានឲ្យឃើញថា វាមានភ្ជាប់មកជាមួយ​​​ចង្កូតពាក់កណ្ដាលចំណិត ឬ Yoke Style Steering Wheel ស្រដៀងចង្កូតឡានប្រណាំងដែរ បន្ថែមជាមួយនឹងអេក្រង់ឌីជីថល និងប៉ូតុងបញ្ជាមួយចំនួននៅក្បែរនោះ។ 

photo_2024-05-14_12-50-12.jpg
photo_2024-05-14_12-50-08.jpg

ដូចគ្នាទៅនឹង ផ្នែកខាងក្នុងដែរ ព័ត៌មានទាក់ទងនឹង spec លម្អិតរបស់វាត្រូវបានលាក់សិន តែគេសន្និដ្ឋានយោងទៅតាមការឲ្យដឹង ដោយសារវាមានសមត្ថភាពជាន់ស្ទុះពី ០ ទៅ ១០០គម/ម៉ ប្រើពេលត្រឹម ១.៩ វិ​ ដូច្នេះវាអាចនឹងត្រូវប្រើប្រាស់ម៉ូទ័រអគ្គិសនី ៤ ដែលមានសមត្ថភាពផលិតកម្លាំងបានមិនតិចជាង ១០០០សេះ ដោយសារតែរថយន្ដដូចជា Rimac Navera ត្រូវការម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបានដល់ទៅ ១៨៨៧​ សេះដើម្បីអាច ឲ្យវាជាន់ស្ទុះបានក្នុងល្បឿននិងរយៈពេលដូចគ្នានេះ។ 

photo_2024-05-14_12-50-05.jpg

MG មិនទាន់បានឲ្យដឹងនៅឡើយទេ ថា EXE181 នឹងសម្រេចចេញជាស្ថាពរនៅពេលណានោះ​ គ្រាន់តែបានប្រកាសថា EXE181 នឹងមានវត្តមានម្ដងទៀត ជាមួយនឹងការបកស្រាយព័ត៌មានបន្ថែមពីរថយន្ដមួយនេះ ក្នុងកម្មវិធី MG’s Centenary celebration នៅ Goodwood Festival of Speed ក្នុងខែកក្កដា ខាងមុខនេះ។ 

អត្ថបទ៖ Andra 

ប្រភព៖ Autocar 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More