រថយន្តអគ្គិសនី MG4 បានទាក់ទាញការចាប់អារម្មណ៏ពីអតិថិជនជាច្រើននៅទូទាំងពិភពលោក ដោយសារតែភាពសំបូរបែបនៃប្រព័ន្ធសុវត្ថិភាព និងលក្ខណៈពិសេសប្លែកពីរថយន្តដទៃនោះគឺរថយន្ត MG4 បានទទួលចំណាត់ថ្នាក់ផ្កាយ៥ពីការតេស្តប្រព័ន្ធសុវត្ថិភាពពី Euro NCAP។ នេះជាការរំលេចពីភាពភាពរឹងមាំដ៏ខ្លាំងខ្លាក្នុងការផ្តល់នូវសុវត្ថិភាពខ្ពស់ និងដំណើរការបើកបរមានប្រសិទ្ធភាពខ្ពស់ជាមួយគុណភាពដ៏ល្អបំផុត ។
លក្ខណៈពិសេសមួយក្នុងចំណោមប្រព័ន្ធសុវត្ថិភាពជាច្រើនរបស់រថយន្ត MG4 នោះគឺការរចនាសម្ព័ន្ធនៃតួរថយន្ត។ រថយន្តនេះបានប្រកាន់ភ្ផាប់នូវគោលការនៃការការពារសុវត្ថិភាពខ្ពស់ដោយឆ្លងកាត់ការរចនាគ្រោងដែកនៃតួរថយន្តយ៉ាងរឹងមាំ។ វាបានបំពាក់ដោយ Crumple Zone ដែលជាតំបន់មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារនិងជាមុខងារចម្បងបំផុតសម្រាប់ការរចនាតួរថយន្តឱ្យបានរឹងមាំ ព្រមទាំងការពារអ្នករួមដំណើរពីគ្រោះថ្នាក់ដែលអាចកើតមានក្នុងពេលធ្វើដំណើរ។
រថយន្តនេះត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបនិងសុវត្ថិភាពដែលជាជំនួយការដល់អ្នកបើកបរមានដូចជា: ប្រព័ន្ធជំនួយពេលមានឧបសគ្គនៅខាងមុខ(FCAS) និងប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ(LDAS)។ ប្រព័ន្ធទាំងនេះមានដំណើរការតាមរយៈហ្វ្រាំងអូតូ និងផ្តល់ដំណឹងពេលបើកបរខុសគន្លងផ្លូវដែលជំនួយដល់អ្នកបើកបរឱ្យជៀសផុតពីគ្រោះថ្នាក់។ វាក៏បានបំពាក់ជាមួយប្រព័ន្ធត្រួតពិនិត្យការយកចិត្តទុកដាក់លើអ្នកបើកបរ(Driver Monitoring System)ដែលដំណើរការផ្ទាល់តាមរយៈឧបករណ៏ត្រួតពិនិត្យក្រសែភ្នែក និងការភ្ផាប់ជាមួយដៃចង្កូតដើម្បីស្វែងយល់ពីស្ថានភាពរបស់អ្នកបើកបរ។ ចំណុចពិសេសទាំងនេះនឹងកាត់បន្ថយហានិភ័យពីគ្រោះថ្នាក់ផ្សេងៗដោយធានាបាននូវការយកចិត្តទុកដាក់របស់អ្នកបើកបរ និងជាកត្តាវាយតម្លៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត MG4។
Euro NCAP គឺជាពាក្យកាត់នៃកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អឺរ៉ុបដែលវាយតម្លៃលើរថយន្តថ្មីដោយផ្អែកលើប្រព័ន្ធសុវត្ថិភាពនិងដំណើរការបើកបររបស់រថយន្តនីយមួយៗ។ វាត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងជាស្តង់ដារព័ត៌មានសម្រាប់អតិថិជនអំពីសុវត្ថិភាពរបស់រថយន្តថ្មី។ ប្រព័ន្ធវាយតម្លៃរបស់ Euro NCAP គឺតេស្តរថយន្តដោយឆ្លងកាត់តំបន់សំខាន់ចំនួន៤: ការការពារលើមនុស្សធំ, ការការពារលើកុមារ, ការរការពារអ្នកប្រើប្រាស់ដែលបើកបរលើផ្លូវដែលងាយរងគ្រោះថ្នាក់, និងបច្ចេកវិទ្យាជំនួយសុវត្ថិភាព។
ភាពជោគជ័យរបស់រថយន្តអគ្គិសនី MG4 គឺបានទទួលចំណាត់ថ្នាក់ផ្កាយ5ពីការវាយតម្លៃរបស់ Euro NCAP ដែលជាការវាយតម្លៃខ្ពស់បំផុតសម្រាប់រថយន្ត។ ក្រុមហ៊ុន MG Motors ត្រូវបានគេទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់ពួកគេចំពោះប្រព័ន្ធសុវត្ថិភាពជាមួយនិងម៉ូដែលផ្សេងទៀតជាច្រើនរបស់ពួកគេដែលបានឈ្នះនូវការវាយតម្លៃគួរឱ្យកោតសរសើរ។ រថយន្ត MG4 បានទទួលពិន្ទុខ្ពស់ល្អ ហើយជាពិសេសក្នុងលក្ខខណ្ឌប្រព័ន្ធការពារមនុស្សធំ និងផ្នែកនៃប្រព័ន្ធជំនួយសុវត្ថិភាព។ វាត្រូវបានគេទទួលស្គាល់ថាមានអត្រាការពារ 83% សម្រាប់ប្រព័ន្ធការពារលើមនុស្សធំ និង 80% សម្រាប់ប្រព័ន្ធការពារកុមារ។
នៅក្នុងការបញ្ជៀសពីគ្រោះថ្នាក់, ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ(AEB)របស់រថយន្ត MG អាចឆ្លើយតបទៅនឹងការការពារការបុកប៉ះលើអ្នកថ្មើរជើងដែលងាយរងគ្រោះថ្នាក់ ក៏ដូចជាការបុកប៉ះរថយន្តផ្សេងទៀតផងដែរ។ ប្រព័ន្ធទាំងនោះបានដំណើរការយ៉ាងល្អក្នុងពេលតេស្តសាកល្បងលើការឆ្លើយតបពេលមានឧបសគ្គជាមួយអ្នកថ្មើរជើង និងអ្នកជិះកង់ជិះម៉ូតូជាដើម ហើយអាចបញ្ចៀសគ្រោះថ្នាក់បានជាច្រើនករណី។ វាទទួលបានពិន្ទុរហូតដល់ 75% ពីការវាយតម្លៃរថយន្តក្នុងលក្ខខណ្ឌបើកបរលើស្ថានភាពផ្លូវដែលងាយគ្រោះថ្នាក់(អ្នកថ្មើរជើង) និង 78% ពីការវាយតម្លៃលើប្រព័ន្ធជំនួយសុវត្ថិភាពទៀតផងដែរ។
ការធ្វើតេស្តសុវត្ថិភាពទាំងស្រុងដែលធ្វើឡើងដោយ Euro NCAP ត្រូវបានចងក្រងជាវីដេអូ និងអាចទស្សនាបាននៅលើ Youtube Channel របស់ MG ។ ដំណើរការនៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត MG4 អាចមើលឃើញយ៉ាងច្បាស់ពីកាមេរ៉ា ខណៈដែលនៅក្នុងកាប៊ីនរថយន្តគឺមានមនុស្សសិប្បនិមិត្តតំណាងឱ្យអ្នកបើកបរ ហើយអ្វីដែលសំខាន់គឺពួកគេស្ថិតនៅក្នុងស្ថានភាពដដែលដែលមិនគួរឱ្យជឿក្នុងអំឡុងពេលធ្វើតេស្តសាកល្បងរបស់ពួកគេ។
ចាប់តាំងពី Euro NCAP ត្រូវបានគេចាត់ទុកថាជាស្តង់ដារឈានមុខគេរបស់ពិភពលោកសម្រាប់ការធ្វើតេស្តសុវត្ថិភាពរថយន្ត, រថយន្ត MG4 ក៏បានធ្វើតេស្ដសុវត្ថិភាពនៅទូទាំងពិភពលោកផងដែរ ដែលស្ថិតនៅក្នុងតំបន់ផ្សេងទៀតរួមទាំងប្រទេសអូស្ត្រាលីហើយទទួលបានពិន្ទុកម្រិតផ្កាយ5ពីការធ្វើតេស្តសាកល្បងរបស់ ANCAP។
ការប្តេជ្ញាចិត្តរបស់ MG ក្នុងការរួមបញ្ចូលនូវបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ គឺមិនត្រឹមតែផ្តល់នូវសន្តិភាពផ្លូវចិត្តដល់អ្នកប្រើប្រាស់រថយន្តពួកគេប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងធានានូវការការពារយ៉ាងទូលំទូលាយដល់អ្នកដទៃដែលធ្វើដំណើរជុំវិញខ្លួនរបស់ពួកគេបានផងដែរ។
លក្ខណៈពិសេសនៃការរចនានិងបង្កើតនូវគ្រោងតួរថយន្តដ៏រឹងមាំហើយមានគុណភាពខ្ពស់ និងប្រព័ន្ធសុវត្ថិភាពឈានមុខគេរបស់រថយន្ត MG4 ទាំងអស់គឺរួមចំណែកដល់ការធ្វើដំណើរឱ្យកាន់តែមានសុវត្ថិភាពខ្ពស់។ លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពទាំងនេះបានរួមជាមួយនឹងភាពច្នៃប្រឌិតរបស់អ្នកឌីស្សាញបានធ្វើឱ្យរថយន្តអគ្គិសនី MG4 នេះមានសុវត្ថិភាពខ្ពស់បំផុតដែលលោកអ្នកអាចរកទិញបានសម្រាប់ការប្រើប្រាស់យ៉ាងមានទំនុកចិត្ត។
វីដេអូនៃការតេស្តសាកល្បងរបស់ Euro NCAP:
រូបភាពបន្ថែមពី MG4:
*អត្ថបទពាណិជ្ជកម្ម
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!