ចូលរួមរាយការណ៍ ពីបញ្ហាផ្លូវថ្នល់ ក្នុងកម្មវិធី ថែទាំផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

អ្នកទស្សនា
109
0/ AKlasseAuto Promotion
ហាលសហ.jpg

ស្របពេលផ្លូវថ្នល់នៅកម្ពុជាកំពុងតែ អភិវឌ្ឍ មានផ្លូវថ្មី ផ្លូវចាស់ ជាច្រើនខ្សែ ដែល ពេលខ្លះរដ្ឋាភិបាល មើលមិនបានសព្វគ្រប់ជ្រុងជ្រោយ ដូចជាផ្លូវខ្លះ មានជង្ហុក ក្រឡុក បង្ករជាផលលំបាកដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរមិនស្រួលជាដើម ដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហានេះ អាចធ្វើការរាយការណ៍បានតាមរយៈកម្មវិធី ថែទាំផ្លូវ (ROAD CARE Mobile App) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានដើម្បីឲ្យក្រសួងបានដឹង និងចាត់ចែងថវិកា ក៏ដូចជាសមត្ថកិច្ចជំនាញចុះធ្វើការត្រួតពិនិត្យ និងជួសជុលឱ្យបានទាន់ពេលវេលា។ 

337133306_1917237142002370_5454994515442843108_n.jpg

តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) នេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ និងដំណើរការមកទល់បច្ចុប្បន្ន ដែលបងប្អូនប្រជាពលរដ្ឋអាចរាយការណ៍​ បានគ្រប់ករណី ទាក់ទងនឹងផ្លូវថ្នល់ ដូចជា បញ្ហាផ្លូវថ្នល់ដែលមានជង្ហុកសំបុកមាន់ ឬ ឃើញមានផ្លាកសញ្ញាចរាចរណ៍ណាដែលខូច មើលមិនច្បាស់ បាក់បែក, គំនូសផ្លូវរលុប, ជាដើម ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការឱ្យបានទាន់ពេលវេលា។

<i>សកម្មភាពជួសជុល</i>
សកម្មភាពជួសជុល

បងប្អូនប្រជាពលរដ្ឋអាចទាញយកកម្មវិធីនេះ បានតាមរយៈ Appstore (https://roadcare.mpwt.gov.kh/ios) សម្រាប់ប្រព័ន្ធទូរសព្ទ IOS និង Playstore (https://roadcare.mpwt.gov.kh/android)​ សម្រាប់ប្រព័ន្ធ Andriod និងអាចតាមដានទំព័រហ្វេសបុកផ្លូវការ របស់កម្មវិធីថែទាំ ផ្លូវនេះ តាមរយៈតំណភ្ជាប់ https://www.facebook.com/roadCareMobileApp បានដើម្បីតាមដានសកម្មភាពធ្វើផ្លូវរបស់ក្រសួង ជាពិសេសចូលរួមឆ្លើយសំណួរផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។ 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More