ក្នុងកិច្ចសម្ភាសនាឱកាសសម្ភោធដាក់ឲ្យដំណើរការមណ្ឌលឆៀកសាខា សំរោងអណ្ដែត ជាផ្លូវការ កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ពេលនេះ ក្រសួង ៣ កំពុងពិភាក្សាគ្នា គ្រោងលែងឲ្យមានការនាំចូល និងប្រើប្រាស់រថយន្ដមួយទឹកដែលមានអាយុកាលចាស់ពេកចូលមកកម្ពុជា។
ឯកឧត្តមបានលើកឡើងថា ៖
យើងបានពិភាក្សាគ្នាជាមួយនឹងក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំពិនិត្យមើលថាតើ ឡានមួយទឹកអាយុប៉ុន្មាន ចាស់ជាងនោះយើងមិនអនុញ្ញាតឲ្យនាំចូលទេ ឥឡូវកំពុងពិភាក្សាគ្នា តើ ១០ ឆ្នាំ ឬ ១៥ ឆ្នាំ ឬ ៧ ឆ្នាំ អាហ្នឹងយើងនឹងពិភាក្សាគ្នា
ឯកឧត្តមបានបន្ថែមទៀតថា សព្វថ្ងៃនេះក្រសួងកំពុងតែជំរុញឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ឡានប្រើដោយថាមពលអគ្គិសនី ដែលថ្មី និងតម្លៃទាបជាងឡានមួយទឹក ព្រមទាំងជួយដល់បរិស្ថាន ដោយក្នុងមួយឆ្នាំៗ ឃើញមានការកើនឡើងច្រើន ហើយក្រសួង ក៏បានខិតខំប្រឹងប្រែង ទាក់ទងអ្នកវិនិយោគ ឲ្យដាក់កន្លែងបញ្ចូលថាមពលអគ្គិសនីឲ្យច្រើនទូទាំងប្រទេសកម្ពុជាផងដែរ ដោយបច្ចុប្បន្នមានចំនួន ១៣ ទីតាំងហើយ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា គ្រប់រថយន្ដដែលធ្វើដំណើរគឺមានកាតព្វកិច្ចត្រូវតែឆៀក បូករួមទាំងឡានអគ្គិសនីផងដែរ ក៏ប៉ុន្ដែឡានថ្មី អាចឆៀកបានក្នុងរយៈពេល ៤ឆ្នាំ រីឯមួយទឹក ត្រូវធ្វើ ២ ឆ្នាំម្ដង។
សូមជម្រាបជូនដែរថា តាមការឲ្យដឹងពីក្រសួងសាធារណការ ថា ការចុះបញ្ចីប្រើប្រាស់រថយន្ដអគ្គិសនី ក្នុងប្រទេសកម្ពុជា កើនឡើងជាលំដាប់ ដល់ជិត ៨០០ គ្រឿងហើយ គិតត្រឹមខែ មករា ២០២៣ ដែលធៀបនឹងឆ្នាំ ២០២១ មានត្រឹមតែ ៦៦ គ្រឿងប៉ុណ្ណោះ។ ក្នុងនោះ កម្ពុជា មានស្ថានីយ៍សាកឡានអគ្គិសនីសរុបចំនួន ១៣ ទីតាំង និងបានពិភាក្សាជាមួយក្រុមហ៊ុន BYD គ្រោងសាងសង់បន្ថែម ២០០ គ្រឿង នៅកម្ពុជា ផងដែរ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ផែនការឲ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនី ៧០% នៅឆ្នាំ ២០៥០ ដើម្បីឆ្ពោះទៅរកគោលនយោបាយ អគ្គិសនីភាវូបនីយកម្មយានយន្ដដើម្បីអនាគតបៃតងសម្រាប់កម្ពុជា និងយុទ្ធសាស្រ្ដផ្សេងៗ ដូចជា ការកាត់បន្ថយពន្ធសម្រាប់ឡានអគ្គិសនី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមមានពង្រាយស្ថានីយសាកអាគុយឡានអគ្កិសនីទូទាំងប្រទេស ការនាំចូលឡានអគ្គិសនីគុណភាព មានកន្លែងផ្ដល់សេវា គ្រឿងបន្លាស់ និងកន្លែងចោលអាគុយត្រឹមត្រូវ ធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្សេងៗ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី