ក្រសួងសាធារណការ​ប្រកាសអនុញ្ញាត ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហ្រ្វីមួយខែពេញ គិតពីថ្ងៃទី ១ តុលា នេះ

អ្នកទស្សនា
181
0/ AKlasseAuto Promotion
b.jpg

បន្ទាប់ពីសម្រេចការសាងសង់ ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរថា​ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបើកឲ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេលមួយខែ ពេញ គិតចាប់ពីថ្ងៃទី ១ តុលា ដល់ថ្ងៃទី ៣១ តុលានេះហើយ។​

<i>ទិដ្ឋភាពពេលថ្ងៃ</i>
ទិដ្ឋភាពពេលថ្ងៃ

សម្រាប់របៀបនៃការប្រើប្រាស់ផ្លូវនេះ ក្រសួងបានរៀបចំផលិតវីដេអូអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ មុនពេលចូលប្រើប្រាស់ដើម្បីបញ្ចៀសបញ្ហាផងដែរ ដោយតួផ្លូវនេះ មានទទឹង ២៤ ម៉ែត្រ បែងចែកជា ៤ គន្លង (២ ទៅ និង ២ មក) ដែលមានគន្លងឈប់បន្ទាន់ ១ ទៅ ១ ក្រាលបេតុងកាស៊ូ មានសួនច្បារខណ្ឌកណ្ដាលផ្លូវ មានផ្លូវបំបែកប្ដូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ ៤ ចំនួន ៦ កន្លែង​ មានកន្លែងឈប់សម្រាក ៣ កន្លែង និងចំណតរថយន្ដ ១ កន្លែង។ 

<i>ទីតាំងច្រក</i>
ទីតាំងច្រក
<i>ច្រកចូល ភ្នំពេញ</i>
ច្រកចូល ភ្នំពេញ

យោងតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា៖ 

“ជាមួយនឹងសំណង់ផ្លូវដ៏រឹងមាំ បរិក្ខារតាមដងផ្លូវមានគុណភាព និងចំណាំងផ្លាតបំភ្លឺពេលយប់ គួបផ្សំនឹងការគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន នោះបងប្អូនប្រជាពលរដ្ឋអាចបើកបរពេលយប់លើផ្លូវល្បឿនលឿនថ្មីភ្នំពេញ-ក្រុងព្រះសីហនុ នេះប្រកបដោយសុវត្ថិភាព” 

ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន
e.jpg

ឯកឧត្តមបានបន្ថែមទៀតថា៖ 

“អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី។” “តែយើងបានបំពាក់ចំណាំងផ្លាតតាមរបាំងខណ្ឌចែកទ្រូងផ្លូវ របារ បង្គោលកំណត់ដែនផ្លូវ និងតាមគំនូសបែងចែកគន្លងផ្លូវ ដើម្បីជាជំនួយឱ្យអ្នកបើកបរយានយន្តងាយ ស្រួលក្នុងការបើកបររបស់ខ្លួនផងដែរ។ បើសិនជាបងប្អូនគោរពច្បាប់ចរាចរណ៍ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវល្បឿនលឿន នោះការបើកបរពិតជាមានសុវត្ថិភាព មិនថាពេលយប់ ឬពេលថ្ងៃឡើយ។

<i>ទិដ្ឋភាពពេលយប់</i>
ទិដ្ឋភាពពេលយប់

គួរំឭកដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ មានប្រវែងសរុប ១៨៧.០៥ គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩ ចំណាយពេលសាងសង់ ៤០ ខែ ដែលបច្ចុប្បន្នសម្រេចលឿនជាងការរំពឹងទុក ដល់ទៅ ៨ ខែ។ 

រូបភាពបន្ថែម៖ 

h4.jpg
<i>ទីតាំងសម្រាក និងចំណតផ្សេងៗ</i>
ទីតាំងសម្រាក និងចំណតផ្សេងៗ
<i>ច្រកចូល&nbsp;</i>
ច្រកចូល 

អត្ថបទ៖ Andra

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More