តាំងពីការដាក់ដំណើរការលើដំបូងកាលពីខែតុលា ឆ្នាំ ២០២២ មក ឃើញថា បងប្អូនអ្នកបើកបរភាគច្រើនបានយល់ដឹងច្រើន និងគោរព ទៅតាមការណែនាំពីការប្រើប្រាស់ផ្លូវល្បឿនលឿន បានខ្ជាប់ខ្ជួន ជួយឲ្យចំនួនគ្រោះថ្នាក់កាត់បន្ថយជាលំដាប់ តែស្របពេលជាមួយគ្នានេះ ក៏មានអ្នកធ្វើដំណើរមួយចំនួនដែលនៅតែ មិនទាន់យល់ច្បាស់ និងប្រព្រឹត្តខុសជារឿយៗនៅពេលប្រើប្រាស់ផ្លូវនេះ។
ហេតុនេះហើយទើបក្រសួងសាធារណការ និងដឹកជញ្ជុន នៅតែបន្ដធ្វើការក្រើនរំឭកទៀត លើបម្រាមមួយចំនួនដែល ដែលតែងតែប្រទះឃើញជាញឹកញយ សម្រាប់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនមួយចំនួន ក្នុងនោះមានដូចជា ហាមបោះសំរាមចោលតាមផ្លូវ, ហាមការបើកបរត្រឡប់ក្រោយ, ហាមបើកបរបញ្ច្រាសទិស ឬថយក្រោយ, ហាមបើកបរលើសល្បឿនកំណត់, និងហាមដឹកអ្នកដំណើរនៅក្រោយ (ទ្រុងក្រោយ) រថយន្ដ pick up ដែលចំណុចទាំងអស់នេះ អាចមើលទៅដូចជា រឿងតូចតាច តែអាចបង្កហានិភ័យលើការបើកបរជាយថាហេតុនៅលើដងផ្លូវ ឬបង្កបញ្ហាដល់យានយន្ដរួមដំណើរលើផ្លូវតែមួយដែលកំពុងតែរត់ក្នុងល្បឿនលឿនដូចនេះ (បញ្ហានេះក៏គួរជៀសវាងប្រព្រឹត្តលើផ្លូវធម្មតាផងដែរ)។
បន្ថែមពីនេះក៏មាននូវបម្រាម ការហាមឃាត់មួយចំនួនទៀត សម្រាប់អ្នកបើកបរដែលមិនទាន់បានដឹង ឬនឹងបើកលើផ្លូវល្បឿនលឿននេះជាលើកដំបូង (ដើម្បីសុវត្ថិភាព និងកុំឲ្យអស់ថវិកា) ដូចជា ហាមឈប់, ហាមចត, ហាមឈប់ដាក់មនុស្ស ឬដាក់ទំនិញ នៅលើគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ (លើកលែងតែយានយន្តខូច ឬកើតមានគ្រោះថ្នាក់ជាយថាហេតុ), ហាមបើកបរនៅលើគន្លងផ្លូវឈប់បន្ទាន់ទោះបីជាមានការកកស្ទះចរាចរណ៍, ហាមសណ្ដោងរថយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍លើគន្លងផ្លូវល្បឿនលឿន (លើកលែងតែរថយន្តស្ទូចមកសណ្ដោង), និងហាមយានយន្តដឹកប្រភេទទំនិញគ្រោះថ្នាក់ចូលដោយគ្មានផ្លាកសញ្ញាបញ្ចាក់អំពីប្រភេទទំនិញត្រឹមត្រូវជាដើម។
ជាមួយគ្នានេះផងដែរ ដើម្បីសុវត្ថិភាពមុនពេលឈានជើងចូលបើកលើផ្លូវល្បឿនលឿន និងការពារកុំឲ្យអស់លុយថ្លៃអូសឡាន អ្នកបើកបរត្រូវយកចិត្តទុកដាក់គឺការត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសយានយន្ដរបស់ខ្លួន លើ ប្រព័ន្ធជើងក្រោម, កង់, ភ្លើង (ពិសេសពេលយប់ និងមេឃភ្លៀង ស្រអាប់), ប្រេងម៉ាស៊ីន, ប្រេងហ្រ្វាំង, ទឹកថ្នាំ Coolant, ចំណាំងផ្លាត ឧបករណ៍សាគួរ និង បំពង់ពន្លត់អគ្គីភ័យជាដើម ដើម្បីប្រើប្រាស់ក្នុងករណីអាសន្នចាំបាច់ភ្លាមៗ។
គួរបញ្ចាក់ថា ចំណុចដែលបានរៀបរាប់មកនេះ មិនចំពោះតែឡានដែលត្រូវឡើងផ្លូវល្បឿនលឿនប៉ុណ្ណោះទេ សម្រាប់បងប្អូន ដែលត្រូវការធ្វើដំណើរផ្លូវឆ្ងាយ ឬចង់ថែរក្សាសុខភាពរថយន្ដឲ្យល្អប្រើបានយូរ ក៏អាចអនុវត្តបានដូចគ្នា ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយស្មារតីទទួលខុសត្រូវ ដើម្បីក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ ព្រមទាំងសុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នករួមដំណើរ។
អត្ថបទ៖ Andra
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី