បន្ទាប់ពីសម្ភោធដាក់ឲ្យប្រើប្រាស់ សាកល្បងឥតគិតថ្លៃ ១ ខែ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីពេលថ្មីៗនេះ មានចម្ងល់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ លើដងផ្លូវនេះ ស្ដីពី អត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍រូប ពូថៅដៃ ដោយមានបងប្អូនខ្លះ និយាយថា មិនដែលឃើញ និងមិនមានក្នុងសៀវភៅច្បាប់ចរាចរណ៍ និងសុំឲ្យក្រសួងជួយបកស្រាយ។
ស្របពេលនោះ ដើម្បីឆ្លើយតបនឹងចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបកស្រាយបានឲ្យដឹង នៅលើគណនីបណ្ដាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកថា ផ្លាកសញ្ញាពូថៅដៃ នេះ ជាផ្លាកសម្គាល់ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ ដែលក្រុមហ៊ុន សាងសង់ផ្លូវបានបំពាក់ ដោយមិនបានពិភាក្សាជាមួយក្រសួងច្បាស់លាស់ ហើយពេលនេះ ក្រុមការងារក៏បានដកចេញរួចរាល់ហើយដែរ។
យោងតាមសារនោះ ឯកឧត្តមបានមានប្រសាសន៍ថា ៖
“ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំ និងក្រុមការងារ មិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននឹងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា ‘ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ’ ។ ដោយមានចម្ងល់ច្រើនពីបងប្អូន តាមបណ្ដាញទំនាក់ទំនងសង្គម លើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានឲ្យក្រុមហ៊ុន ដកចេញរួចរាល់ហើយដែរ។ សូមបងប្អូនមេត្តាជ្រាប និងសូមមេត្តាអធ្យាស្រ័យដែលក្រុមហ៊ុន មានការភ័ណ្ឌច្រឡំ ដោយអច្ចេតនានេះ និងសូមជូនពរការធ្វើដំណើរផ្លូវល្បឿនលឿនបានប្រកប ដោយសេចក្ដីសុខ សុវត្ថិភាព និងជួយលើកតម្កើង សមិទ្ធផលជាតិយើងទាំងអស់គ្នា”
គួរបញ្ជាក់ថា ពាក់ពន្ធ័នឹងបញ្ហា របងសុវត្ថិភាពផ្លូវល្បឿនលឿននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការឆ្លងកាត់ផ្លូវធំ ឲ្យប្រើប្រាស់ផ្លូវក្រោមដី កាត់ទទឹង ចំនួន ២០១ កន្លែង និង ស្ពានរំលងកាត់ទទឹង ២០ កន្លែង ដែលក្រសួងបានធ្វើឲ្យ ជំនួសឲ្យការកាត់របងលួសឆ្លងកាត់ផ្លូវវិញ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើផ្លូវដែលកំពុងពេញល្បឿន និងសុវត្ថិភាពខ្លួនផ្ទាល់ផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី